វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ហ៊ុ​ន​ សែ​ន​ ​ ​ប្រា​ប់អ​​ន្ត​រជា​តិ​ថា​ ​លោ​ក​សាង​ក​ម្ពុ​ជា​ពី​បា​ទដៃ​ទ​ទេ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:47 pm ថ្ងៃ Monday 20th March 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់អន្តរជាតិដែលជាសមាជិកអង្គការពាណិ
ជ្ជកម្មពិភពលោក (WTO) ថា លោកបានខិតខំប្រឹងប្រែងការសាងកម្ពុជាតាំងតែពីបាទដៃទទេ រហូតធ្វើឱ្យកម្ពុជារីកចម្រើន
យ៉ាងខ្លាំង ។

លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា ភាពមានបានរបស់កម្ពុជា ភាពរីកចម្រើនរបស់កម្ពុជាបានរហូតដល់សព្វថ្ងៃនេះ មានមុខ
មានមា ត់ឈរលើឆាកអន្តរជាតិនឹងគេ ក៏ដោយសារតែការខិតខំប្រឹងប្រែងរបស់លោក និងថ្នាក់ដឹកនាំដទៃផ្សេងទៀត ដែល
បានដាក់ចេញ នូវផែនការយុទ្ធសាស្រ្តឈ្នះៗ ។ លោក ហ៊ុន សែន បន្តលើកឡើងបែបអួតថា កម្ពុជាក្រោមការដឹកនាំរបស់
លោកជាហូរហែមកនេះ លោកបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសន្តិភាវោពណិជ្ជកម្មផ្ទៃក្នុង ៖« នៅ
ប្រទេសយើងខ្ញុំ បានកសាងពីបាទដៃទទេ
» ។

ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងនៅក្នុងពិធីបើកកិច្ចប្រជុំតុមូលចិន លើកទី៥
ស្តីពីការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសណ្ឋាគារសុខា ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី
២០ មីនា ឆ្នាំ ២០១៧ ។

នៅក្នុងពិធីថ្លែងនោះ លោក ហ៊ុន សែន បានថ្លែងទៅកាន់សមាជិកដែលមានវត្តមានបែបជាក់ស្ដែងថា នៅក្នុងតំបន់
សៀមរាប គ្រា ដែលលោកឡើងកាន់តំណែងដំបូង គឺពុំមានសណ្ឋាគារច្រើនរាប់រយនោះទេ ពោលគឺមានតែសណ្ឋាគារ
ចាស់ៗសល់ពីរការបំផ្លាញ របស់ខ្មែរក្រហមតែ២ប៉ុណ្ណោះ ។ ប៉ុន្តែបច្ចុប្បន្ននេះ ភាពស៊ីវីល័យ និងភាពរីកចម្រើននៅក្នុង
តំបន់នៃទឹកដីកខេត្តសៀមរាប គឺកើត ឡើងដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកលោក ។

លោក ហ៊ុន សែន បានបន្តលើកឡើងទៀតថា ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចពីបាតដៃទទេនៅក្នុងឆ្នាំ១៩៧៩ ដែល
ប្រជាជនមានចំណូលដុលប្រចាំឆ្នាំត្រឹមតែ ៣០០ដុល្លា ក្នុងមនុស្សម្នាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ រហូតក្លាយជាប្រទេស
ដែលមានមានចំណូលដុលប្រចាំឆ្នាំចំនួន ១០៧០ដុល្លាអាមេរិក ក្នុងមនុស្សម្នាក់ក្នុង ឆ្នាំ២០១៥ មានកំណើនសេដ្ឋកិច្ច
គិតជាមធ្យមក្នុងរង្វង់ ៧.៧% ចន្លោះពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៤។

ជាងនេះទៀត លោក ហ៊ុន សែន ថ្លែងបញ្ជាក់ថា កម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមាន
កំណើនភ្ញៀវទេសចរណ៍ រហូតដល់ចំនួន៥,០១១,៧១២លាននាក់ ក្នុងឆ្នាំ២០១៦ ហើយទទួលបានកំណើនពាណិជ្ជកម្ម
អន្តរជាតិ ពី១៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០១១ ទៅដល់ ៣០ពាន់លានដុល្លារក្នុងឆ្នាំ២០១៤៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com