វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​ជុ​ន ​ច័​ន្ទ​បុត្រ​ ៖​ ​វិ​ទ្យុ​អា​ស៊ីសេ​រី​នឹ​ង​ពិ​ចារ​ណា​ប​ង់​ព​ន្ធ​ជូន​រ​ដ្ឋ​ ​ប្រ​សិន​ណា​បើ​ព​ន្ធ​ដារ​មិ​ន​ធ្ង​ន់​ធ្ង​រ​ដូច​កា​សែត​ ​C​a​m​bo​d​i​a​ ​D​ai​l​y​ ទេ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:54 pm ថ្ងៃ Friday 15th September 2017អត្ថបទ​ដោយ: ​ឡាត ​សា​​ឡាង​​

ស្ថាប័នវិទ្យុអាស៊ីសេរី បានបញ្ជាក់ពីគោលជំហរជាថ្មីម្ដងទៀតថា នឹងពិចារណាក្នុងការបង់ពន្ធជូនរដ្ឋាភិបាលកម្ពុជាតាមការ
ចង់បាន ប្រសិនណាបើពន្ធដារដែលអាស៊ីសេរីបានជំពាក់នោះ មិនធ្ងន់ធ្ងរដូចទៅនឹងកាសែត The Cambodia Daily ទេ
នោះ ។  នេះបើយោងតាមការផ្ដល់បទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរនា
ថ្ងៃទី១៥ កញ្ញា នេះ ជាមួយនឹងវិទ្យុបារាំងអន្តរជាតិ។

ក្នុងបទសម្ភាសន៍នេះ លោក ជុន ច័ន្ទបុត្រ បានពន្យល់ប្រាប់ថា វិទ្យុអាស៊ីសេរី ពិតជាខកខានមិនបានបង់ពន្ធជូនរដ្ឋអស់
រយៈកា លដ៏យូពិតមែន ។ លោកបន្តថា ថ្វីបើខកខានបែបនេះក្ដី រហូតមកទល់នឹងពេលនេះ ថ្នាក់ដឹកនាំរបស់វិទ្យុអាស៊ីសេរី
ក៏មិនទាន់បា នដឹងដូចគ្នាដែរថា តើពន្ធដារដែលអគ្គនាយករដ្ឋានពន្ធដារកម្ពុជា បានរកឃើញនោះ មានចំនួនប៉ុន្មាននៅ
ឡើយទេ ៖ « យើងតែងតែបានធ្វើក្នុងការដែលបំពេញតាមក្រឹត្យក្រមនានាតាម តាមនីតិវិធីនានាដែលប្រទេសកម្ពុជាបាន
អោយយើងធ្វើ ក៏ប៉ុន្តែកន្លងមកនេះតែ ងតែមានហេតុផល
» ។  

កាលពីថ្ងៃទី១២ កញ្ញា កន្លងទៅថ្មីៗនេះ វិទ្យុអាស៊ីសេរី បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីការផ្អាកប្រតិបត្តិការនៅ
កម្ពុជា មួយរយៈពេលសិន ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងទៅលើច្បាប់ថ្មីមួយចំនួន ។

វិទ្យុអាស៊ីសេរីបានអះអាងថា គឺជាការគួរឲ្យសោកស្ដាយបំផុតដែល ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទី
ក្រុងភ្នំពេញរបស់ខ្លួនមួយរយៈ។ អាស៊ីសេរីអោយដឹងបន្តទៀតថា ការបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុង
រយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរ
ការការិយាល័យព័ត៌មានរបស់ខ្លួនដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះ
ទេ។

បើតាមលោក រដ្ឋា វិសាល ដែលជាអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីប្រចាំនៅខេត្តរតនគិរីបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក
ថា មេ ដឹកនាំវិទ្យុនេះ សម្រេចផ្អាកដំណើរការនៅកម្ពុជាមួយរយៈ និងថា អាចនឹងរៀបចំកុងត្រាថ្មី ដើម្បីអោយបុគ្គលិកខ្លួន
អាចបន្តធ្វើការ ងារតាមផ្ទះបាន នៅពេលដែលការិយាល័យនៅកម្ពុជាបិទទ្វារផ្លូវការហើយនោះ ។

