វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ទី​ប្រឹក្សា​លោក​ ​ហ៊ុ​ន​ សែ​ន​​ ប្រា​ប់​អោយ​​ទូត​អា​មេ​​រិ​កទៅ​សួ​រលោ​ក​ កឹ​ម​ ​សុខា​ ​​ខ្លួន​ឯ​ង​ ​បើច​ង់​ដឹ​​ង​រឿង​​រៀប​ផែ​ន​ការ​​ផ្ដួ​ល​រំ​លំ​រ​ដ្ឋា​ភិបា​ល​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:58 am ថ្ងៃ Wednesday 13th September 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

ទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន គឺលោក ជុំ កុសល បានផ្ដាំផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា បើចង់ដឹង
ពីអ្វីដែ លោក កឹម សុខា ថ្លែងពាក់ព័ន្ធនឹងអំពើក្បត់នោះ មិនគួរចោទប្រកាន់រដ្ឋាភិបាលកម្ពុជានោះទេ ។ ប៉ុន្តែផ្ទុយទៅវិញ
គួរទៅសាកសួ រលោក កឹម សុខា ដោយផ្ទាល់ទៅ ។

លោក ជុំ កុសល បានបញ្ចេញប្រតិកម្មជាមួយនឹងស្ថានទូតអាមេរិក ដែលបានហៅការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា
ទៅលើអាមេរិកថា បានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាជាមួយមេបក្សប្រឆាំង គឺលោក កឹម សុខា ដែលកំពុងជាប់
ឃុំ គឺមិនមែនជាការពិត។ លោក បានថ្លែងប្រាប់អោយអាមេរិកទៅសាកសួរ លោក កឹម សុខា ដែលបាននិយាយក្តែងៗថា
រដ្ឋាភិបាលអាមេរិកបានជួយខ្លួនតាំងពីឆ្នាំ១៩៩៣មក ដើម្បីអោយមានការផ្លាស់ប្តូររបបដឹកនាំកម្ពុជាដូចយូហ្គោស្លាវី ហើយ
សួរលោក កឹម សុខា ថា តើមានអ្វីជាភស្តុតាងទេ ? ព្រោះការនិយាយបែបនេះវានាំអោយមានការប៉ះពាល់ដល់កិត្តិយស
សហរដ្ឋអាមេរិកសម្បើមណាស់  ។

ការលើកឡើងរបស់លោក ជុំ កុសល យ៉ាងដូច្នេះ ធ្វើឡើងនៅលើហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃទី១៣ កញ្ញា នេះ ពោល
គឺស្រ បពេលដែលស្ថានទូតអាមេរិកបានចេញសេចក្ដីថ្លែងការណ៍មួយ ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាល
កម្ពុជា ។

កាលពីម្សិលមិញនេះ ស្ថានទូតអាមេរិកបានបញ្ជាក់ជំហរថា ពួកគេមិនបានមានផែនការដូចដែលរដ្ឋាភិបាលចោទនោះទេ
និងថា ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចោទប្រកាន់ទាំងនេះ ។ ឯកអគ្គរដ្ឋទូតអាមេរិក លោក William A. Heidt
យល់ថា ទង្វើដែលរដ្ឋាភិបាលធ្វើនាពេលនេះ គឺជាទង្វើមួយដែលគ្មានមូលដ្ឋាន ច្បាស់លាស់ និងជាការចោទប្រកាន់ដោយ
គ្មានភស្តុតាង ។

លើសពីនេះទៀត លោក  William A. Heidt បានទាមទារអោយមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ ក្រោម
មូលហេតុ ថា ការចាប់ខ្លួន លោក កឹម សុខា នេះ ធ្វើឡើងទាំងគ្មានភស្តុតាងច្បាស់លាស់ ។

ផ្ទុយពីនេះ លោក ជុំ កុសល បានស្នើទៅឯកអគ្គរដ្ឋទូតអាមេរិករូបនេះគួរពិចារណាពាក្យសំដីរបស់ខ្លួនឡើងវិញចំពោះការ
ស្នើសុំអោយមានការដោះលែងលោកកឹមសុខាជាបន្ទាន់នេះ ។

លោក ជុំ កុសល ចាត់ទុកការស្នើនេះថា ជាការជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ លោកអះអាងថា
លោក កឹមសុខា បានប្រព្រឹត្តបទល្មើសបំពានក្រមព្រហ្មទណ្ឌនៃកម្ពុជាត្រង់មាត្រា៤៤៣ ពីបទ «សន្ទិដ្ឋិភាព »ដែលបទ
ល្មើសនេះហៅថា ក្បត់ជាតិ ។ លោកបន្តថា នេះគឺជាច្បាប់របស់កម្ពុជាដែលត្រូវអនុវត្តទៅលើបុគ្គល កឹម សុខា ។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចូលទៅចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈាន
ចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់លោកស្ថិត ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយ
សារព័ត៌មានបាន បង្ហោះពីវីដេអូមួយ ដោយចោទថា លោក កឹម សុខា បានឃុបឃិតគ្នាជាមួយជនបរទេស 
(សហរដ្ឋអាមេរិក ) ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា ។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស  ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃ
ក្រមព្រហ្មទណ្ឌ កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
ហ៊ុន សែន​ទទួល​ស្គាល់​ថា​អាច​ចាញ់​ឆ្នោត​បើអតីត​​សង្គ្រោះ​ជាតិ​បង្កើត​បក្ស​ថ្មី​​​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com