វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះអង្គ ប៊ុត ប៊ុនតិញ ខាងស្ដាំ ស្ថាបនិក IMNSJ លោក ខឹម វាសនា ខាងឆ្វេង ប្រធានគណបក្ស LDP
​ព្រះ​អ​ង្គ ​ប៊ុ​ត​ ​ប៊ុ​ន​តិញ​ ​៖​ ​រ​ដ្ឋាភិ​បា​ល​ដ​ល់ពេ​ល​ដែ​ល​ត្រូ​វ​ក​ម្ទេច​ប​ក្សរ​ប​ស់​លោក​ ​ខឹ​ម​ ​វា​ស​នា ​ចោ​ល​ ​​
បង្ហោះ​នៅ​វេលាមោ៉ង 9:10 am ថ្ងៃ Monday 19th June 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះអង្គ ប៊ុនតិញ បានមានថេរដីការថា ដល់ពេលវេលាហើយ
ដែលរដ្ឋាភិបាលកម្ពុជាត្រូវតែកម្ទេចគណបក្សស្ថិតក្រោមការគ្រប់គ្រងរបស់លោក ខឹម វាសនា ។

ព្រះអង្គ ប៊ុនតិញ បានមានថេរដីការបញ្ជាក់ថា បើសិនជាទុកអោយក្រុមគណបក្សមួយនេះ នៅបង្កចលាចលដល់សង្គម
ជាតិបន្ត ទៀត បន្តជេរប្រមាថកាន់តែខ្លាំងដល់ស្ថាប័នកំពូលៗរបស់ជាតិទៅមុខទៀត ប្រាកដជាកាន់តែធ្វើអោយសង្គម
ខ្មែរច្របូកច្របល់  ខ្លាំង ហើយប៉ះពាល់ដល់តម្លៃជាតិសាសន៍ថែមទៀត ។ លើសពីនេះទៀត ព្រះអង្គ ប៊ុត ប៊ុនតិញ បាន
បញ្ជាក់លើកឡើងថា រដ្ឋា ភិបាលក៏មិនបានចំណេញអ្វីដល់ខ្លួនដែរ ប៉ុន្តែមានតែធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រយោជន៍កាន់
តែខ្លាំងប៉ុណ្ណោះ។

ព្រះអង្គ ប៊ុត ប៊ុនតិញ ៖ « ខឹម វាសនា មិនមែនត្រឹមតែមើលងាយបុគ្គលនយោបាយ១រូបៗទេ គាត់បានមើលងាយជន
រួមជាតិ និងស្ថាប័នកំពូលរបស់ជាតិទាំងពីរ គឺស្ថាប័នសាសនា និងស្ថាប័នព្រះមហាក្សត្រ។ ហើយអាត្មាយល់ឃើញ
ថា បើរដ្ឋាភិបាលមិ នចាត់វិធានការទេ អ្នកខាតបង់ធំជាងគេមិនមែនប្រជាពលរដ្ឋខ្មែរទេ គឺអ្នកដឹកនាំរដ្ឋាភិបាលនឹង
ហើយ
» ។

មានថេរដីការប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ស្ថាបនិកបណ្ដាញ
ព្រះសង្ឃឯករាជ្យអង្គនេះបញ្ជាក់ទៀតថា រដ្ឋាភិបាលនឹងកាន់តែខាត់បង់សម្លេងឆ្នោតថែមទៀតនៅក្នុងការបោះឆ្នោត
ជាតិជ្រើសតាំងតំណាង រាស្រ្តនៅឆ្នាំ២០១៨ ក្រោយនេះ បើសិនជានៅបន្តទុកអោយលោក ខឹម វាសនា វាយប្រហារ
ដោយការជេរប្រមាថ និងប្រើប្រា ស់ពាក្យពេចន៍អសីលធម៌មួយចំនួន ។

លោក ខឹម វាសនា គឺជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។ គណបក្សរបស់លោក ខឹម វាសនា មិនអាចដណ្ដើម
តំណែង មេឃុំបានសូម្បីតែមួយឃុំនៅទូទាំងប្រទេស នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលបាន
ប្រព្រឹត្តធ្វើឡើង កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ។ ប៉ុន្តេលោក ខឹម វាសនា អះអាងថា លោកមិនខ្វល់ជាមួយនឹងរឿង
ទាំងនេះឡើយ ដោយលោ កនៅតែបន្តជេរប្រមាថពលរដ្ឋដែលលោក និងក្រុមរបស់លោកយល់ថា ល្ងង់ ។

