វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ​នុ​ប្រ​ធាន​ប​ក្ស​ប្រ​ឆាំង​ប្រ​តិ​កម្ម​នឹ​ង​លោក​ ​ស​ ខេ​ង​ ​ដែ​លអំ​ពា​វ​នា​វដ​ល់​ម​ន្រ្តី​ថ្នា​ក់​ក្រោ​មឃ្លាំមើ​ល​អ្ន​កច​ង់​ផ្ដួល​រំ​លំ​រ​ដ្ឋាភិ​បា​ល​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:17 pm ថ្ងៃ Tuesday 14th November 2017អត្ថបទ​ដោយ: ឡាត សាឡាង

អនុប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងសារនយោបាយបង្ហាញការមិនពេញចិត្តជាមួយនឹងបទបញ្ជារបស់លោក
ស ខេង ទៅកាន់មន្រ្តីថ្នាក់ក្រោមអោយធ្វើការឃ្លាំមើលអ្នកចង់ផ្ដួលរំលំរដ្ឋាភិបាល បក្សប្រជាជន ។

 

អនុប្រធានគណប្សសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានចាត់ទុកថា នេះគឺជាគំរូអាក្រក់ខ្លាំងបំផុតសម្រាប់មន្រ្តីរាជការ
និងថា នេះគឺជាទង្វើដែល កំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ ។ លើសពីនេះទៀត អនុប្រធាន
គណបក្សសង្រ្គោះជាតិរូបនេះ បានចាត់ទុកថា នេះគឺជាទង្វើដែលល្មើសច្បាប់ និងបានដើរផ្ទុយពីច្បាប់ដែលមានចែងក្នុង
រដ្ឋធម្មនុញរបស់កម្ពុជា ។ លោកស្រីលើកឡើងថា គណបក្សសង្រ្គោះជាតិ និងអ្នកគាំទ្រមិនដែលមានគំនិតដូចការចោទ
ប្រកាន់ឡើយ ពោលគឺគ្រាន់តែធ្វើឡើងដោយដើរតាមគន្លងប្រជាធិបតេយ្យបប៉ុណ្ណោះ ។

 

លោកស្រី មួរ សុខហួរ អោយដឹងបែបនេះ ៖ « នេះគឺជាទង្វើមួយដែលខុស ដែលយើងត្រូវតែនិយាយ ថា ខុស ។ ហេតុអ្វី ?
ពីព្រោះអ្វីដែលជាការចែង មាននៅក្នុងច្បាប់ នៅក្នុងរដ្ឋធម្មនុញ ការបញ្ចេញម តិ ការជួបជុំ ការធ្វើបាតុកម្មអហិង្សារ គឺជា
ច្បាប់ គឺជាឆន្ទៈ ហើយនឹងគឺជាច្បាប់ ដែលយើងជាអ្នកតំណាងរាស្រ្តបានអនុម័ត ហើយគឺជាច្បាប់បានចែងនៅក្នុងច្បាប់
ដ៏កំពូលរបស់យើង » ។

 

ការថ្លែងលើកឡើងរបស់លោកស្រី មួរ សុខហួរ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបផ្ទាល់ខ្លួន ដែ លមានរយៈពេល
ប្រមាណជាជាង១០នាទី បង្ហោះចូលទៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ លោកស្រី កាលពីថ្ងៃទី១៣ វិច្ឆិកា ម្សិល
មិញនេះ ស្របពេលដែលលោកស្រីកំពុងមានវត្តមានស្នាក់ នៅប្រទេសអង់គ្លេសនៅឡើយ ។

 

តាមរយៈវីដេអូឃ្លីបនេះ លោកស្រី មួរ សុខហួរ បានសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំងចំពោះក្រសួងមហាផ្ទៃ ។

 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៣ វិច្ឆិកា បានចេញបញ្ជាទៅកាន់ថ្នាក់ក្រោមរបស់រដ្ឋាភិបាលនៃ
គណបក្សប្រជាជនថា អោយឃ្លាំមើល និងធ្វើការតាមដានអោយបានដិតដល់ចំពោះជនដែលមានបំណង ប្រឆាំង ហើយ
ចង់ផ្ដួលរំលំរដ្ឋាភិបាល ។

 

លោក  ស ខេង បានបញ្ជាក់ថា ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលា
យ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើរៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និង
ដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា
ឆ្នាំ២០១៧តទៅ ។

 

ទោះជាយ៉ាងណា អនុប្រធានគណបកសង្រ្គោះជាតិ លោកស្រី មួរ សុខហួរ បានអំពាវនាវដល់រដ្ឋ អំណាចអោយបញ្ឈប់
សកម្មភាពទាំងនេះ ។ ជាពិសេសនោះលោកស្រីបានអំពាវនាវដល់កងកម្លាំង ថា កុំធ្វើតាមការបង្គាប់បញ្ជារបស់រដ្ឋអំណាច
ដែលចង់កម្ចាត់ពលរដ្ឋណាដែលតវ៉ាជាមួយនឹងការប៉ន់ ប៉ងរំលាយគណបក្សសង្រ្គោះជាតិ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com