វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អា​មេរិ​ក​ថា​ ពួ​ក​គេ​ភ្ញា​ក់​ផ្អើ​ល​ខ្លាំ​ង​ ​ក្រោ​យ​ឃើ​ញ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ចោ​ទ​ពួក​គេ​ថា​ ​រៀប​ផែ​ន​ការ​​ផ្ដួ​ល​រំលំ​​ក​ម្ពុ​ជា​ជា​មួយ​មេ​ប​​ក្ស​ប្រ​ឆាំ​ង​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:38 pm ថ្ងៃ Tuesday 12th September 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

សហរដ្ឋអាមេរិកតាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាលើកឡើងថា ពួកគេមិនសូវជាភ្ញាក់ផ្អើលនោះទេ ចំពោះការចាប់ខ្លួន
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ។ ប៉ុន្តែអ្វីដែលជាការភ្ញាក់ផ្អើលខ្លាំងរបស់ពួកគេនោះ គឺរដ្ឋាភិបាលកម្ពុជា
ចោទអាមេរិក ថា បានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាជាមួយបក្សប្រឆាំង ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈាន
ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយ
សារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេស
(សហរដ្ឋអាមេរិក ) ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស  ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃ
ក្រមព្រហ្មទណ្ឌ  កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ។

តាមរយៈសេចក្ដីថ្លែងការណ៍ធ្វើឡើងនារសៀលថ្ងៃទី១២ កញ្ញា នេះ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt យល់
ថា ទង្វើដែលរដ្ឋាភិបាលធ្វើនាពេលនេះ គឺជាទង្វើមួយដែលគ្មានមូលដ្ឋាន ច្បាស់លាស់ និងជាការចោទប្រកាន់ដោយគ្មាន
ភស្តុតាង ។ លោកបន្តលើកឡើងបែបនេះ ៖ « និយាយដោយត្រង់ទៅ ខ្ញុំគ្មានការភ្ញាក់ផ្អើលទាំងស្រុងនោះទេ នៅពេលខ្ញុំ
ទទួលដំណឹងអកុសលនេះ។ តែខ្ញុំមានការភ្ញាក់ផ្អើលចំពោះការចោទប្រកាន់ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់
ខ្លួនលោក កឹម សុខា ដែលគ្មានភស្តុតាងច្បាស់លាស់ ឬគួរអោយទុកចិត្តបានបន្តិចណាសោះ
»។

ឯកអគ្គរដ្ឋទូតអាមេរិករូបនេះបញ្ជាក់ទៀតថា វាគឺជាការចោទប្រកាន់មិនធម្មតា។ លោកថា ការងារការទូត ជាធម្មតា ត្រូវ
បានធ្វើដោយប្រើភាសាដែលមានការ ប្រយ័ត្ន និងប្រកបដោយការគោរព គឺប្រភេទនៃភាសាដែលលោកនឹងប្រើនៅថ្ងៃ
នេះ។ សារដែលពិបាកត្រូវបាន បញ្ជូនជាលក្ខណៈឯកជនសិន។ ប្រទេសជាមិត្តនឹងគ្នាតែងតែរកមើលវិធីបំបាត់ការខ្វែង
គំនិតគ្នា។

លោកបញ្ជាក់អោយដឹងថា សម្រាប់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំកន្លងទៅនេះ ជាច្រើនដងហើយដែលបានរងការចោទ
ប្រកាន់គ្មាន មូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា។

ករណីទាំងនេះ លោកថា វាធ្វើអោយលោកមានអារម្មណ៍ឈឺចាប់ណាស់។ លោកថា លោកមានការទាក់ទងពិសេស ជាមួយ
ប្រទេសកម្ពុជា ហើយលោកបានមកដល់ប្រទេសកម្ពុជាកាលពី ២ ឆ្នាំមុន ដោយបានទទួលការណែនាំអោយខិតខំលើក
កំពស់ទំនាក់ទំនងរបស់កម្ពុជា និងអាមេរិក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សុខ ទូច​ចូល​រួម​ចំ​ណែក​សម្លាប់​កិត្យានុភាព​ នឹង​អា​នុភាពរបស់​​លោក​បណ្ឌិត​ កែម​ ឡី​​
អ្នក​នយោបាយ​ជា​ឃាតករ​សម្លាប់​មនសិការ​ពលរដ្ឋ​ខ្មែរ​ដោយ​ការ​គម្រាម​កំហែង​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com