វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ​នុប្រ​ធា​ន​គ​ណ​ប​ក្សស​​ង្រ្គោះ​ជា​តិច​ង់​ឱ្យ​ជ​ន​រួម​ជា​តិ​យ​ក​គំ​រូតា​ម​លោ​ក​ ​ស​ម​ ​រ​ង្ស៊ី ​​
បង្ហោះ​នៅ​វេលាមោ៉ង 3:58 pm ថ្ងៃ Sunday 19th March 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

អនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានថ្លែងអំពាវនាវដល់ជនរួមជាតិខ្មែរថា ឱ្យយកគំរូតាមលោក
សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ។

លោកស្រី មួរ សុខហួរ ដែលទើបនឹងឡើងកាន់តំណែងជាអនុប្រធានគណបក្សកាលពីថ្ងៃទី២ មីនា ក្រោយសមាជវិសាមញ្ញ
របស់ គណបក្សសង្រ្គោះជាតិបោះឆ្នោតគាំទ្រឱ្យឡើងនោះ បានថ្លែងថា លោក សម រង្ស៊ី គឺជាបុគ្គលដែលគួរឱ្យគោរព ហើយ
ជាបុគ្គល១ រូបដែលហ៊ានលះបង់សេចក្ដីសុខរបស់ខ្លួន និងតំណែងរបស់ខ្លួនដើម្បីសង្គមជាតិរស់ ។ លោកស្រីបន្តថា ការ
លះបង់តំណែងរបស់ លោក សម រង្ស៊ី គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តខ្ពស់ដើម្បីស្រោចស្រង់សង្គម
ជាតិ  ៖ « សូមយុវជនរបស់យើង ដែលជាអ្នកបន្តវេន យកឧត្ដមគតិ យកឆន្ទៈ និងយកគំរូលោកប្រធាន សម រង្ស៊ី យក
សារលោកប្រធាន សម រង្ស៊ី ជាគំនិត
» ។

លោកស្រី មួរ សុខហួរ ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូ ឃ្លីប បង្ហោះចូលទៅក្នុងហ្វេសប៊ុករបស់លោក
សម រង្ស៊ី កា លពីព្រឹកថ្ងៃទី១៩ មីនា នេះ ។

លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ គឺធ្វើឡើងទាំតក់
ក្រហល់ដោយគ្មានការប្រជុំ ឬធ្វើសមាជអ្វីឡើយ ។ ការលាឈប់របស់លោក សម រង្ស៊ី ធ្វើឡើង ស្របពេលលោក
ហ៊ុន សែន និងគណបក្សប្រជាជនរៀបចំឱ្យមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ។

លោក សម រង្ស៊ី ធ្លាប់ថ្លែងបញ្ជាក់ថា ការលាលែងចេញពីតំណែងនេះ ធ្វើឡើងដើម្បីការពារគណបក្សសង្រ្គោះជាតិពីការ
ចង់រំលាយដែលរៀបចំឡើងដោយលោក ហ៊ុន សែន ។ លោក សម រង្ស៊ី ថា ករណីដែលតុលាការកាត់ទោសលោកជា 
ច្រើនកន្លងមកតាមបណ្ដឹងរបស់មន្រ្តីកំពូលៗរបស់គណបក្សកាន់អំណាច ដូចជាលោក ហ៊ុន សែន លោក ហេង សំរិន
 និងលោក ហោ ណាំហុង ជាដើមនោះ បើសិនជាលោកមិនព្រមចុះចេញពីតំណែងជាមេគណបក្សប្រឆាំងទេ លោក  
ហ៊ុន សែន នឹងប្រើលេសដែលលោកមានទោសនេះ ដើម្បីគម្ទេច ឬរំលាយគណបក្សសង្រ្គោះជាតិតាមរយៈច្បាប់គ្រប់គ្រង
គណបក្សនយោបាយថ្មី។

លោកស្រី មួរ សុខហួរ វិញ ថ្លែងថា ទង្វើរបស់លោក សម រង្ស៊ី បែបនេះ គឺគួរឱ្យគោរព ដែលលោកហ៊ានលះបង់ដើម្បីផល
ប្រយោជ ន៍របស់គណបក្ស និងសង្គមជាតិ ។ លោកស្រីបន្តថា នៅក្នុងសង្គមខ្មែរ នៅពុំទាន់មានអ្នកនយោបាយខ្មែរណា
ម្នាក់ដែលហ៊ានលះ បង់ទីនាទីខ្ពស់របស់ខ្លួនដើម្បីផលប្រយោជន៍ជាតិនោះទេ ៖ « ព្រោះមិនដែលមានអ្នកនយោបាយខ្មែរ
ណា ហ៊ានលះបង់ទួនាទី និងតំណែងខ្ពស់ ដើម្បីការពារឆន្តៈ ការពារផលប្រយោជន៍ជាតិ
» ។

ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមជាមួយនឹងការថ្លែងកោតសរសើរពីទង្វើរបស់លោក សម រង្ស៊ី នោះ ក្នុងវីដេអូ នោះ លោក
ស្រី មួរ សុខហួរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំមូល
ដ្ឋានដែលខ្លួនពេ ញចិត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ចំណាប់​អារម្មណ៍​ បរិស្ថាន​ជុំ​វិញ​​វត្ត​ខ្មែរ​ ​ទី​ក្រុង​ឆា​ឡុត​ សហ​រដ្ឋ​អាមេរិក​
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com