វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​យ​ក​រ​ដ្ឋម​ន្រ្តី ហ៊ុ​ន​ ​សែ​ន​ ធា​នា​ថា​ ​ ​ដរា​ប​ណា​មា​ន​វ​ត្ត​មា​នលោ​ក​ ​ស​ង្រ្គាម​នៅ​ក​​ម្ពុ​ជា​នឹ​ងមិ​ន​ផ្ទុះ​ឡើងជា​ដា​ច់​ខាត​ ​ប៉ុ​ន្តែលោ​ក​អោ​យ​អ្នក​ច​ង់​ប្រឆាំ​ង​ប​ញ្ចេញ​ទ័​ពបើ​​ខ្លាំ​ង ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:51 am ថ្ងៃ Thursday 7th December 2017អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងប្រាប់ពលរដ្ឋថា ដរាបណានៅមានវត្តមានរបស់លោកនៅឡើយ សង្រ្គាមនៅ
កម្ពុជានឹងមិនអាចផ្ទុះបានជាដាច់ខាត ។

 

លោកបានថ្លែងលើកឡើងថា លោក និងពលរដ្ឋខ្មែរបានឆ្លងកាត់សង្រ្គាមរួចហើយ គឺវេទនាខ្លាំងណាស់ ទើបលោកមិនចង់
អោយពលរដ្ឋខ្មែរជំនាន់ក្រោយ ឆ្លងកាត់ដូចអ្នកជំនាន់មុននោះឡើយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវ
ដល់ប្រជាពលរដ្ឋខ្មែរថា កុំអស់សង្ឃឹម និងកុំ ខ្លាចថាកម្ពុជាមានសង្រ្គាមអោយសោះ ដោយអះអាងថា ដរាបណានៅមាន
វត្តមានរបស់លោកនៅឡើយ លោកនឹងខំប្រឹងការពារកម្ពុជា ដើម្បីបញ្ជៀសពីសង្រ្គាមអោយបាន ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងលើកឡើងបែបនេះ ៖ « ប៉ុន្តែខ្ញុំក៏សុំនិយាយជាមួយប្រជាជនកម្ពុជាទាំងឡាយ នៅ
ពេលដែលមានវត្តមាន ហ៊ុន សែន នៅទីនេះ សុំកុំបារម្ភពីសង្រ្គាមកើតឡើង អោយសោះ  » ។

 

ការថ្លែងលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា 
ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ
កម្មការិនី មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

យ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងការអំពាវនាវរបស់លោកសម រង្ស៊ី
អតីតប្រធានអតីតគណបក្សសង្រ្គោះជាតិដែលបានអំពាវនាវអោយកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងបញ្ជារបស់នាយក
រដ្ឋមន្រ្តី ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងសង្កត់ធ្ងន់ប្រាប់ទៅកាន់លោក សម រង្ស៊ី ទៀតថា បើខ្លាំងគួរចេញមុខមកដោយ
ខ្លួនឯង ហើយបើអាចពិតមែននោះ គួរណាតែបញ្ចេញទ័ពដែលគិតថា បះបោរ នោះអោយអស់មក ដើម្បីចាត់ការ ។ លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា លោកមិនខ្វល់ ច្រើននោះឡើយ អ្វីដែលលោកត្រូវធ្វើនៅពេលនេះ គឺការពារសន្តិ
ភាព ៖ « ហើយបើខ្លាំង មកខ្លួនឯងមក អញ្ជើញមក បញ្ចេញទ័ពអោយអស់មក ហើយទ័ពកន្លែងណាខ្លះដែលវាបះ ដែលវា
ចេញមក សុំហះ ហើយបានសិនមានជំនួយបរទេសក៏សុំបញ្ចេញមកអោយអស់មក » ។

 

ការថ្លែងបែបប្រតិកម្មធ្ងន់ៗពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងដូច្នេះ ធ្វើឡើងក្រោយពេល លោក សម រង្ស៊ី ដែល
កំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស បានថ្លែងអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធថា កុំអោយស្ដាប់បញ្ជារបស់លោក
នាយករដ្ឋមន្រ្តីហ៊ុន សែន ហើយឆ្លៀតទៅធ្វើបាបប្រជាពលរដ្ឋខ្មែរស្លូតត្រង់អោយសោះ ។  

 

លោក សម រង្ស៊ី បានថ្លែងពន្យល់ទៀតថា កងកម្លាំងគ្រប់រូប មិនគួរណានៅតែបន្តធ្វើការគាំទ្រ ឬក៏ចូលចិត្តធ្វើតាមការ
បង្គាប់បញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ដោយហេតុថា នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏មិនមែនជា
បុគ្គលម្នាក់ដែលមានជីវិតអាមតៈដែរ ។

 

លោក សម រង្ស៊ី ដែលរងបណ្ដឹងយ៉ាងច្រើនពីមន្រ្តីកំពូលរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានចាត់ទុកលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាជនផ្ដាច់ការដែលកំពុងធ្វើបាបពលរដ្ឋ ប្រឆាំងពលរដ្ឋ និងកំពុងតែធ្វើសង្រ្គាមជាមួយនឹង
ពលរដ្ឋខ្មែរខ្លួនឯង ៖ « សូមកងកម្លាំងប្រដាប់អាវុធ ពលទាហាន និងនគរបាល កុំធ្វើតាមបញ្ជាពីមេដឹកនាំផ្តាច់ការ បើគេ
បញ្ជាឲ្យបាញ់ប្រហារ និងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ » ។

 

មេទ័ពជាច្រើននៅកម្ពុជាបានចេញមុខប្រតិកម្មនឹងសម្ដីអំពាវនាវរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ។ ពួកគេសុទ្ធតែបាន
ប្ដេជ្ញាការពារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថែមទាំងប្រកាសការពារដោយហ៊ានបូជាជីវិតទៀតផង ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com