រដ្ឋាភិបាលតាមរយៈក្រសួងព័ត៌មាន បានទាមទារជាមុន អោយវិទ្យុអាស៊ីសេរី និងបុគ្គលិកនៃស្ថាប័នវិទ្យុមួយនេះទាំងអស់ 
គោរពច្បាប់នៅកម្ពុជា ប្រសិនណាបើក្រុមទាំងនេះ នៅតែបន្តធ្វើការងាររបស់ខ្លួនទៀត នៅតាមគេហដ្ឋានរបស់ពួកគេៗ
រៀងៗខ្លួនដូចការផ្សាយរបស់បុគ្គលិកមែននោះ ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការចោទប្រកាន់របស់វិទ្យុអាស៊ីសេរី RFA ពាក់ព័ន្ធការបិទការិយាល័យ របស់ខ្លួននៅ
ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នេះ នៅស្តីការក្រសួងព័ត៌មាន អ្នកនាំពាក្យក្រសួងព័ត៌មាន  លោក
អ៊ុក គឹមសេង បានឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតថា ប្រសិនបើវិទ្យុអាស៊ីសេរី បញ្ជូនបុគ្គលិកខ្លួន អោយនៅតែ
បន្តធ្វើការងារទៀត តែ តាមគេហដ្ឋានរៀងៗខ្លួននោះ គឺជារឿងពិបាកជាងមានការិយាល័យទៅទៀត ។ ប៉ុន្តែលោក ថា 
បើគេធ្វើ ត្រូវហ៊ានទទួលខុសត្រូវលើផ្លូវច្បាប់ ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះថ្លែងបញ្ជាក់ថា បើករណីនេះឡើងមែន គឺប្រៀបបានដូចទៅនឹងការងារចារកម្មមួយដែល
ពិបាកនឹងស្មាន ហើយក៏ពិបាកនឹងនិយាយមិនស្ដាប់គ្នាថែមទៀត៖ « គាត់នឹងនាំគ្នាទៅធ្វើការតាមរបៀបចារកម្ម ចឹងបើនៅ
ទីងងិតកាន់តែបំភ្លៃ កាន់តែបំភ្លើសគ្រប់បែបយ៉ាងហ្មង នៅទីភ្លឺគាត់និយាយមិនទាំងស្ដាប់គ្នាផង ចុះទម្រាំនៅទីងងឹត
  ដូច្នេះ
គាត់ត្រូវតែពិចារ ណាដោយខ្លួនឯង បើគាត់ចង់ធ្វើការនៅទីងងឹត គាត់ត្រូវនតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួន
ឯង  
» ។

ប៉ុន្តែយ៉ាងណាក៏ដោយចុះ លោក ជុន ច័ន្ទបុត្រ តាមរយៈបទសម្ភាសន៍ជាមួយនឹងវិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ នៅតែអះ
អាងថា ស្ថាប័នវិទ្យុអាស៊ីសេរី នៅតែចង់អោយវិទ្យុខ្លួន មានការិយាល័យ មួយដែលដំណើរការជាប្រក្រតីនៅកម្ពុជា ដើម្បី
ផ្ដល់ឱកាសអោយបុគ្គលិកអាចបន្តការងារបានជាធម្មតា ហើយក៏អាចនឹងពិចារណាបង់ពន្ធដូចគ្នា ប្រសិនណាបើពន្ធដែល
ត្រូវបង់នោះមិនធ្ងន់ធ្ងរដូចកាសែត The Cambodia Daily ទេនោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
បក្ស​កាន់​អំណាច​កំពុង​លើក​ដៃ​កើត​ទុក្ខ​ នៅ​ចំពោះ​អន្តរជាតិ​
រដ្ឋ​អំណាច​រំ​លោភ​រាស្រ្ត​ខ្មែរ​អស់​បី​ទស​វត្សរ៍​
ផ្សព្វផ្សាយ

អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com