វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ​ហ៊ុន​ ​​សែ​ន ​ទា​ម​ទា​រ​អោយ​អា​មេ​រិ​ក​បក​​ស្រា​យ​ចំ​ពោះ​កា​រ​ថ្លែ​ង​រ​បស់​លោ​ក​ ​កឹ​ម​ ​សុខា​ ​ដែ​ល​រ​ដ្ឋា​ភិ​បា​លចោ​ទ​ថា​ ​ជា​ផែ​ន​ការ​​ក្បត់​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:50 am ថ្ងៃ Friday 15th September 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទាមទារអោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បកស្រាយអំពីការថ្លែងសារ
នយោ បាយរបស់លោក កឹម សុខា ដែលរដ្ឋាភិបាលចោទថា ជាផែនការក្បត់ ដែលមេបក្សប្រឆាំងរូបនេះបានសហការផ្ដួល
រំលំរដ្ឋាភិបា លកម្ពុជា ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួបរួមគ្នាជាជាតិនិយមកំចាត់ពួក
បរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ លើសពីនេះទៀត នាយករដ្ឋមន្រ្តីកម្ពុជាជាង
បីទស្សវត្តន៍រូ បនេះថែមទាំងបានបញ្ជាក់ថា  ប្រទេសអាមេរិកជាប្រទេសគ្មានគុណធម៌ និងគ្មានមនុស្សធម៌ ចំពោះការ
បញ្ជូនពលរដ្ឋខ្មែរសញ្ជាតិអាមេរិក មកកាន់កម្ពុជាវិញ។ « សម្លេង » ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ
កម្មការិនីប្រមាណជាង១ម៉ឺននាក់ នៅសួនឧស្សាហកម្មសួនវឌ្ឍនៈ១ ស្ថិតនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី
១៥ កញ្ញា នេះ ។

ការថ្លែងលើកឡើងដោយដៀមដាមដាក់ទៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានេះ កើតឡើង ក្រោយពេលដែលស្ថានទូត
អាមេរិក បានប្រកាសទាមទារអោយរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងការលែងចេញទិដ្ឋាការ ដោយហាមមិនឲ្យ
មន្ដ្រី ក្នុងក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅប្រទេសលោកខាងលិចមួយនេះបន្ដទៀត។

កាលពីថ្ងៃទី១៣ កញ្ញា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានអះអាងថា ចាប់ពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ស្ថានទូតនេះ នឹង
លែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និង B1/B2 ដល់មន្ត្រីក្នុងក្រសួងការបរទេសកម្ពុជា ដែលមានឋានៈចាប់ពីថ្នាក់
អគ្គនាយកដ្ឋាន រហូតដល់ថ្នាក់ដឹកនាំកំពូល រួមទាំងសមាជិកក្នុងក្រុមគ្រួសារ។

ការប្រកាសបិទទិដ្ឋាការលើកនេះ ធ្វើឡើង ចំពេលដែលស្ថានការណ៍នយោបាយរវាងកម្ពុជា និងអាមេរិកកំពុងមានភាពល្អ
កកករ ក្រោយពេលដែលកម្ពុជាបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលជាមួយនឹង
មេដឹកនាំគណប ក្សប្រឆាំង លោក កឹម សុខា ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ។

ទោះជាយ៉ាងណា កម្ពុជាតាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី១៣ កញ្ញា ក៏បានចេញលិខិតមួយសម្ដែងការសោក
ស្ដាយចំ ពោះការសម្រេចរបស់អាមេរិកបែបនេះ និងថែមទាំងបានអំពាវនាវដល់អាមេរិកអោយពិចារណាឡើងវិញចំពោះ
ករណីនេះទៀត ផង ។

ថ្វីបើបែបនេះក្ដី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកមិញនេះ បានថ្លែងសារនយោបាយហាក់ដូចជាមិនសូវជា
ខ្វល់ ទោះបីជាមន្រ្តីក្រោមឱវាទមួយចំនួនខ្វល់ក៏ដោយ ។ ជាងនេះទៀត លោកថែមទាំងបានផ្ដាំផ្ញើទៅសហរដ្ឋអាមេរិកថា
កុំមកចង់ធ្វើជាម៉ែ-ជាឪកម្ពុជាឱ្យសោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
បក្ស​កាន់​អំណាច​កំពុង​លើក​ដៃ​កើត​ទុក្ខ​ នៅ​ចំពោះ​អន្តរជាតិ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
ផ្សព្វផ្សាយ

អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com