វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​គឹ​ម​ ​សុ​ខ ​នៅ​រ​​សៀល​ថ្ងៃ​នេះ ​នឹ​ង​ត្រូ​វ​នាំ​ម​កសា​ក​សួ​រ​ច​ម្លើ​យ​ប​ន្ថែ​ម​ នៅ​សា​លា​ដំ​បូ​ង​ក្រុ​ង​ភ្នំ​ពេ​ញ​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:37 am ថ្ងៃ Tuesday 21st March 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

សាលាដំបូងក្រុងភ្នំពេញនឹងនាំខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយ មកសាកសួរចម្លើយ
បន្ថែម នៅវេលាម៉ោង២រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ។

ជាមួយគ្នានេះ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានចេញលិខិតអញ្ជើញលោក ជួង ជូងី
មេធាវីការពារក្ដីឱ្យ លោក គឹម សុខ អញ្ជើញទៅស្ដាប់ការសួរយកចម្លើយលោក គឹម សុខ ផងដែរ ។

នៅក្នុងលិខិតអញ្ជើញរបស់តុលាការសាលាដំបូង ចុះនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បានប្រាប់ឱ្យលោក ជួង ជូងី អញ្ជើញ
ទៅតុលាការនៅថ្ងៃទី២១ មីនា នេះតាមការគ្រោងទុក នៅបន្ទប់ ««ត»» ជាន់ទី៤ វេលាម៉ោង ១៤ និង០០នាទី ពីដំណើរ
រឿដែលពា ក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទញុះញុងឱ្យប្រព្រឹត្តបទ
ឧក្រិដ្ឋជាអាទិ៍ និងបទ បរិហាកេរ្តិ៍ជាសាធារណៈ ។

លោក គឹម សុខ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញបញ្ជាឱ្យឃុំខ្លួនជាបណ្ដោះអាសន្នសិនកាល
ពីថ្ងៃ ទី១៧ កុម្ភៈ ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ចំនួនពីរករណី គឺញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា
សាធារណៈ ដែលជាការប្ដឹងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

កាលពីថ្ងៃទី២៣ កុម្ភៈ លោក ជួង ជូងី  បានដាក់ពាក្យទៅកាន់សាលាដំបូងក្រុងភ្នំពេញស្នើសុំតុលាការដោះលែងលោក
គឹម សុខ បាននៅក្រៅឃុំជាបណ្ដោះអាសន្នសិន ។ នៅក្នុងពាក្យស្នើសុំរបស់លោក ជួង ជូងី ទៅកាន់តុលាការចុះនៅថ្ងៃទី
២៣ កុម្ភៈ បានឱ្យដឹងថា ការចេញដីការឃុំខ្លួនលោក គឹម សុខ គឺជាការបំពានលើច្បាប់ ។

ប៉ុន្តែតុលាការសាលាដំបូងក្រុងភ្នំពេញបានសម្រេចក្ដីមិនព្រមឱ្យលោក គឹម សុខ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និង
នយោបាយ បាននៅក្រៅឃុំតាមការស្នើសុំរបស់មេធាវីនោះទេ ។នៅក្នុងដីការសម្រេចមិនព្រមឱ្យនៅក្រៅឃុំរបស់តុលា
ការសាលាដំបូងក្រុងភ្នំពេញចុះនៅថ្ងៃទី២ មីនា ឆ្នាំ២០១៧ ដោយចៅក្រុមស៊ើបសួរ លោក រស់ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹង
ថា ការមិនព្រមដោះលែងតាមការស្នើសុំនេះ ដោយសំអាងលើហេតុផលថា ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឱ្យ
កើតជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី ។ ម្យ៉ាងទៀត សំណុំរឿងនេះ កំពុងចាប់ផ្ដើម
នីតិវិធីស៊ើបសួរបន្ត និងពុំទាន់មានភាពពេញលេញនៅឡើយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វិភាគទាន​របស់​ពល​រដ្ឋ​ខ្មែរ​ក្នុង​ និង​ក្រៅ​ប្រ​ទេស​សំ​រាប់​តាម​ដាន​លទ្ធ​ផល​ឆ្នោត​នៅ​ខ្វះ​ខាត​ច្រើន​
សិកផល​ខ្មែរ​អា​មេរិកាំង​កំពុង​តែ​មាន​ការ​កាក់​កប​យ៉ាង​គាប់​ប្រ​សើរ​ នៅ​លើ​ទឹក​ដី​​អា​មេ​រិក​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com