វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះអ​ង្គ​ ប៊ុ​ត​ ​ប៊ុ​នតិ​ញ​ ​៖​ ចំ​ណា​ត់​កា​រអ​ន្តរ​ជា​តិ​ ​ដែ​លចេ​ញ​មុ​ខ​ដោយ​ស​ហ​រ​ដ្ឋអា​មេ​រិក​ ​បា​ន​ធ្វើ​ឱ្យ​រ​ដ្ឋា​ភិ​បាល​លោ​ក ​ហ៊ុ​ន​ ​សែ​ន ​ឈា​ន​ទៅ​រក​ក្ដី​វិ​នាស​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:53 pm ថ្ងៃ Sunday 10th December 2017អត្ថបទ​ដោយ: ចាន់ ចាក់ក្រា

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលនៃ
សហរដ្ឋអាមេរិកនៅពេលនេះថា ជារឿងត្រឹមត្រូវ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលកំពុងមានព្រះវត្តមានគង់នៅលើទឹកដីនៃសហសរដ្ឋអាមេរិកនៅឡើយបានលើកឡើងថា
ចំណាត់ការអន្តរជាតិ ដែលចេញមុខដោយសហរដ្ឋអាមេរិកនាពេលនេះ ប្រាកដជានឹងធ្វើអោយរដ្ឋាភិបាលរបស់លោកនាយ
ករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងដឹកនាំប្រទេសនៅកម្ពុជា សព្វថ្ងៃនេះនឹងឈានទៅរកក្ដីវិនាសជាក់ជាពុំខាននោះឡើយ ។

 

ក្រសួងការបរទេសនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ធ្នូ បានចេញសេចក្ដីថ្លែងការណណ៍មួយដោយបង្ហាញប្រាប់មកកាន់
រដ្ឋាភិបាលកម្ពុជាថា ពួកគេបានសម្រេចហាមប្រាមមន្រ្តីរដ្ឋាភិបាលនៃកម្ពុជា និងបក្សពួក ក៏ដូចជាសាច់ញាតិរបស់ពួកគេ
មិនអោយចូលទៅក្នុងទឹកដីនៃសហរដ្ឋអាមេរិកនោះទេ ក្រោមការចោទប្រកាន់ថា រដ្ឋាភិបាលនៃប្រទេសនេះ បានធ្វើការ
រំលោភបំពានទៅលើលទ្ធិ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។  

 

សេចក្ដីថ្លែងការណ៍ជាផ្លូវការស្ដីពីការហាមឃាត់ទិដ្ឋាការ ចំពោះមន្រ្តីមានអំណាច និងបក្សពួកក្រុមគ្រួសាររបស់ខ្លួន ដោយ
មិនផ្ដល់ទិដ្ឋាការឱ្យធ្វើដំណើរមកកាន់សហរដ្ឋអាមេរកនេះ គឺជាការឆ្លើយតបដោយផ្ទាល់មួយទៅចំពោះរដ្ឋាភិបាលរបស់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងតែប្រឆាំងគោលការណ៍ប្រជាធិបតេយ្យ និងការរំលោភបំពានលើសិទ្ធិមនុស្ស
នៅកម្ពុជា។

 

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏មានឥទ្ធិពលមួយរូប លោក ថិត គ្រូស  (Ted Cruz)  បានលើកឡើងថា ការដាក់ទណ្ឌកម្ម
ដោយការបិទទិដ្ឋាការមន្រ្តីរដ្ឋាភិបាលកម្ពុជា បក្សពួក និងក្រុមគ្រួសារនៃមន្រ្តីនេះ គឺគ្រាន់តែជាជំហ៊ានដំបូងតែប៉ុណ្ណោះ ។

 

តាមរយៈសេចក្ដីថ្លែងការណ៍របស់ លោក ថិត គ្រូស  (Ted Cruz) ដែលបានធ្វើឡើងកាលពីថ្ងៃទី៨ ខែធ្នូ លោក ថិត គ្រូស
(Ted Cruz) បានបញ្ជាក់ប្រាប់ថា ប្រសិនណាបើរដ្ឋាភិបាលកម្ពុជាមិនចង់អោយមានបញ្ហាកាន់តែធំទេ  ហើយរដ្ឋាភិបាល
ក៏មិនចង់អោយមានការបិទទិដ្ឋាការនេះ គួរណាតែ កែប្រែស្ថានការណ៍នយោបាយឡើងវិញ ។

 

ក្រសួងការបរទេសនៃរដ្ឋាភិបាលកម្ពុជាវិញបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះវិធានការរបស់ក្រសួងការបរទេស
សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មកម្រិតទិដ្ឋាការមន្រ្តីរដ្ឋាភិបាល ដែលថាការសម្រេចនេះធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង
រវាងប្រទេសទាំងពីរ។

 

ផ្ទុយពីក្រសួងការបរទេសកម្ពុជា ព្រះអង្គ ប៊ុត ប៊ុនតិញ ឯណេះវិញបានប្រកាសគាំទ្រចំពោះការសម្រេចរបស់អាមេរិកយ៉ាង
ដូច្នេះ ។ ព្រះអង្គបានបន្តអោយដឹងទៀតថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាកដជាអាចនឹងឈានទៅ
រកក្ដីវិនាសយ៉ាងពិតប្រាកដ ប្រសិនណាបើនៅតែបន្តធ្វើខុសយ៉ាងដូច្នេះទៀត ៖ « ចំណាត់ការអន្តរជាតិ ដែលចេញមុខ
ដោយសហរដ្ឋអាមេរិក បានធ្វើឱ្យរដ្ឋាភិបាលហ៊ុន សែនឈានទៅរកក្ដីវិនាស បើនៅបន្តដើរឆ្លងបន្ទាត់ក្រហមទៅមុខ
ទឿត » ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថា មន្រ្តីរដ្ឋាភិបាលទាំងនេះ អាចនឹងប្រឈមមុខ
មួយកត្តាទៀត នោះគឺសត្រូវប្រវត្តិសាស្រ្តរបស់ខ្មែរ ។ ព្រះអង្គអោយដឹងថា ទោះបីជារដ្ឋាភិបាលកម្ពុជាខំប្រឹងប្រឆាំងជាមួយ
ស្ថានការណ៍នេះយ៉ាងណាទៀតក៏មិនអាចទៅមុខរួចទៀតដែរ ។

 

ព្រះអង្គបានបិណ្ឌបាតដល់រដ្ឋាភិបាលកម្ពុជាថា អោយដើរថយក្រោយមកវិញ ដើម្បីកុំអោយស្ថានការណ៍កាន់តែអាក្រក់
ហើយប្រឈមមុខនឹងក្លាយទៅជាសត្រូវប្រវត្តិសាស្រ្តខ្មែរ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com