វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​អ​ង្គ ​ប៊ុ​ត​ ​ប៊ុន​តិ​ញ​ ​ព្រួយ​បា​រ​​ម្ភ​ចំ​ពោះកា​រ​ផ្ដ​ល់​ភា​ព​ស្រ​ប​ច្បា​ប់​ដល់​វៀត​ណា​ម​ គឺ​ជា​ផែ​ន​កា​រវា​ទី​យ​ក​ស្រុ​ក ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:13 pm ថ្ងៃ Tuesday 16th January 2018អត្ថបទ​ដោយ: ឡាត សាឡាង

មិនមែនជាលើកទីមួយនោះទេ ។ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលជា
សកម្មជនសង្ឃបានបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ដល់ភាពស្រប ច្បាប់ដល់ជនជាតិវៀតណាមកំពុងរស់នៅលើ
ទឹកដីរបស់ខ្មែរ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងថា ការផ្ដល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាមដែលកំពុងតែរស់នៅលើទឹកដីរបស់
កម្ពុជានេះ គឺហាក់បង្ហាញអោយឃើញពីផែនការដ៏ធំរបស់ពួកគេ និងជាបំណងក្នុង ការចាប់ផ្ដើមធ្វើសកម្មភាពវាទីតាមរយៈ
រូបភាពមួយចំនួន ដើម្បីបានគ្រប់គ្រងប្រទេសខ្មែរ ។ ព្រះអង្គ បានអំពាវនាវដល់ជនរួមជាតិថា កុំបណ្ដោយអោយបញ្ហាទាំង
អស់នេះ បន្តកើតមានទៀតអោយសោះ ប្រសិនណាបើមិនចង់បាត់បង់ទឹកដីទេនោះ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ មានព្រះថេរដីការរបញ្ជាក់បែបនេះ ៖ « ផែនការដើម្បីបំផ្លាញខ្មែរចោលហើយ គេបានផ្ដល់ដីសម្ប
ទាន៣លានហិកតា ហើយគេបានផ្ដល់ឱកាសអោយជនបរទេសបានរួមរស់នៅលើទន្លេខ្មែរពេញទន្លេសាប។ចូលមកដល់
អាណត្តិទី៥គេចាប់ផ្ដើមដូរផែនការថ្មី គឺស្រង់ជនបរទេសនៅលើទន្លេសាបអោយមករស់នៅលើដីគោក ក្រោមការទាម
ទាររបស់ជនបរទេសទាំងអស់នោះថា គេមិនអាចរស់នៅក្នុងបឹងកទន្លេសាបបានទេ គេត្រូវការរស់នៅលើដីគោក ហើយ
រដ្ឋាភិបាលដែលបានរៀបចំផែនការវាទីអោយជនបរទេសយួនចូលមករស់នៅលើទឹកដីយើង » ។

 

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ចេញពី
គណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គដោយផ្ទាល់ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨ នៅខណៈដែល
ព្រះអង្គកំពុងមានព្រះវត្តមានគង់នៅលើទឹកអាមេរិកនៅឡើយ។

 

ព្រះថេរដីការលើកឡើងបែបប្រតិកម្មនេះ ធ្វើឡើងក្រោយពេលដែលសារព័ត៌មានរបស់វៀតណាម បានចុះផ្សាយថា លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមតាមសំណើរបស់សមភាគីវៀតណាម ដែលស្នើសុំរដ្ឋាភិបាលកម្ពុជា ឲ្យផ្ដល់ភាព
ស្របច្បាប់ដល់ជនអន្តោប្រវេសន៍វៀតណាមកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

 

VGP News បានចុះផ្សាយថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីរបស់កម្ពុជា បានសម្រេចតាមសំណើរវៀតណាមបែបនេះ
នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក នៅក្រៅជំនួបនៃវេទិកា
ថ្នាក់តំបន់ «មេគង្គ-ឡានឆាង» នៅរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញនេះ។

 

សារព័ត៌មានដដែលនេះបញ្ជាក់បែបនេះ ៖ «ប្រមុខរដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន 
ព្រមព្រៀងគ្នាជំរុញភាពស្របច្បាប់ដល់ពលរដ្ឋកម្ពុជាដើមកំណើតវៀតណាម »។

 

ក្រុមអ្នកតាមដានបញ្ហាសង្គម និងប្រជាពលរដ្ឋជាច្រើនបានបង្ហាញក្ដីបារម្ភជាមួយនឹងគម្រោងការរបស់រដ្ឋាភិបាលបែប
នេះ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ សកម្មជនសង្ឃសកម្មនឹងកិច្ចការងារសង្គម និងតែងតែចេញវីដេអូរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាល
កន្លងមកនោះ បានអោយដឹងថា នេះគឺជាគម្រោងការមួយដ៏អាក្រក់របស់រដ្ឋាភិបាលដែលចង់រំលាយស្រុកចោល ដើម្បីផ្គាប់
ចិត្តដល់វៀតណាម ។ ព្រះអង្គថា សកម្មភាពទាំងនេះ ពលរដ្ឋមិនអាចទទួលយកបាននោះឡើយ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វត្ត​នឹង​វាំង​មិន​មែន​ជា​ទី​ពឹង​របស់​ពល​រដ្ឋ​ខ្មែរ​ទៀត​ទេ​ សូម​ជន​រួម​ជាតិ​កុំ​សង្ឃឹម​
ប្រ​ទេស​ជាតិ​យើង​កំពុង​ជួប​គ្រោះ​ថ្នាក់​បំ​ផុត​ដោយ​សារ​រដ្ឋាភិបាលហ៊ុន សែន​​សព្វ​ថ្ងៃ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com