វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​មេ​ធាវី​លោ​ក​​​​​ ​កឹ​ម​ ​សុ​ខា​ ៖​ ​លោ​ក​ កឹ​ម​ ​សុ​ខា ​នៅ​ជា​មួ​យឆ​ន្ទៈ​ប្រ​ជា​ពល​រ​ដ្ឋ​ជា​ង​ ៣​លា​ន​នាក់​ ​ដែ​ល​បាន​​បោះ​ឆ្នោ​ត​ជូ​នគ​ណ​ប​ក្ស​ស​ង្គ្រោះ​ជាតិ​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 4:05 pm ថ្ងៃ Sunday 21st January 2018អត្ថបទ​ដោយ: ឡាត សាឡាង

លោក កឹម សុខា មានសុខភាពធម្មតា ជំហររឹងមាំ។ លោកធ្លាប់អះអាង និងថ្ងៃនេះនៅតែបញ្ជាក់ថា លោក មិនចូលរួម
ចលនា និងមិនគាំទ្រចលនាថ្មីនោះទេ។ លោក កឹម សុខា នៅជាមួយឆន្ទៈប្រជាពលរដ្ឋជាង ៣លាននាក់ ដែលបានបោះ
ឆ្នោតជូនគណបក្សសង្គ្រោះជាតិ។ នេះជាការលើកឡើង បញ្ជាក់អោយដឹងពីលោក ផែង ហែង មេធាវីម្នាក់ក្នុងចំណោម៨
នាក់របស់លោក កឹម សុខា ។

 

លោក ហែង ផែង បានសរសេរអះអាងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកកាលពី ថ្ងៃទី១៩ ខែមករា ឆ្នាំ
២០១៨ ថ្មីៗនេះ ក្រោយការជួបលោក កឹម សុខា ថា  លោក កឹម សុខា អោយដឹងបន្តទៀតដោយការលើកឡើងថា នៅតែ
មានជំនឿលើអ្នកនយោបាយខ្មែរ អាចរកដំណោះស្រាយជាមួយគ្នាបាន តាមរយៈការសន្ទនាជាមួយគ្នា ។

 

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មេធាវីលោក
កឹម សុខា ដែលបញ្ចេញព័ត៌មាននេះដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការភ័ន្តច្រឡំ និងដើម្បីបង្វែរការយកចិត្តពី
លោក កឹម សុខា នៅក្នុងពន្ធនាគារ។

 

ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី និងមានសមាជិកនៃអតីតគណបក្សសង្រ្គោះជាតិ
មួយចំនួនទៀតកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ក្នុងនោះមានលោក អេង ឆៃអ៊ាង អនុប្រធាននៃគណបក្សសង្រ្គោះ
ជាតិ និងភរិយារបស់លោក សម រង្ស៊ី ផ្ទាល់ ។ ប៉ុន្តែយ៉ាងណាក៏ដោយចុះ ចលនានេះក្រោយពីលោកកឹម សុខា ក៏មានមន្រ្តី
នៃអតីតគណបក្សសង្រ្គោះជាតិមួយចំនួនទៀតក៏ បានប្រកាសប្រឆាំងផងដែរ ។

 

លោក សម រង្ស៊ី បានប្រកាសអោយដឹងថា មូលហេតុដែលលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សសង្រ្គោះជាតិត្រូវ
បានតុលាការប្រកាសរំលាយជាស្ថាពរនោះ គឺដោយសារតែការ ការពារសុវត្ថិភាពផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

 

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសរូបនេះបានអះអាងថា លោក កឹម សុខា នៅពេលនេះ គឺ
កំពុងតែស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក ហ៊ុន សែន តាមរយៈការឃុំខ្លួន ។ ដូច្នេះលោកជឿថា អ្វីដែលលោក កឹម សុខា
ត្រូវប្រកាសនាពេលនេះ គឺដើម្បីការពារសុវត្ថិភាពផ្ទាល់ ខ្លួនរបស់លោកជាបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
វត្ត​នឹង​វាំង​មិន​មែន​ជា​ទី​ពឹង​របស់​ពល​រដ្ឋ​ខ្មែរ​ទៀត​ទេ​ សូម​ជន​រួម​ជាតិ​កុំ​សង្ឃឹម​
ប្រ​ទេស​ជាតិ​យើង​កំពុង​ជួប​គ្រោះ​ថ្នាក់​បំ​ផុត​ដោយ​សារ​រដ្ឋាភិបាលហ៊ុន សែន​​សព្វ​ថ្ងៃ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com