វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ម​ន្រ្តី​ជា​ន់​​ខ្ព​ស់​​ប​ក្ស​ប្រ​ឆាំ​ងពី​ររូ​ប​ចេ​ញ​មុ​ខ​សុំទោ​ស​ក្រុ​ម​​គ្រួ​សារ​ស​ព​លោ​ក​ ​សុ​ខ​ ​អា​ន ​ចំ​ពោះ​ពា​​ក្យ​ប្រ​មាថ​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:30 pm ថ្ងៃ Sunday 19th March 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងចំនួន២រូបដែលបានបែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទ ក្នុងករណីនិយាយស្ដីដល់
រឿងលោក សុខ អាន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តីដែលបានស្លាប់នោះ បានចេញមុខសុំទោសក្រុមគ្រួសារនៃសពជា
សាធារណៈ ។

នៅក្នុងលិខិតសុំទោសរបស់អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិមណ្ឌលកំពង់ធំ លោក លិម គិមយ៉ា និងលោក
ហ៊ីង យឿន អគ្គលេខាធិការរងព្រឹទ្ធសភា ចុះនៅថ្ងៃទី១៨  មីនា បានសុំទោសដល់វិញ្ញាណក្ខន្ធនៃសព និងអះអាងថា
កំហុសខុសឆ្គងរបស់ខ្លួននៅពេលនេះ គឺកើតឡើងដោយអចេត្តនាតែប៉ុណ្ណោះ ។ អ្នកទាំងពីររូបខាងលើនេះបានទទួល
ស្គាល់កំហុសថា សម្លេងដែលបានបែកធ្លាយជាសាធារណៈនេះ គឺពិតជាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះ
នៃសព ។

ការចេញមុខសុំទោសរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងទាំងពីររូបខាងលើនេះ ធ្វើឡើងក្រោយមានលិខិតរបស់ក្រុម
និស្សិតនៅ តាមបណ្ដាសាកលវិទ្យាល័យមួយចំនួន រួមទាំងអភិបាលខេត្តតាកែវផងនោះ បានព្រមានថា នឹងចាត់ការ
តាមរយៈការធ្វើបាតុកម្ម ប្រឆាំងតែម្ដង ក្នុងករណីណាដែលពួកគេទាំងពីររូបខាងលើនេះ មិនសុំទោសជាសាធារណៈទេ
នោះ ។

កាលពីព្រឹកមិញនេះ អ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានអះអាងថា នឹងចាត់ការតាមផ្លូវ
ច្បាប់ទៅលើសកម្មជនហ្វេសប៊ុកម្នាក់ដែលអះអាងថា បានប្រមាថទៅលើសពរបស់លោក សុខ អាន ។ លោក
ផៃ ស៊ីផាន ថា នឹងធ្វើឡើងក្រោយពេលពិធីបុណ្យសពរបស់លោក សុខ អាន ត្រូវបានបញ្ចប់រួចរាល់ជាស្ថាពរ លោក
ថា ការគ្រោងរបស់លោកធ្វើយ៉ាងដូច្នេះ គឺក្នុងនាមជាមន្ត្រីរាជការទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបន្ថែម ៖ « សូម
ប្រកាសជាសាធារណះថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យសពសម្តេចវិបុលបញ្ញា សុខ អាន ខ្ញុំនឹងចាត់វិធានការតាមផ្លូវ
ច្បាប់ចំពោះ បុគ្គលឈ្មោះ
 Vanna Hay ដែលបានប្រមាថជាសាធារណះ ចំពោះ សម្តេចវិបុលបញ្ញា សុខ អាន
  » ។

ការប្រកាសថា នឹងចាត់ការពីសំណាក់អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តីរូបនេះ ធ្វើឡើងក្រោយពេលគណនីហ្វេស
ប៊ុលដែលមាន ឈ្មោះថា Vanna Hay បានបង្ហោះរូបភាពរបស់លោក សុខ អាន អមដោយសាររំលេចលើរូបភាពជា
ភាសារអង់គ្លេសថា RIH ( Rest In Hell ដែលមានន័យជាភាសារខ្មែរថា សូមលោកទៅកាន់ឋាននរគ ) ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com