រដ្ឋាភិបាលគ្រោងនឹងចាត់វិធានការទៅលើប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ខឹម វាសនា ទៅតាមនីតិ
វិធីផ្លូវច្បា ប់។ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីគម្រោងធ្វើការនៅពេលណានោះទេ ។

អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ្រ បានថ្លែងបញ្ជាក់ថា ការដែលមិនអាចចាត់ការលោក ខឹម វាសនា ទៅ
តាមនីតិវិ ធីផ្លូវច្បាប់បាន ដោយសារតែរដ្ឋាភិបាលនៅមមាញឹកជាមួយនឹងកិច្ចការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
/សង្កាត់ នៅឡើ យ។ ហេតុដូច្នេះហើយ ទើបពន្យារពេលសិន ។ ប៉ុន្តែនៅពេលណាដែលទំនេរ រដ្ឋាភិបាលនឹងពិនិត្យ
 ហើយនឹងចាត់ការតែម្ដង។ យ៉ាងណាលោក ខៀវ សុភ័គ្រ ថា លោក ខឹម វសនា នឹងមិនរួចខ្លួនទេ

លោក ខៀវ សុភ័គ្រ ថ្លែង  ៖ « បច្ចុប្បន្ននេះយើងឃើញថា យើងកំពុងតែរវល់នឹងការងារបោះឆ្នោតអីផង យើងគិតថា
មិនយូរទេ លទ្ធផលគាត់នឹងទទួលបានលទ្ធផលដែលគាត់សាង
 » ។

ជុំវិញការប្រកាសនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានសាទរជាមួយ ។ ព្រះអង្គលើកឡើងថា លោក ខឹម វាសនា បានជេរ
ប្រមាថមក លើស្ថាប័នសំខាន់ៗរបស់ជាតិជាច្រើនឆ្នាំទៅហើយ បើសិនជាទុកបន្តទៀត ពលរដ្ឋនឹងកាន់តែយល់ឃើញ
ថា រដ្ឋាភិបាលហាក់ មានការជាប់ព័ន្ធ ឬក៏គាំទ្រលោក ខឹម វាសនា ហេតុដូច្នេះ វាជាពេលវេលាដែលល្អសមរម្យសម្រាប់
រដ្ឋាភិបាល ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់ ។

ព្រះអង្គ ប៊ុត ប៊ុនតិញ មានថេរដីការ ៖ « អាត្មាស្ដាប់មតិប្រជាពលរដ្ឋទៅ ប្រជាពលរដ្ឋខ្លះធ្វើការវ៉ៃតម្លៃថា កន្លងមក
ខឹម វាសនា ជេរ១០ឆ្នាំជាង តាំងពីបង្កើតបក្សឆ្នាំ២០០៥ មកដល់២០១៧នេះ រដ្ឋាភិបាលមិនមានចំណាត់ការអីសោះ
ដែលធ្វើឱ្យប្រជាពល រដ្ឋមានមន្ទិលសង្ស័យថា រដ្ឋាភិបាលហាក់បីដូចជា ស៊ុំក្រលុំគាំទ្របុគ្គល ខឹម វាសនា
» ។

ថ្វីបើគាំទ្រការប្រកាសរបស់ក្រសួងមហាផ្ទៃក្ដី ប៉ុន្តែព្រះអង្គ ប៊ុត ប៊ុនតិញ បានរិះគន់រដ្ឋាភិបាលកន្លងមក ដែលបានចាប់
អ្នករិះគន់ រដ្ឋាភិបាលខ្លួនឯងបន្តិចបន្តូចមានទាំងសកម្មជនបក្សប្រឆាំង និងប្រជាពលរដ្ឋដាក់ពន្ធនាគារ តែមិនព្រមចាត់
ការអ្នកប្រមាថទៅ លើសាសន៍ខ្មែរ និងស្ថាប័នកំពូលរបស់ជាតិខ្មែរ ។

យ៉ាងណាព្រះអង្គផ្ញើសារទៅក្រសួងមហាផ្ទៃថា កុំបានតែមាត់ប្រកាសឥតប្រយោជន៍ ត្រូវចាត់ការបង្ហាញការអនុវត្ត
ច្បាប់ ដើម្បីឱ្យពលរដ្ឋខ្មែរបានឃើញនឹងភ្នែក ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com