វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​បក្ស​កាន់​អំ​ណា​ច​ប្រៀ​បប្រ​ដូច​ស​ង្រ្គោះ​ជា​តិ​ថា ​ជា​ខ្មោ​ច​ងាប់​ ​ខ​ណៈ​អ​ន្ត​រ​ជាតិ​កំ​ពុ​ង​ទទូ​ច​អោ​យ​ស​ង្រ្គោះជា​តិ​មា​ន​វ​ត្ត​មាន​ចូ​ល​រួម​កា​រ​បោះឆ្នោ​ត ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:14 pm ថ្ងៃ Monday 11th December 2017អត្ថបទ​ដោយ: ​ក្រៃថោ​ង​​

គណបក្សកាន់អំណាចនៅកម្ពុជា នៅតែអះអាងថា វត្តមានរបស់គណបក្សសង្រ្គោះជាតិនឹងគ្មានផ្លូវអាចបានចូលរួមប្រកួត
ប្រជែងនៅក្នុងការបោះឆ្នោតទៀតបាននោះឡើយ បើទោះបីជាអន្តរជាតិមួយចំនួនកំពុងទទូចអោយមានក៏ដោយចុះ ។

 

ការឆ្លើយតបបែបបញ្ជាក់របស់គណបក្សកាន់អំណាចមកកាន់ក្រុមអ្នកមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលរបស់លោកនាយ
ករដ្ឋមន្រ្តី ហ៊ុន សែន នេះ ធ្វើឡើង ក្រោយពេលដែលលោក សម រង្ស៊ី ដែល កំពុងមានវត្តមានរស់នៅបែបនិរទេសខ្លួនឯប្រ
ទេសបារាំងនោះ បានថ្លែងលើកឡើងថា វត្តមានរបស់ គណបក្សសង្រ្គោះជាតិនឹងដណ្ដើមយកជ័យជំនះមកដឹកនាំប្រទេស
កម្ពុជាអោយបាន ។

 

នៅក្នុងកិច្ចប្រជុំគណបក្សសង្គ្រោះជាតិ នៅទីក្រុងលីយ៉ុង (LYON) ប្រទេសបារាំង កាលពីថ្ងៃ ១០ ខែធ្នូ ២០១៧ ឆ្នាំ
២០១៧  លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯប្រទេសបារាំងនៅឡើយ បានប្រកាសជាសាធារណៈប្រាប់ទៅ
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា បើទោះបីជាគណបក្សសង្រ្គោះជាតិពិតជាត្រូវបានតុលាការកំពូល
ប្រកាសរំលាយតាមបណ្ដឹងរបស់រដ្ឋាភិបាលក្ដី ប៉ុន្តែលោកថា ការរំលាយនេះគឺអាចធ្វើឡើងបានតែនៅលើក្រដាស
ប៉ុណ្ណោះ ។

 

លោក សម រង្ស៊ី ថ្លែងបញ្ជាក់បែបនេះ ៖ « សូមប្រកាសថា ហ៊ុន សែន គាត់រំលាយគណបក្សសង្រ្គោះជាតិតែនៅលើក្រដាស
ទេ គណបក្សសង្រ្គោះជាតិរស់រវើក ក្នុងដួងចិត្តប្រជារាស្រ្តខ្មែរទាំងមូល ។ ហើយគណបក្សសង្រ្គោះជាតិនឹងដណ្ដើមយក
ជ័យជំនះ ដើម្បីនាំមកនូវការផ្លាស់ប្ដូរអោយទាល់តែបាននៅប្រទេសកម្ពុជា » ។

 

ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានធ្វើការប្រៀបប្រដូចគណបក្ស
សង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយចោលនោះថា ជាខ្មោចងាប់មួយដែលមិនអាចនឹងរស់ឡើងវិញបាននោះឡើយ
ដោយថា នេះគឺជាក្រឹត្យក្រមនៃច្បាប់ធម្មជាតិទៅហើយ ។  

 

លោក សុខ ឥសាន ថ្លែងបញ្ជាក់បែបនេះ ៖ «សុំជំរាប សម រង្ស៊ី ថា ខ្មោចងាប់ហើយ មិនអាចរស់ឡើងវិញទេ។ អាហ្នឹង ជា
ក្រិតក្រមធម្មជាតិ ការលើកឡើងរបស់គាត់ គ្រាន់តែជាការស្រមើស្រម៉ៃ មិនអាចក្លាយទៅជាការពិតទេ។ ប្រវត្តិសាស្ដ្រកម្ពុ
ជា វិលទៅមុខ មិនមែនវិលថយក្រោយទេ »។

 

សហគមន៍អន្តរជាតិដែលជាម្ចាស់ជំនួយមួយចំនួនរបស់កម្ពុជា បានព្រមានពីការដាក់ទណ្ឌកម្មមកលើកម្ពុជា ប្រសិនណា
បើមិនព្រមកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជាទេនោះ ។ ចំណែកឯអង្គការសហប្រជាជាតិវិញនោះក៏ធ្លាប់បានទាម
ទារអោយការបោះឆ្នោតខាងមុខ មានវត្តមានរបស់គណ បក្សសង្រ្គោះជាតិដែរ ។

 

កាលពីថ្ងៃទី៨ វិច្ឆិកា លោកអ៊ូ ច័ន្ទរ័ត្ន និងលោកកង គឹមហាក់ ដែលជាអតីតតំណាងរាស្រ្តបក្សប្រឆាំងអមដោយមេធាវីម្នាក់
ផង បានដាក់ពាក្យបណ្តឹងសុំឲ្យតុលាការកំពូលជំនុំជម្រះសារជាថ្មីលើសំណុំរឿងការរំលាយគណបក្សសង្គ្រោះជាតិ និង
សុំរក្សាការពារសមាជិកភាពអតីតតំណាងរាស្រ្ត និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានីរបស់អតីត
បក្សនេះ។

 

បណ្តឹងទៅកាន់តុលាការកំពូលនេះ ធ្វើឡើងដោយអតីតក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរួមមានដូចជាលោក 
សុន ឆ័យ លោកប៉ុល ហំម លោកអ៊ូ ចាន់រ័ត្ន និង លោកកង គឹមហាក់ជាដើម។ ក្រៅពីនេះ ក៏មានការចូលរួមផ្តិលមេដៃប្តឹង
ពីសំណាក់អតីតសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានីរបស់អតីតគណបក្សសង្រ្គោះជាតិមួយចំនួន
ទៀត។ អ្នកទាំងនេះ ប្តឹងឡើងក្នុងនាមជាអ្នករងគ្រោះនៅក្នុងសំណុំរឿងរំលាយគណបក្សប្រឆាំង។

 

បើតាមលោក នៅ មុនីជោត ដែលជាអ្នកនាំពាក្យតុលាការកំពូលថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា តុលាការកំពូល
បានទទួលពាក្យបណ្ដឹងរួចហើយរបស់មេធាវីតំណាងដោយអាណត្តិ របស់អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
ដែលប្តឹងសុំសើរើបណ្ដឹងនេះឡើងវិញលើការរំលាយគណបក្សនេះ។ លោកបាន បញ្ជាក់ថា រហូតមកទល់ពេលនេះ តុលា
ការកំពូលពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺកំពុងពិនិត្យនិងចាត់ការតាមនីតិវិធី  ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com