វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ​គ្គ​នាយ​ក​ដ្ឋា​ន​ព​ន្ធ​នា​គារ​ព្រៃ​ស​រ​បំ​ភ្លឺ​ថា​ ​លោក​ ​ហ៊ុ​ន​ សែ​ន​ ​មិ​ន​បាន​ប​ញ្ជូ​ន​ម​នុ​ស្ស​ទៅ​គ​ម្រា​មលោ​ក​ ​គឹ​ម​ ​សុខ​​ ​ដ​ល់​ព​ន្ធនា​គា​​​រ​​ដូ​ច​កា​រចោ​ទ​ប្រកា​ន់​ទេ​
បង្ហោះ​នៅ​វេលាមោ៉ង 2:19 pm ថ្ងៃ Monday 20th March 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

អគ្គនាយកដ្ឋានពន្ធនាគារព្រៃសរបានបំភ្លឺដល់សាធារណៈជនថា ការចោទប្រកាន់របស់លោក គឹម សុខ ទៅលើលោក
នាយករដ្ឋ មន្រ្តី ហ៊ុន សែន ថា បានបញ្ជូនមនុស្សសម្ងាត់ទៅគម្រាមដល់កន្លែងឃុំខ្លួននោះមិនពិតនោះទេ ។

នៅក្នុងលិខិតបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធនាគារព្រៃសរចេញផ្សាយនៅថ្ងៃទី២០ មីនា ឆ្នាំ២០១៧ នេះ បានអះអាងថា ការ
ចោទ ប្រកាន់របស់លោក គឹម សុខ បែបនេះ គឺផ្ទុយពីការពិត ។ លិខិតនេះលើកឡើងថា ក្នុងករណីដែលមាន ការគម្រាម
ណាមួយពីសំ ណាក់ជនជាប់ឃុំដូចគ្នា  ឬជនណាម្នាក់ដែលប្រព្រឹត្តក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែ
ឈ្មោះ គឹម សុខ គួររាយ ការណ៍ផ្ទាល់ ឬតាមរយៈមេធាវីការពារក្ដី ឬក្រុមគ្រួសាររបស់ខ្លួន និងមន្រ្តីឱ្យបានដឹង ដើម្បីរួមគ្នា
ដោះស្រាយ ។

លោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារក្រោមដីការរបស់តុលាការសាលាដំបូងក្រុងភ្នំពេញកាលពីពេល
ថ្មីៗនេះ ប្រាប់ទៅលោក ហ៊ុន សែនឱ្យបញ្ឈប់បញ្ជូនមនុស្សទៅបញ្ចុះបញ្ជូលលោកដល់កន្លែងឃុំខ្លួនជាថ្នូរនឹងការដោះលែង
ឱ្យមានសិទ្ធិសេរីភាពឡើងវិញ ។

នៅពេលដែលលោក គឹម សុខ ត្រូវបានមន្រ្តីពន្ធនាគារបញ្ជូនមកដល់សាលាដំបូងក្រុងភ្នំពេញនៅកាលពីរសៀលថ្ងៃទី៦
មីនា ដើម្បី ដេញដោលលើករណីរបស់លោក គឹម សុខ ពីបទញុះញង់ លោក គឹម សុខ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនិង
អ្នកឃ្លាំមើលជាលក្ខណៈផ្ដាំផ្ញើទៅលោក ហ៊ុន សែន ថាឱ្យបញ្ឈប់ទង្វើថោបទាបទាំងនេះទៀត ព្រោះលោកមិនអាចធ្វើ
តាមការចង់បានរបស់លោ ក ហ៊ុន សែន នោះទេ ៖ « ស្នើនាយករដ្ឋមន្រ្តី ឈប់បញ្ជូនមនុស្សឱ្យទៅបញ្ចុះបញ្ជូលខ្ញុំ » ។

ក្រៅពីការបញ្ចុះបញ្ជូលដើម្បីជាថ្នូរបាននៅក្រៅឃុំមានសិទ្ធិសេរីភាពឡើងវិញនោះ លោក គឹម សុខ បានថ្លែងបញ្ជាក់ទៀត
ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជូនមនុស្សឱ្យទៅគម្រាមកំហែងរូបលោកដល់កន្លែងដែលលោកត្រូវបានគេ
ឃុំខ្លួនទៀតផង ។ លោកបន្តថា ការគម្រាមកំហែងនោះ គឺថា នឹងយករូបលោកទៅដាក់គុកងងឹត ប្រសិនណាបើលោកមិន
ព្រមធ្វើតាមការទាមទារ និងការចង់បានរបស់ពួកគេទេ នោះ ។

ទាក់ទងនឹងសម្ដីលើកឡើងរបស់លោក គឹម សុខ យ៉ាងដូច្នេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារព្រៃសរលើកឡើងថា មិន
សមគួរ នោះទេ ។ មិនសមគួរដោយហេតុថា បើមានករណីនេះកើតឡើងមែន គួរណាតែប្រាប់មេធាវី ឬរាយការណ៍ទៅ
មន្រ្តីដើម្បីឱ្យបាន ដឹង និងរកដំណោះស្រាយជូន ។ លិខិតរបស់ពន្ធនាគារបន្តថា ការលើកឡើងរបស់លោក គឹម សុខ
ជាលេសដើម្បីវាយប្រហារលើរដ្ឋាភិបាលតែប៉ុណ្ណោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្មាន​ទេ​សង្គ្រាម​៕ នេះ​ជា​ការ​ចាក់​ផ្សាយ​ឡើង​វិញ​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com