វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​អ​ង្គ​ ​ប៊ុត​ ​ប៊ុ​ន​តិ​ញ​ ៖​ ​បើ​បុ​ណ្យ​ស​ពលោ​ក​ ​សុ​ខ​ ​អាន​ ​មា​ន​គោ​រ​ម​ងារ​ជា​ស​ម្ដេ​ច​ ​ស្នើ​ថវិ​កា​ជា​តិ​ច្រើ​នយ៉ា​ង​នេះ​ ​ ​ចុះ​បុ​ណ្យ​សព​លោ​ក​ ​ជា​ ​ស៊ីម​ ​ក​ន្ល​ង​ម​ក ​ចា​យ​ថ​វិ​កា​រ​ដ្ឋ​ឬយ៉ា​ង​ណា?​ ​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:00 am ថ្ងៃ Monday 20th March 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានថេរដីការចោទជាសំនួរសួរថា
ប្រសិនណា បើការទទួលមរណភាពរបស់លោក សុខ អាន ដែលមានគោរមងារជាសម្ដេច បានស្នើថវិការដ្ឋរហូតដល់ទៅ
៣ពាន់លានរៀល ស្មើ នឹង៧៥ម៉ឺនដុល្លារ ចុះបុណ្យសពលោក ជា ស៊ីម កន្លងមកដែលមានគោរមងារជាសម្ដេចដែរ តើ
ចាយថវិការដ្ឋឬយ៉ាងណា ?

ព្រះអង្គ ប៊ុត ប៊ុនតិញ បានទាមទារឱ្យរដ្ឋាភិបាល ជាពិសេសអ្នកនាំពាក្យរដ្ឋាភិបាលមានលោក ផៃ ស៊ីផាន ត្រូវតែបញ្ចេញ
ពីរបាយ ការណ៍ពិតទាំងនោះដល់មហាជនឱ្យបានដឹង ដើម្បីកុំឱ្យនៅមានមន្ទិលសង្ស័យច្រើនជាងនេះទៀត ។ ព្រះអង្គបន្ត
ថា ព្រះអង្គមិនមែ នមានគំនិតចំអកដាក់រដ្ឋាភិបាលនោះទេ ប៉ុន្តែគ្រាន់តែឆ្ងល់ថា បើអ្នកមានគោរមងារជាសម្ដេចដូចជា
លោក សុខ អាន ដកហូតថវិការដ្ឋច្រើនដល់ម្លឹង ចុះទម្រាំអ្នកមានគោរមងារជាសម្ដេចយូឆ្នាំ ដូចជាលោក ជា ស៊ីម ជាដើម
បានចំណាយថវិការរដ្ឋអស់ ច្រើនប៉ុណ្ណា ក្នុងករណីដែលយកថវិការដ្ឋមកប្រើប្រាស់ ៖ « តើកាលពីបុណ្យសម្ដេច ជា ស៊ីម
ចាយអស់ប៉ុណ្ណា ចាយថវិកាជាតិ ឬក៏ គណបក្សប្រជាជន
» ។

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូ ឃ្លីប បង្ហោះចូលទៅក្នុងបណ្ដាញ
សង្គម កាលពីថ្ងៃទី១៩ មីនា ក្រោយពេលពិធីបុណ្យសពរបស់លោក សុខ អាន ត្រូវបានបញ្ចប់ ។

លោក សុខ អាន ដែលទើបទទួលបានគោរមងារជា «សម្តេចវិបុលបញ្ញា» បានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ ដោយ
រោគាពាធ។ លោក សុខ អាន បានទទួលមរណភាពកាលពីថ្ងៃទី១៥ មីនា វេលាម៉ោង៦ និង៣២នាទីល្ងាច ដោយរោគាពាធ
 នៅមន្ទីរពេទ្យក្រុងប៉េកាំងនៃប្រទេសចិន។

ក្រោយការទទួលដំណឹងមរណៈភាព ទីស្ដីការគណៈរដ្ឋមន្រ្តីបានសរសេរលិខិតទៅស្នើសុំថវិការចំនួន បីប៊ីលានរៀលស្មើ
នឹង៣ពានលានរៀល និងប្រមាណជា៧៥ម៉ឺន ដុល្លារសហរដ្ឋអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើបុណ្យសព ពេល
នេះក៏ត្រូវទទួលបាន ការឯកភាពពីក្រសួងសេដ្ឋកិច្ច។

ប៉ុន្តែថវិកាទាំងនេះ ក្រោយរងការរិះគន់ខ្លាំងពីប្រជាពលរដ្ឋខ្មែរ លោក សាយ ឈុំ ជាអនុប្រធានគណបក្សប្រជាជន និង
ជាប្រធានគណៈប្រចាំការ បានសរសេរលិខិតមួយច្បាប់បញ្ជូនទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី១៨
មីនា បានឱ្យដឹងពីការស្នើសុំបង្វែរថវិការរបស់រដ្ឋចំនួន ៣ពាន់លានរៀល ស្មើនឹង ៧៥ ម៉ឺន ដុលា្លរសហរដ្ឋអាមេរិក ដែល
គ្រោងចំណាយលើពិធីបុណ្យសពរបស់លោក សុខ អាន ចូលរដ្ឋវិញទាំងអស់ ។ ចំណែកឯការចំណាយទាំងប៉ុន្មានលើ
ពិធីបុណ្យសពរបស់លោក សុខ អាន គណបក្សប្រជាជនជាអ្នកចេញចំណាយទាំងស្រុង ។

ទន្ទឹមជាមួយនឹងលិខិតរបស់គណបក្សប្រជាជនបែបនេះ ព្រះអង្គ ប៊ុត  ប៊ុតតិញ បានស្នើសុំដល់ប្រជាពលរដ្ឋខ្មែរ គួរធ្វើការ
តាមដានឱ្យបានល្អិតល្អន់ថា តើថវិការដ្ឋទាំង៧៥ម៉ឺនដុល្លារដែលគណបក្សប្រជាជនបានអះអាងថា បានបង្វែចូលរដ្ឋវិញ
នោះ គ្រាន់តែថាតែមាត់ និងសរសេរតែក្រដាស់ ឬមួយក៏បានបង្វែរចូលរដ្ឋពិតប្រាកដមែន ៖ « មេត្តាតាមដានបន្ត ថាតើ
ខ្ទង់ថវិកា៧៥ម៉ឺន ដុល្លារនោះ ពិតជាបានជូនជាកញ្ចប់ថវិការបស់រដ្ឋវិញមែន ឬក៏គ្រាន់តែថាតែមាត់ ឬក៏សញ្ញេលើ
ក្រដាស់
» ។

ទោះជាយ៉ាងណា ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកកិច្ចការងារដែលរដ្ឋាភិបាលធ្វើកន្លងមកនេះថា មានភាពខ្ជះខ្ជាយ មិន
គិតពីផលអ វិជ្ជមាន ដែលហ៊ានស្នើថវិការបស់រដ្ឋយ៉ាងច្រើនសណ្ឋឹកសណ្ឋាប់មកចាយវាយបែបនេះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ខ្លាំងដូចតោគង់ចាញ់កំលាំង​សាមគ្គី​របស់​ក្រ​បី​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com