វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សហ​រ​ដ្ឋ​អាមេ​រិ​ក​ព្រ​មា​នក​​ម្ពុ​ជា​ចំពោះ​ទ​ង្វើរ​ដ្ឋា​ភិបា​ល​ដែ​លអ​នុ​ម័​ត​ច្បា​ប់​អ​នុ​ញ្ញា​ត​ឱ្យបែ​​ក​ចែ​ក​អាស​នៈ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:36 pm ថ្ងៃ Tuesday 17th October 2017អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើង ប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។

 

តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិករដ្ឋា
ភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ
និងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះ
ឆ្នោត ។

 

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃ
ច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័ន
វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹង
ដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត
នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។

 

ប៉ុន្តែក្រសួងការបរទេសក៏បានប្រាប់កម្ពុជាដែរថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យ
និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្ម
ភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។

 

សេចក្ដីថ្លែងការណ៍នេះបានស្នើជាថ្មីម្តងទៀតឱ្យដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីពន្ធនា
គារ។

 

យ៉ាងណាក៏ដោយចុះ កាលពីម្សិលមិញនេះ ក្រុមសមាជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជាបានយល់ព្រម
អនុម័តទៅលើច្បាប់ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយ ដោយសម្លេង៦៧លើ៦៧  ។

 

សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃ
ទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ មាន ៖  ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធន
កម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា   ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/
សង្កាត់  ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ៕ 

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com