វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​ស​ម​ រ​ង្ស៊ី ​ហៅ​ល​ទ្ធិ​ប្រ​ជាធិ​ប​តេ​យ្យ​នៅ​កម្ពុ​ជា​ថា ​មិ​ន​ត្រឹ​ម​តែ​ក្លែ​ង​ក្លា​យ​ទេ ​គឺ​ឆ្គួត​លី​លា​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:02 pm ថ្ងៃ Tuesday 14th November 2017អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅតែបន្តរិះគន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា
កំពុងដឹកនាំប្រទេសទៅរកភាពហិនហោច និងបង្កការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ។  

 

តាមរយៈការប៉ន់ប៉ងរំលាយគណបក្សសង្រ្គោះជាតិពីរដ្ឋាភិបាលនៃគណបក្សប្រជាជន លោក សម រង្ស៊ី ចាត់ទុកថា នេះគឺជា
ទង្វើដ៏ឆោតល្ងង់របស់រដ្ឋាភិបាលតែប៉ុណ្ណោះ ។ លោកហៅទង្វើនេះថា ជាទង្វើដែលធ្វើអោយប៉ះពាល់ដល់លទ្ធិប្រជា
ធិបតេយ្យនៅកម្ពុជា ហើយថា នេះគឺជាការដើរថយក្រោយ នៃលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ។

 

អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសរូបនេះបានថ្លែងបញ្ជាក់ថា លទ្ធិប្រជាធិប
តេយ្យដែលកំពុងស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលកម្ពុជាបច្ចុបន្ននេះ មិនមែនត្រឹមតែក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែនេះគឺ
ជាលទ្ធិប្រជាធិបតេយ្យដែលឆ្គួតលីលាថែមទៀងផង ពីព្រោះបណ្ដាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គេមិនដែល
ធ្វើបែបនេះឡើយ ។

 

លោក សម រង្ស៊ី ថ្លែងបញ្ជាក់បែបនេះ ៖ « អារំលាយគណបក្សសង្រ្គោះជាតិនឹង គឺទង្វើឆ្គួតលីលា ស្រុកខ្មែរលទ្ធិប្រជាធិប
តេយ្យក្លែងក្លាយ តែឥឡូវឃើញថា មិនមែនត្រឹមតែក្លែងក្លាយទេ គឺឆ្គួតលីលា ។ លទ្ធិប្រជាធិបតេយ្យក្លែងក្លាយ តែឥឡូវ
យើងបានឃើញហើយថា វាចូលដល់ដំណក់កាលឆ្គួតលីលា » ។

 

ការថ្លែងលើកឡើងរបស់លោ សម រង្ស៊ី អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាមួយ ស្ដីពីសិទ្ធិមនុស្ស និងប្រជា
ធិបតេយ្យនៅកម្ពុជារៀបចំឡើងដោយមូលនិធិខ្មែរសាមគ្គី នៅទីក្រុងឡងប៊ិច កាលពីប៉ុន្មានថ្ងៃមុននេះ ដោយមានការចូល
រួមពីពលរដ្ឋ អ្នកនយោបាយ សកម្មជន និងព្រះសង្ឃជាដើម ។

 

ទោះជាយ៉ាងណាក៏ដោយ ថ្វីបើការវាយប្រហារខ្លាំងៗទៅលើគណបក្សកាន់អំណាចនៅកម្ពុជាដែលកំពុងដឹកនាំដោយ
គណបក្សប្រជាជនមែន ប៉ុន្តែលោក សម រង្ស៊ី ជឿជាក់ថា អ្វីៗដែលលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសប៉ន់ប៉ង
ចំពោះគណបក្សសង្រ្គោះជាតិនោះ គឺគ្រាន់តែជាវិធីសាស្រ្តបន្លាច ប៉ុណ្ណោះ  ។ ផ្ទុយពីនេះវិញ លោក សម រង្ស៊ី អំពាវនាវ
ថា បើសិនពិតជារំលាយបក្សសង្រ្គោះជាតិ មែន មិនចាំបាច់រៀបចំការបោះឆ្នោតនោះទេ ពីព្រោះការបោះឆ្នោតនេះលែង
មានន័យ និងគ្មានការទទួលស្គាល់ពីអន្តរជាតិនោះទេ ។

ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកមិនបានខ្វល់ជា មួយនឹងសម្ពាធអន្តរ
ជាតិនោះទេ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា អ្វីដែលលោកខ្វល់ នោះ គឺប្រជាពលរដ្ឋខ្មែរ រឿងអន្តរជាតិ
ទទួលស្គាល់ការបោះឆ្នោត ឬមិនទទួលស្គាល់មិនមែនជារឿង ដែលសំខាន់សម្រាប់លោកឡើយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​ក្រោយ​ការ​រំ​លាយ​គណបក្ស​សង្គ្រោះ​ជាតិ​
ដំណើរ​ការ​ប្រ​ជា​ធិ​ប​តេយ្យ​ ក្រោយ​រដ្ឋ​ប្រ​ហារ​សម្លាប់​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com