VIM Radio ​ព្រះអ​ង្គ​ ប៊ុ​ត​ ​ប៊ុន​តិ​ញ​ ​៖​ លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ​កំពុ​ង​ច​ង់​កំ​ហឹង​ជា​មួ​យ​នឹ​ងព​ល​រ​ដ្ឋ​ខ្មែ​រ​ជាង​៣​លា​ន​នា​ក់​ តា​ម​រ​យៈ​កា​ររំ​លា​យ​ប​ក្សស​ង្រ្គោះ​ជាតិ​​​​
វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះអ​ង្គ​ ប៊ុ​ត​ ​ប៊ុន​តិ​ញ​ ​៖​ លោ​ក​ ​ហ៊ុ​ន ​សែ​ន​ ​កំពុ​ង​ច​ង់​កំ​ហឹង​ជា​មួ​យ​នឹ​ងព​ល​រ​ដ្ឋ​ខ្មែ​រ​ជាង​៣​លា​ន​នា​ក់​ តា​ម​រ​យៈ​កា​ររំ​លា​យ​ប​ក្សស​ង្រ្គោះ​ជាតិ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:47 pm ថ្ងៃ Saturday 20th January 2018អត្ថបទ​ដោយ: ឡាត សាឡាង

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បង្ហាញការយល់ឃើញថា ការរំលាយគណ
បក្សសង្រ្គោះជាតិពីរដ្ឋាភិបាលក្រុងភ្នំពេញ មិនមែនជាការសម្រេចជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែ
នេះ គឺជាការចង់កំហឹងជាមួយនឹងពលរដ្ឋអ្នកគាំទ្រជាង៣លាននាក់ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បានមានព្រះថេរដីការបញ្ជាក់អោយដឹងថា គណបក្សសង្រ្គោះជាតិដែលទទួល បានការគាំទ្រពីពល
រដ្ឋជិតកន្លះប្រទេសតាមរយៈការបោះឆ្នោតថ្នាក់ជាតិកាលពីអាណត្តិទី៥កន្លងទៅ នោះ គឺបានបង្ហាញថា ការកាត់ក្ដីរំលាយ
15:47:27គណបក្សសង្រ្គោះជាតិទាំងអយុត្តិធម៌ពីតុលាការកំពូល រដ្ឋាភិបាល និងស្ថាប័នជាតិដែលជាស្ថាប័នកំពូលមួយ
នេះ កំពុងចងកំហឹងជាមួយនឹងពលរដ្ឋខ្លួនឯង ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ បញ្ជាក់បែបនេះ ៖ « ដូច្នេះរដ្ឋាភិបាល និងតុលាការ លែងជាដៃគូរប្រឆាំងនឹងដៃគូរប្រជែងយកជ័យ
ជំនះនឹងគណបក្សសង្រ្គោះជាតិទៀតហើយនៅពេលនោះ គឺតុលាការ និងរដ្ឋាភិបាលបានយកប្រជាពលរដ្ឋដែលជាអ្នក
គាំទ្រគណបក្សសង្រ្គោះជាតិជាង៣លាននាក់ជាសត្រូវ។អ៊ីចឹងនេះ គឺជាការកាត់ក្ដីចង់កំហឹង ការកាត់ក្ដីដែលអោយអ្នក
គាំទ្របាត់បង់ក្ដីសង្ឃឹម » ។

 

ព្រះថេរដីការលើកឡើងអោយដឹងពីព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍
អាស៊ីសេរី ដែលផ្សាយចេញកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៨ ខណៈដែលព្រះអង្គកំពុងគង់នៅលើទឹកដីអាមេរិក
នៅឡើយ និងក្រោយពេលដែលតុលាការសាលាដំបូងបា នប្រកាសចេញដីការអោយចាប់ខ្លួនព្រះអង្គ និងសមាជិកនៃអតីត
គណកម្មការបុណ្យសពបណ្ឌិត កែម ឡី ពីររូបទៀត ពីបទរំលោភលើទំនុកចិត្ត ។

 

តាមរយៈការកាត់ក្ដីចោទប្រកាន់ព្រះអង្គ និងការកាត់ក្ដីរំលាយគណបក្សសង្រ្គោះជាតិកន្លងមកនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ
បានសង្កត់ថា នេះមិនមែនជាការស៊ើបអង្កេតរបស់តុលាការនោះទេ ប៉ុន្តែគឺជា ការធ្វើការងារតាមការស្មានប៉ុណ្ណោះ ដែល
មិនអាចធ្វើអោយពលរដ្ឋទទួលបានយុត្តិធម៌ ព្រោះតែតុលាការបានស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលមានអំណាចមួយ
ចំនួន ។

 

ជាងនេះទៀតព្រះអង្គ ប៊ុត ប៊ុនតិញ ថា នេះគឺជាសកម្មភាពដែលរដ្ឋាភិបាលកំពុងតែចង់បន្លាចអ្នកដែលហ៊ានការពារផល
ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ដើម្បីជាការដាក់សម្ពាធដល់អ្នកផ្សេងទៀត កុំអោយហ៊ានចូលរួមតែប៉ុណ្ណោះ ។ ព្រះអង្គ
ថែមទាំងចាត់ទុកការរំលាយគណបក្សសង្រ្កោះជាតិនេះ គឺដោយសារតែរដ្ឋាភិបាលដឹងខ្លួនថា អសមត្ថភាពក្នុងការប្រកួត
ជាមួយនឹងគណបក្សសង្រ្គោះជាតិ ក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com