វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ក្ស​ប្រ​ឆាំង​​ប្រា​ប់ប​​ក្ស​ប្រ​ជា​ជ​ន​ថា​ បើ​មិ​ន​ចង់​អោ​យ​ប្រ​វ​ត្តិសា​ស្រ្ត​ក​ត់​ត្រា​ទុក​អំ​ពើ​អា​ក្រ​ក់ទេ​ ​ត្រូ​វ​ពិ​ចារ​ណា​លើ​​ច្បាប់​បែ​ក​ចែ​កអា​ស​នៈ​ឡើង​វិ​ញ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 9:45 pm ថ្ងៃ Tuesday 17th October 2017អត្ថបទ​ដោយ: ឡាត សាឡាង

ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិបានប្រកាសមិនគាំទ្រចំពោះទង្វើរបស់សមាជិករដ្ឋាភិបាលគណបក្សប្រជា
ជន ចំពោះការផ្ដើមអោយមានការអនុម័តច្បាប់បែកចែកអាសនៈក្នុងសភា ។

 

ក្នុងលិខិតជំទាស់របស់ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ តុលា នេះ ពួកគេបានបង្ហាញ
ការយល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលដែលកំពុងធ្វើនាពេលនេះ ប្រាកដជានឹងត្រូវប្រវត្តិសាស្រ្តកត់ត្រាទុកជាក់ជាមិនខាន
ឡើយ ។ ពួកគេលើកឡើងថា ប្រសិនបើគណបក្សប្រជាជនមិនចង់អោយមានប្រវត្តិសាស្រ្តកត់ត្រាទុកអំពីអំពើអាក្រក់របស់
ពួកគេ និងកំហុស ដ៏ធ្ងន់ធ្ងររបស់ពួកគេនាពេលនេះទេ គណបក្សកាន់អំណាចដែលដឹកនាំដោយគណបក្សប្រជាជននាពេល
នេះ ត្រូវតែបញ្ឈប់ការផ្ដើមអនុម័តអោយមានច្បាប់បែកចែកអាសនៈនៅក្នុងសភានេះជាបន្ទាន់ ។

 

ការបញ្ចេញលិខិតរួមគ្នារបស់ក្រុមសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិនាពេលនេះ ធ្វើឡើងក្រោយពេលក្រុមសមា
ជិករដ្ឋសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជាកាលពីថ្ងៃទី១៦ តុលា ម្សិលមិញនេះ បានយល់ព្រមអនុម័តទៅលើច្បាប់
ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សសង្រ្គោះជាតិរួចបាត់ទៅហើយ ដោយសម្លេង៦៧លើ៦៧  ។

 

សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅ
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ មាន ៖  ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា   ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម
ប្រឹក្សាឃុំ/សង្កាត់  ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

 

យ៉ាងណា ជុំវិញការសម្រេចរបស់សមាជិកសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជានេះ មិនត្រូវ បានសាទរពីសហគមន៍
ជាតិ និងអន្តរជាតិនោះទេ ។

 

រដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមាន
ឡើង ប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។

 

តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិក
រដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិ
និងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះ
ឆ្នោត ។

 

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃ
ច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័ន
វិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹង
ដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត
នៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។

 

កន្លងមក លោកនាយករដ្ឋមន្រ្តីក៏បានប្រកាសរួចហើយដែរថា ប្រសិនណាបើគណបក្សនយោបា យក្នុងរដ្ឋសភាដែលលោក
មិនបានបញ្ចេញឈ្មោះ ហើយអាចជាគណបក្សសង្រ្គោះជាតិនោះ ត្រូវបា នរំលាយពិតមែន នោះ អាសនៈនៅក្នុងសភារបស់
គណបក្សនោះ នឹងត្រូវចែកអោយទៅគណបក្ស នយោបាយចំនួន៥ផ្សេងទៀត ។

 

ប៉ុន្តែចំពោះក្រសួងការបរទេសក៏បានប្រាប់កម្ពុជាថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជា
ធិបតេយ្យនិងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការ
បង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យ
មន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ។

 

យ៉ាងណាក៏ដោយចុះ ចំពោះសេចក្ដីថ្លែងការណ៍របស់សមាជិកសភាគណបក្សសង្រ្គោះជាតិដែលជា គណបក្សប្រឆាំងនៅ
កម្ពុជាវិញនោះ នៅតែប្រកាសមិនគាំទ្រដាច់ខាត ចំពោះសកម្មភាពរបស់សមាជិ កសភាមកពីគណបក្សកាន់អំណាចនា
ពេលនេះ ។ ពួកគេលើកឡើងថា ទង្វើរបស់ក្រុមទាំងនេះកំពុង ធ្វើ គឺជាអំពើខុសច្បាប់ ហើយមិនអាចទទួលយកបាន
ឡើយ។

 

សមាជិកសភាគណបក្សសង្រ្គោះជាតិបានចាត់ទុកការអនុម័តច្បាប់របស់គណបក្សកាន់អំណាចកាលពីម្សិលមិញនេះថា
ជាការរំលោភលើឆន្ទៈដែលជាសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការធ្វើសេចក្ដីសម្រេចជ្រើសរើសតំណាងរបស់ខ្លួន
តាមគោលការណ៍សេរីពហុបក្ស។ ជាងនេះទៀតពួកគេថា នេះជាការរំលោភលើច្បាប់រដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា
យ៉ាងធ្ងន់ធ្ងរ ដែលតំណាងរាស្រ្ត ជាតំណាងប្រជាពលរដ្ឋមានសិទ្ធិដូចមានចែងក្នុងមាត្រា ៥១ ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់
វាសនានៃ ប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ មាត្រា៧៦ ចែងថា តំណាងរាស្រ្ត ត្រូវជ្រើស
តាំងដោយការបោះឆ្នោតជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធី ជ្រើសរើសឆ្នោតជាសម្ងាត់ ។
និងមាត្រា៧៧ ចែងថា តំណាងរាស្រ្តក្នុងរដ្ឋសភា ជាតំណាងប្រជាពល រដ្ឋខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងប្រជា
ពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។ អាណត្តិអាជ្ញា បញ្ជាទាំងឡាយត្រូវទុកជាមោឃៈ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com