វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​រ​ដ្ឋា​ភិបា​ល​ស​ម្រេ​ច​បិ​ទ​អ​ង្គ​កា​រ​ មា​តា​ធ​​ម្ម​ជា​តិ​ ​ក្រោ​យអ​​ង្គ​ការ​នេះ​ ​រ​ក​ឃើ​ញភា​ព​មិ​ន​ប្រ​ក្រ​តី​នៃ​កា​រនាំ​​ខ្សា​ច់​ស៊ី​លីកា​ចេ​ញ​ទៅ​តៃ​វ៉ាន់​​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:34 pm ថ្ងៃ Friday 15th September 2017អត្ថបទ​ដោយ: ​ចា​ន់​ ចា​​ក់​ក្រា​

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញលិខិតប្រកាសព័ត៌មានបញ្ជាក់ពីការសម្រេចបិទអង្គការមាតាធម្មជាតិ
( Mother Nature Cambodia ) ។

ក្នុងលិខិតដែលបានបញ្ជាក់ពីការសម្រេចប្រកាសបិទចំពោះអង្គការនេះដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៥ កញ្ញា
នេះ  រដ្ឋាភិបាលមិនបានបញ្ជាក់អំពីមូលហេតុណាមួយអោយពិតប្រាកដនោះឡើយ ដោយគ្រាន់តែអំពាវនាវដល់អាជ្ញាធរ
មានសមត្ថកិ ច្ច ចាត់វិធានការអោយបានសមស្របទៅតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃនេះ ៖ « ត្រូវបាន
លុបឈ្មោះ អង្គការមា តាធម្មជាតិ ដែលមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្ដាលតាំងនៅ វត្តចំការឈូក ភូមិពោធិ៍មាស
ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេ ត្តកំពង់ស្ពឺ ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលនៅក្រសួងមហាផ្ទៃ
» ។

យ៉ាងណាក៏ដោយ បើតាមសារព័ត៌មានក្នុងស្រុក ដែលបានចុះផ្សាយអោយដឹងថា លោក ប៉ុល លឹម បានអះអាងថា
ក្រសួងមហាផ្ទៃបានទទួលសំណើសុំលុបឈ្មោះអង្គការមាតាធម្មជាតិ ពីស្ថាបនិកនៃអង្គការនេះក្រោមហេតុផលចំនួន២៖
ទី១ ស្ថាបនិកអង្គការអះអាងថា ខ្លួនលែងបានទទួលជំនួយដើម្បីបន្តដំណើរការ, ទី២ ស្ថាបនិកអង្គការមាតាធម្មជាតិបាន
ប្រាប់ក្រសួងថា មានការយកឈ្មោះអង្គការខ្លួនទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ប៉ុន្តែ លោក ប៉ុល លឹម មិនបញ្ជាក់
អំពីឈ្មោះស្ថាបនិកអង្គការមាតាធម្មជាតិ ដែលដាក់សំណើទៅក្រសួងនោះទេ។


ការសម្រេចបិទអង្គការនេះឡើង ក្រោយពេលដែលសកម្មជននៃអង្គការនេះ បានទម្លាយពីឯកសារមួយ ដែលមានភាព
មិនប្រក្រតី ចំពោះការនាំចេញខ្សាច់ ស៊ីលីកា ចេញទៅក្រៅប្រទេស រវាងទិន្ន័យដែលមានក្នុងស្រុក និងទិន្នន័យ ដែល
មាននៅក្រៅស្រុក ។

លើសពីនេះទៀត គឺស្របពេលដែលសកម្មជនពីររូបនេះនៃអង្គការមួយនេះកំពុងជាប់ឃុំ ។ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា
តុលាការខេត្តកោះកុង បានសម្រេចឃុំខ្លួនសកម្មជនមាតាធម្មជាតិពីរនាក់ មានលោក ឌឹម គុណឌី និងលោក ហ៊ុន វណ្ណៈ
ដាក់ពន្ធនាគារបណ្ដោះអាសន្នដោយចោទប្រកាន់ចំនួនពីរបទល្មើស គឺទី១ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងទី២
ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល។

អ្នកទាំងពីរត្រូវក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដែលហៅកាត់ថា អេស.អ៊ី.ហ្សិត (SEZ Koh Kong Co., Ltd.)
ប្ដឹងឲ្យអាជ្ញាធរឃុំព្រែកខ្សាច់ ឃាត់ខ្លួននៅម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ខណៈអ្នកទាំងពីរនាក់កំពុងជិះទូក
ថតរូប និងវីដេអូកប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿងក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង។

ការឃាត់ខ្លួននេះ ក្រោយពីសកម្មជនចលនាមាតាធម្មជាតិ បានចេញផ្សាយវីដេអូមួយ ទាក់ទងនឹងការរកឃើញភាពមិន
ប្រក្រតីនៃការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់សទៅកោះតៃវ៉ាន់ ចំនួនជាង ១លានតោន ដែលគិតជាទឹកប្រាក់ជាង ៣០
លានដុល្លារអាមេរិក ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com