វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះ​សង្ឃ​៤​អង្គ​ត្រាច់​ចរ​បិណ្ឌ​បាត្រ​នៅ​សហគមន៍​បឹង​កក់​ដើម្បី​ឧទ្ទិស​កុសល​ ​និង​ជយ​ន្តោ​ប្រស់​ព្រុំ​ពរ​ជ័យ​សិរី​សួ​ស្តី​ឆ្នាំ​ថ្មី​​
បង្ហោះ​នៅ​វេលាមោ៉ង 11:30 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ព្រះសង្ឃចំនួន៤អង្គ នៅព្រឹកថ្ងៃច័ន្ទទី០៧នេះ បាននិមន្តត្រាច់ចរបិណ្ឌបាត្រនៅតាមផ្ទះ ប្រជាពលរដ្ឋដែលរងគ្រោះ
ដីធ្លីសហគមន៍បឹងកក់ ដែលដឹកនាំដោយសកម្មជនការពារសិទ្ធិ នុស្ស ព្រះតេជព្រះគុណ លួន សុវ៉ាត។   ពិធីត្រាច់ចរបិណ្ឌ
បាត្រនេះ ធ្វើឡើងតាមពុទ្ធវិន័យឬ    ពុទ្ធកិច្ចប្រាំយ៉ាងដែលព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គទ្រង់បានបដិបត្តិនៅក្នុង
សាសនា របស់ព្រះអង្គ។ ស្របពេលជាមួយគ្នានេះដែរ ព្រះតេជព្រះគុណ លួន សុវ៉ាត បានមានថេរដិកា    ប្រាប់អំពីគោល
បំណងនៃពិធីនោះថា ព្រះអង្គនិមន្តបិណ្ឌនេះ ក្នុងគោលបំណងដើម្បីជាប្រ យោជន៍សេចក្តីសុខ  សេចក្តីចម្រើន ដល់សហ
គមន៍បឹងកក់ ដែលកំពុងតែរងកម្មពៀរវេរាផ្សេង ៗ ដូចជាសកម្មជនអ្នកការពារសិទ្ធិលំនៅដ្ឋាន មានលោកច័ន្ទពុទ្ធិស័កដែល
កំពុងតែជាប់ពន្ធ នាគារនៅត្រពាំងផ្លុង។ ដូច្នេះការធ្វើបុណ្យនេះដើម្បីឱ្យបុណ្យជួយរំដោះអស់នូវកម្មទុក្ខទោស   គ្រោះថ្នាក់
ផ្សេងៗដែលកើតអំពីអំពើហិង្សា ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និង   សុំសេចក្តីសុខសន្តិភាពដែលកើតអំពី
បុណ្យនោះគ្រប់ៗគ្នា។ ចំណុចមួយទៀតគឺដើម្បីឧទ្ទិស កុសលផលទានដែលកើតមានអំពីការរាប់បាត្រ  និងដាក់បាត្រព្រះ
សង្ឃនេះទៅដល់វិញ្ញាណ នក្ខណ្ឌ មាតាបិតា គ្រូឧបជ្ឈាយ៍យាចារ្យ ញាតិការទាំងប្រាំពីរសន្តានដែលបានបែកកាយ ទម្លាយ
ខន្ធទៅកាន់លោកខាងមុខ សុំឱ្យទទួលយកនូវកុសលផលទាន សីលដែលកើតអំពី សទ្ធាគឺសេចក្តីជឿជាក់និងបាសាទៈគឺ
សេចក្តីជ្រះថ្លា របស់ញាតិញោមជាពុទ្ធបរិស័ទដែលរស់ នៅសហគមន៍បឹងកក់ និងឧទ្ទិសជូនទៅដល់សកម្មជនការពារព្រៃ
ឈើមានលោកឈុត វុទ្ធី សកម្មជនការពារសិទ្ធិ កម្មករ មានលោក ជា វិជ្ជា ជាដើម។
សម្លេង«:៣៩ឧទ្ធិសផលដល់បុព្វវីរៈបុរសខ្មែរដែលខ្លាំងពូកែការពារទឹកដីព្រៃឈើដែលមាន លោក ឈុត វុទ្ធី ជា វិជ្ជា......
ទទួលយកផលទានពីញាតិញោមទាំងអស់គ្នា..»

          ព្រះតេជព្រះគុណ លួន សុវ៉ាត បានមានថេរដីការបន្តទៀតថា ការធ្វើនេះដើម្បីបង្កើតនិងបង្កើនសាមគ្គីធម៌រវាងជាតិ
សាសនា មានន័យថា យើងជាអ្នកកាន់ព្រះពុទ្ធសាសនា គឺចង់បាននូវសេចក្តីសុខសេចក្តីចម្រើន សុខសន្តិភាព យុត្តិធម៌ការ
គោរពសិទ្ធិមនុស្ស និងចៀស វាងនូវអំពើហិង្សាផ្សេងៗ។ ពីព្រោះប្រទេសកម្ពុជា ជាប្រទេសមួយដែលកាន់ភ្ជាប់នូវលទ្ធិព្រះ
ពុទ្ធសាសនា មានសីល សមាធិ បញ្ញា យកធម៌ព្រះសម្មាសម្ពុទ្ធ     មកកាន់ភ្ជាប់ដោយកាយវាចារ ចិត្តឥតងាករេអំពីការធ្វើ
បុណ្យធ្វើទាន ដោយលះបង់នូវអំពើអាក្រក់បាបកម្មទាំងឡាយទាំង ពួង។ ជាពិសេសព្រះសង្ឃប្រស់ព្រំជយន្តោជូនពរជ័យ
សិរីសួស្តី នៅក្នុងឆ្នាំថ្មីខាងមុខនេះដល់បងប្អូនញាតិញោមប្រជាសហគមន៍រងគ្រោះដីធ្លីទាំងអស់ឱ្យជួបតែសេខក្តីសុខសេចក្តី
ចម្រើន បើសិនជាញាតិញោមមានទុក្ខ ព្រះសង្ឃក៏មានទុក្ខដូចញាតិញោម បើសិនជាញាតិញោមមានសេចក្តីសុខព្រះសង្ឃ
ក៏មានសេចក្តីសុខដូចជាញាតិញោមអ៊ីចឹងដែរ។
សម្លេង«:50…ព្រឹកនេះពួកគាត់មានសទ្ធាជ្រះថ្លាដាល់បាត្រ និងរាប់បាត្រគ្រប់គ្នានៅតាមផ្ទះរៀងៗខ្លួនមួយចំណែកទៀត
ព្រះសង្ឃស្វាធ្យាយជយន្តោជូនពរជ័យ
...............................ព្រះ សង្ឃ និងម្សក់ចេះជួយគ្នាទៅវិញទៅមក...»

