វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ ស​ម​ ​រ​ង្ស៊ី ​ថា​ ​លោ​ក​ កឹ​ម​ ​សុខា​ ​មិ​ន​ច​ង់អោ​យ​មា​ន​ប​ញ្ហា​សុ​វត្ថិ​ភា​ព​ផ្ទា​ល់​ខ្លួ​ន​ទើ​បមិ​ន​គាំ​ទ្រ​ច​ល​នា​ស​ង្រ្គោះ​ជា​តិ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:35 pm ថ្ងៃ Sunday 21st January 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

អតីតមេដឹកនាំនៃគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសអោយដឹងថា មូលហេតុដែលលោក កឹម សុខា ដែល
ជាមេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវបានតុលាការប្រកាសរំលាយជាស្ថាពរនោះ គឺដោយសារតែការ ការពារសុវត្ថិភាព
ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

 

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសរូបនេះបានអះអាងថា លោក កឹម សុខា នៅពេលនេះ គឺកំពុង
តែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន តាមរយៈការឃុំខ្លួន ។ ដូច្នេះលោកជឿថា អ្វីដែលលោក កឹម សុខា ត្រូវ
ប្រកាសនាពេលនេះ គឺដើម្បីការពារសុវត្ថិភាពផ្ទាល់ ខ្លួនរបស់លោកជាបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ ។

 

ការប្រកាសរបស់លោក សម រង្ស៊ី អោយដឹងនាពេលនេះយ៉ាងដូច្នេះ គឺដើម្បីជាការឆ្លើយតបទៅកាន់ មេធាវីរបស់លោក កឹម
សុខា គឺលោក ផែង ហែង ដែលបានប្រកាសជាសាធារណៈថា ក្រោយពេល ការចូលជួបលោក កឹម សុខា ដែលជាកូនក្ដី
របស់លោកមក លោក កឹម សុខា បានប្រកាសមិនគាំទ្រចំពោះចលនាទាំងឡាយណា ដែលបានបង្កើតនោះឡើយ។

 

លោក ផែង ហែង មានប្រសាសន៍អោយដឹងបែបនេះ ៖ «គាត់ បានបញ្ជាក់ថា គាត់មិនចូលរួមជាមួយចលនាណា ហើយក៏
មិនបង្កើតចលនាថ្មីទៀតដែរ គាត់បន្តនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យគណបក្សសង្រ្គោះជាតិ
»

 

ប៉ុន្តែលោក សម រង្ស៊ី យល់ថា នេះគឺជាវិធីសាស្រ្តដ៏ល្អរបស់លោក កឹម សុខា ក្នុងនាមជាអ្នកដឹកនាំក្រុមប្រឆាំងទៅវិញនោះ
ទេ ។ ជាងនេះទៀត លោក សម រង្ស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មេធាវីលោក កឹម សុខា ដែលបញ្ចេញ
ព័ត៌មាននេះដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការភ័ន្តច្រឡំ និងដើម្បីបង្វែរការយកចិត្តពីលោក កឹម សុខា នៅក្នុង
ពន្ធនាគារ។

 

សម្រាបជម្រាបថា ចលនាសង្រ្គោះជាតិនេះ ត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី និងមានសមាជិកនៃអតីត
គណបក្សសង្រ្គោះជាតិមួយចំនួនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្នុងនោះមានលោក អេង ឆៃអ៊ាង អនុប្រធាន
នៃគណបក្សសង្រ្គោះជាតិ និងភរិយារបស់លោក សម រង្ស៊ី ផ្ទាល់ ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ ចលនានេះក្រោយពីលោក
កឹម សុខា ក៏មានមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀតក៏ បានប្រកាសប្រឆាំងផងដែរ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សូម​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ជួយ​ការ​ពារ​អ្នក​ប្រ​ជា​ធិ​ប​តេយ្ គឺ​លោក​កឹម សុខា​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com