វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​មេ​ធា​វី ​អោ​យ​ដឹ​ង​ថា ​លោ​ក​ កឹ​ម​ ​សុ​ខា​ អា​ច​នឹ​ង​ស្លាប់​ក្នុ​ង​ពន្ធ​នាគា​រ​បើ​មិន​ទ​ទួ​ល​បាន​កា​រ​ព្យា​បាល​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:25 pm ថ្ងៃ Monday 12th February 2018អត្ថបទ​ដោយ: ឡាត សាឡាង

មេធាវីការពារក្ដីអោយលោក កឹម សុខា លោក ជួង ជូងី បានអោយដឹងថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះ
ជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង អាចនឹងត្រូវប៉ះពាល់ដល់អាយុជីវិត ប្រសិនណាបើមិនទទួលបានការ
ព្យាបាលជំងឺទេនោះ។

 

បើតាមលោក ជួង ជូងី បានបញ្ជាក់អោយដឹងថា សម្ពាធជំងឺរបស់លោក កឹម សុខា កំពុងតែមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំង
ទៅៗ ហើយដែលអាចនឹងធ្វើអោយប៉ះពាល់ដល់អាយុជីវិតរបស់លោក កឹម សុខា តែម្ដង ។ លោក ជួង ជូងី បានអះអាង
អោយដឹងថា ជំងឺរបស់លោក កឹម សុខា នោះ គឺមានបញ្ហាលើសឈាម និងជំងឺទឹកនោមផ្អែម ។

 

លោក ជួង ជូងី អោយដឹងបែបនេះ ៖ « សម្រាប់ខ្ញុំមើលឃើញគាត់អាចប្រឈមដល់ការអាចប៉ះពាល់អាយុជីវិតប្រសិនបើ
មិនទទួលបានការព្យាបាលពីពេទ្យជំនាញទេ សភាពជាក់ស្ដែងលោក កឹម សុខា គាត់រងដែលជំងឺទាំងពីរនេះ មួយណាក៏
អាចយកជីវិតគាត់ដែរ គឺលើស ឈាម និងទឹកនោមផ្អែម »

 

លោក ជួង ជូងី អោយដឹងបែបនេះ ធ្វើឡើងតាមរយៈការផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកចេញផ្សាយនៅ
ថ្ងៃទី១២ ខែកុម្ភៈ នេះ ។

 

បើតាមមេធាវីការពារក្ដីអោយលោក កឹម សុខា រូបនេះបានលើកឡើងថា ជាទូទៅ ការឃុំខ្លួនគឺធ្វើឡើងក្នុងបំណងដើម្បីការ
ពារជនត្រូវចោទទុកជូនតុលាការបន្តនីតិវិធី ឬក៏ការពារបញ្ហាអាយុជីវិតរបស់ជនត្រូវចោទ ។

 

ក្នុងករណីដែលជនត្រូវចោទ ដូចជាលោក កឹម សុខា ជាក់ស្ដែងមានជំងឺបែបនេះ អាជ្ញាធរខាងពន្ធនាគារគួរណាតែបើក
ឱកាសដើម្បីអោយលោក កឹម សុខា បានទៅទទួលការព្យាបានអោយបានត្រឹមត្រូវពីពេទ្យជំនាញ ជៀសវាងបញ្ហាជំងឺធ្លាក់
ដល់ដំណាក់កាលធ្ងន់ធ្ងរ ។

 

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួននៅយប់រំលងអធ្រាត្រ ដល់គេហដ្ឋានរបស់លោក
កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧ ហើយក៏បញ្ជូនទៅឃុំក្នុងពន្ធនាគារភ្លាមៗ។

 

លោកត្រូវចោទប្រកាន់អំពីបទព្យាយាមរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយចោទថា មានការជួយ
ជ្រោមជ្រែងអាមេរិកាំង និងបទចារកម្ម។ ទោះជាយ៉ាងណាក្តីលោកបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា
ការចោទនេះមានគំនិតនយោបាយ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com