          អ្នកស្រីទេព វណ្នី តំណាងប្រជាពលរដ្ឋសហគមន៍បឹងកក់ដែលបានធ្វើបុណ្យរាប់បាត្រ  ព្រះសង្ឃនៅព្រឹកមិញនោះ
បានឱ្យដឹងថា ការរាប់បាត្រនេះ គោលបំណងបួងសួងសុំឱ្យមាន សន្តិភាព   កើតមានឡើងគ្រប់ទីកន្លែងសម្រាប់ប្រជាពល
រដ្ឋខ្មែរ ដែលរងនូវភាពអយុត្តិធម៌ ពីសំណាក់រដ្ឋាភិបាល និងអ្នកមានអំណាច ជិះជាន់គៀបសង្កត់មកលើប្រជាពលរដ្ឋខ្មែរនា
ពេលបច្ចុប្បន្ននេះ។ ហើយបួងសួងសុំមានការដោះលេងសកម្មជនសិទ្ធិមនុស្ស និងកម្មករទាំង ២១នាក់ ដែលកំពុងតែជាប់
ឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង។
សម្លេង«បួងសួងសុំឱ្យមានសន្តិភាពកើតមានឡើងគ្រប់ទីកន្លែងសម្រាប់ប្រជាពលរដ្ឋ...........នឹងគឺជាការធ្វើបុណ្យដាក់ទាន
របស់សហគមន៍បឹងកក់យើង
..»

          អ្នកស្រីបានបន្តទៀតថា ដើម្បីជាការតបស្នងសងគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរ  ស្នេហាជាតិ និងញាតិការទាំង
ប្រាំពីរសន្តានដែលបានពលីជីវិតនៅក្នុងបុព្វហេតុជាតិមាតុភូមិទាំងអស់ឱ្យទទួលបាននូវកុសលផលបុណ្យស្មើៗគ្នា។ហើយ
អ្នកស្រីក៏មានគម្រោងផងដែរ នៅបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្នុងការប្រារព្វធ្វើកម្មវិធីលេងល្បែងកំសាន្ត
ដើម្បីអបអរសាទរ និងបង្រួបបង្រួមសាគ្គីភាពគ្នាផងដែរ។

_________________________________________________________________________________

អត្ថបទទាក់ទង


ប្រធានអង្គការធម្មទានសង្គមមានសង្ឃដីការថានិងធ្វើបាតុកម្មមួយដ៏ធំនៅក្រុងសៀមរាបប្រសិនបើគ្មានដំណោះស្រាយ
សម្រាប់អតីតភិភ្ខុ ពេជ្រ ដេវីត

ពុទ្ធសាសនបណ្ឌិត្យកំពុងតែរងការគំរាមកំហែងពីក្រុមហ៊ុនល្បែងណាហ្គារើល
ក្រុមហ៊ុន ណាហ្គាវើលត្រៀមលេបត្របាក់ដីពុទ្ធសាសនបណ្ឌិត្យ
តើក្នុងព្រះពុទ្ធសាសនាមានទ្រឹស្ដីអ្វីខ្លះ សម្រាប់ធ្វើជាមាគ៌ា ដឹកនាំប្រទេសមួយឆ្ពោះទៅរកការរីកចម្រើនដោយ
សុខសនិ្តភាព?

ព្រះសង្ឃសកម្មការងារសង្គមរងការគំរាមកំហែង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៍សង្គមទទួលរងការគម្រាមពីមន្ត្រីសង្ឃថ្នាក់ខេត្តបាត់ដំបង
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យចំនួនពីរអង្គគង់នៅវត្តចាស់រងការគម្រាមកំហែងពីអាជ្ញា ធរខណ្ឌឫស្សីកែវ និងមន្ត្រីសង្ឃ
បណ្តាញព្រះសង្ឃឯករាជ្យបានចុះចែកអាហានិងពង្រឹងស្មារតីរបស់ពលរដ្ឋធ្វើការតវ៉ានៅមុខសាលាខេត្តបាត់តំបង
អង្គការតម្លាភាពកម្ពុជា រៀបចំសិក្ខាមួយស្តីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពជាតិ អំពើពុករលួយ និងប្រព័ន្ធអភិបាលកិច្ច
ប្រទេសកម្ពុជា

សេរីភាពនៃការបញ្ចេញមតិគឺជាចំណាត់ខ្មាំងរបស់អ្នកនយោបាយនៅកម្ពុជា
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com