វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​ព្រះអ​ង្គ ​ប៊ុ​ត​ ប៊ុ​ន​តិ​ញ​ ​ថា ​ស្ត​ង់​ដារ​នៃ​កា​រ​ធ្វើ​កា​រងា​រ​រ​ប​ស់​សម​ត្ថ​កិ​ច្ចលើ​ករ​ណី​ឃាត​ក​ម្មប​ណ្ឌិត​ ​កែម​ ​ឡី ​និង​ឃា​ត​ក​ម្ម​លើតា​រា​ចម្រៀង​ សា​​ន​ ស្រី​ឡៃ ខុ​​ស​គ្នា​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:37 am ថ្ងៃ Wednesday 18th October 2017អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានរិះគន់ចំពោះការងាររបស់អាជ្ញាធរមាន
សមត្ថកិច្ច ដែលធ្វើការងារបម្រើប្រជាពលរដ្ឋរបស់ខ្លួនមិនបានស្មើភាពគ្នា ចំពោះអ្នករិះគន់រដ្ឋាភិបាល និងអ្នកមិនរិះគន់ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការលើកឡើងពីករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ និង
ការបាញ់ប្រហារលើតារាចម្រៀង សាន ស្រីឡៃ ថា មានស្តង់ដារនៃការអនុវត្ត និងការធ្វើកិច្ចការងារខុសគ្នាដាច់រវាងអ្នក
ទាំងពីរនាក់នេះ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុង តំបន់ និងក្រៅតំបន់ទាំងនេះ ។

 

ព្រះអង្គលើកឡើងបែបនេះ ៖ « ហើយការងារបាញ់ប្រហារ តារាចម្រៀង ស្រីឡៃ ល្ងាចមិញនេះ គឺឃើ ញថា វាមានការងារ
ខុសប្លែកគ្នាឆ្ងាយ ត្រង់វីដេអូទាំងស្រុង គេយកមកធ្វើការចាក់បញ្ចាំង ហើយធ្វើបានលឿនបំផុត ។ ចុះវីដេអូ នៅកាំម៉េរ៉ា
កាលតិច កាល់ម៉ាត ស្តប់កែម ឡី ដែលបានស្ដាប់លោកបណ្ឌិត កណ្ដាលថ្ងៃត្រង់ កណ្ដាលទីក្រុង កណ្ដាលបេះដូងខ្មែរ
ហើយមានកាំម៉េរ៉ាទាំងបួនជ្រុង ហេតុ អ្វីបានយើងមិនមានកាំម៉េរ៉ាដើមមើល ឃើញតែកាំម៉េរ៉ាកាត់ត គេដាក់អោយយើង
មើល
» ។

 

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ ចេញពីគណនីហ្វេស
ប៊ុករបស់ព្រះអង្គ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ខណៈដែលព្រះអង្គកំពុងមានព្រះ វត្តមានគង់នៅលើទឹកដីសហរដ្ឋអាមេរិក
នៅឡើយ ។

 

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ បែបនេះ ធ្វើឡើង ក្រោយពេលតារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស
សាន ស្រីឡៃ ត្រូវបានអតីតស្វាមីរបស់ខ្លួនបាញ់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

 

ក្រោយការបាញ់ប្រហារនេះមិនបានប៉ុន្មានម៉ោងផង រូបភាពកាំម៉េរ៉ាដែល ដាក់នៅកន្លែងកើតហេតុ ត្រូវបានផ្សព្វផ្សាយព្រោង
ព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលខុស ពីរូបភាពកន្លែងបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦
កន្លងទៅ ត្រូវបានអាជ្ញាធរ បិទបាំងអស់រយៈពេលប្រហែល១ឆ្នាំទើបអាជ្ញាធរបញ្ចេញ ។ ប៉ុន្តែការបញ្ចេញនោះ មិនមែនជា
កាំម៉េរាដើមសុទ្ធនោះទេ ពោលគឺត្រូវបានកាត់សិន មុននឹងយកមកបង្ហោះ ។ នេះជាការលើកឡើងរបស់
ព្រះអង្គ ប៊ុត ប៊ុនតិញ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។

ដោយសារការអនុវត្តការងារនេះមានស្តង់ដារខុសគ្នាបែបនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកថា នេះគឺជាការរើសអើងយ៉ាង
ខ្លាំងរបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់ នៅក្រោមការដឹកនាំដោយពួកគេ ។ ប៉ុន្តែយ៉ាង
ណាក៏ដោយ ព្រះអង្គនៅតែចាត់ទុកថា ទាំងបណ្ឌិត កែម ឡី និងតារាចម្រៀង សាន ស្រីឡៃ សុទ្ធតែអ្នកមានប្រយោជន៍ជាតិ
ដែលមិនគួរត្រូវបានបុគ្គលណា ឬក្រុមណារើសអើងសោះឡើយ ៕  

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com