វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ងប្អូន​បង្កើ​ត​បណ្ឌិ​ត ​កែ​ម ​​ឡី ​មិ​ន​គាំ​ទ្រ​តុលា​កា​រ​ដែ​ល​ប​ញ្ជា​អោ​យ​ឃុំ​ខ្លួ​ន​អតី​ត​គ​ណ​ក​ម្ម​កា​រ​បុ​ណ្យស​ព​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:54 pm ថ្ងៃ Friday 19th January 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ក្រុមគ្រួសារនៃសពលោកបណ្ឌិត កែម ឡី បានបង្ហាញជំហរមិនគាំទ្រជាមួយនឹងការប្រកាសចេញដីការបញ្ជាអោយចាប់ខ្លួន
អតីតសមាជិកគណកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី យកទៅឃុំខ្លួននោះទេ ។

 

ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី លោក កែម រិទ្ធិសិទ្ធិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុក ( វីអូឌី ) នៅថ្ងៃ
សុក្រនេះថា ការបញ្ជាអោយចាប់ខ្លួនយកទៅឃុំនេះ គឺលោកមិនគាំទ្រនោះទេ ហើយចំពោះក្រុមគ្រួសារក៏មិនបានពឹងពាក់
ទៅខាងតុលាការ ដើម្បីអោយ ជួយរកការពិតក្នុងរឿងបច្ឆ័យបុណ្យសពលោកបណ្ឌិត កែម ឡី នេះដែរ ។

 

លោក កែម រីទ្ធិសិទ្ធិ បានបញ្ជាក់ថា អ្វីដែលក្រុមគ្រួសាររបស់លោកត្រូវការនោះ គឺការស្វែងរកការពិត និងវែករកមុខឃាត
ករពិតដែលបានសម្លាប់លោកបណ្ឌិត កែម ឡី ដោយការបាញ់ប្រហារ។ ៖ «គណៈកម្មាការទាំងអស់ មិនបានពាក់ព័ន្ធលុយ
កាក់ទេ ព្រោះពេលលោកបណ្ឌិតស្លាប់ ខ្ញុំជាអ្នកកាន់សពផ្ទាល់ ហើយការគ្រប់គ្រងលុយកាក់គឺក្រុមគ្រួសារខាងខ្ញុំ មានខ្ញុំ
មានបងស្រីខ្ញុំ »។

 

កាលពីម្សិលមិញនេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ទៅលើគណៈកម្មការបុណ្យ
សពរបស់លោកបណ្ឌិតកែម ឡី ពីបទរំលោភលើទំនុកចិត្ត ទៅតាមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុ
វជនកម្ពុជា ។

 

សមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី នោះ មានព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃ
ឯករាជ្យដើម្បីយុត្តិធម៌សង្គម លោក ប៉ា ងួនទៀង នាយកអង្គការ CCIM និងលោក មឿន តុលា នាយកអង្គការ Centra
l ពីបទ«រំលោភទំនុកចិត្ត» តាមមាត្រា ៣៩១  និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។

 

នៅក្នុងដីការបស់លោក គុជ គឹមឡុង បានបញ្ជាក់ថា ព្រះតេជគុណ ប៊ុន ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន
តុលា ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ និងក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការ ឬ បញ្ចប់បទល្មើសកុំឲ្យកើត
មានជាថ្មី និងធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។

 

កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧  លោក ពេជ្រ ស្រស់  ប្រធានគណបក្សយុវជនកម្ពុជា បានសម្រេចប្តឹងអតីតសមាជិក
គណកម្មការទាំង៣រូបនេះ ដោយស្នើឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេតស្វែងរកការពិត ចំពោះថវិកា
ពលរដ្ឋចូលបុណ្យសពលោកបណ្ឌិត កែម ឡី ។

 

ទោះជាយ៉ាងណា ប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី អះអាងថា ខាងក្រុមគ្រួសារមិនបានពឹងពាក់នោះឡើយ ។
លើសពីនេះទៀត ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ក៏បានសម្ដែងក្ដីខកបំណងចំពោះចំណាត់ការរបស់តុលាការ
បែបនេះ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វត្ត​នឹង​វាំង​មិន​មែន​ជា​ទី​ពឹង​របស់​ពល​រដ្ឋ​ខ្មែរ​ទៀត​ទេ​ សូម​ជន​រួម​ជាតិ​កុំ​សង្ឃឹម​
ប្រ​ទេស​ជាតិ​យើង​កំពុង​ជួប​គ្រោះ​ថ្នាក់​បំ​ផុត​ដោយ​សារ​រដ្ឋាភិបាលហ៊ុន សែន​​សព្វ​ថ្ងៃ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com