វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សុ​ខ ​ឥ​សា​ន​ ៖​​ ក្រុម​ប្រឹ​ក្សា​ឃ្លាំមើ​ល​ក​ម្ពុ​ជា​ ជា​​ក្រុ​ម​ភេរ​វ​ក​ម្ម​ ​ក្រសួ​ង​ពា​ក់ព័​​ន្ធ​ត្រូវ​ពិ​និ​ត្យមើ​ល​ល​ក្ខ​ន្តិកៈ​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 3:01 pm ថ្ងៃ Thursday 22nd February 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

មន្រ្តីរបស់រដ្ឋាភិបាលបានចេញមុខប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេ
ស ក្រោយពេលស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះ បានអំពាវនាវដល់ពលរដ្ឋខ្មែរ កុំអោយទៅចូលរួមបោះឆ្នោត ក្នុងករណីដែ
លគ្មានវត្តមានរបស់អតីតគណបក្សសង្រ្គោះជាតិចូលរួម ទេនោះ ។

 

អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន បានលើកឡើងថា ក្រុមប្រឹក្សាឃ្លាំមើល កម្ពុជា មិនមែនជា
អង្គការមួយដែលជួយជម្រុញអោយប្រទេសកម្ពុជាទទួលបានភាពរីកចម្រើននោះទេ ប៉ុន្តែអង្គការមួយនេះ គឺជាក្រុមភេរវកម្ម
ដែលបំផ្លិចបំផ្លាញសុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ជាប្រធាន ។ លើសពីនេះទៀតលោកចាត់ទុកថា ក្រុមនេះ គឺជាក្រុមដែលបានបំផ្លាញប្រជាធិបតេយ្យនៅ
កម្ពុជា ។

 

ទន្ទឹមជាមួយនឹងការចោទប្រកាន់លើអង្គការដែលមានមូលដ្ឋាននៅក្រៅប្រទេសនេះ មន្រ្តីរដ្ឋាភិបាល កម្ពុជាក៏បានស្នើសុំ
ដល់ក្រសួងដែលពាក់ព័ន្ធ ធ្វើការពិនិត្យមើលទៅលើលក្ខន្តិកៈរបស់ក្រុមប្រឹក្សាឃ្លាំ មើលកម្ពុជា ដើម្បីនឹងពិនិត្យតាមផ្លូវ
ច្បាប់ផងដែរ ។

 

ប្រតិកម្មរបស់លោក សុខ ឥសាន អ្នកនាំពាក្យនៃគណបក្សកាន់អំណាចជាថ្មីនេះ ធ្វើឡើងក្រោយពេលដែល ក្រុមប្រឹក្សាឃ្លាំ
មើលកម្ពុជាបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឯសារបោះឆ្នោត កុំទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែ
កក្កដា ឆ្នាំ២០១៨ ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និង
យុត្តិធម៌ទេនោះ ។

 

ការស្នើអំពាវនាវរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ ក្រោមហេតុផលរបស់ពួកគេថា ដើម្បីជៀសវាងការរងបំពេញចំនួន
តួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបបហ៊ុន សែន។

 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សង្កេតឃើញបងប្អូនពលរដ្ឋខ្មែរ នាំគ្នាជជែកដេញដោលជាហូរហែរ ទៅលើប្រធានបទ «តើទៅ
បោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨?» ចាប់តាំងពីរបប ហ៊ុន សែន ប្រើយន្តការតុលាការយ៉ាងទុច្ចរឹត
និងរំលាភរដ្ឋធម្មនុញ្ញ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភា ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់
ជាង ៥០០០ កៅអី ពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

 

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រៅប្រទេសថា មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាលោក
ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ខំប្រឹងចុះជួបទិញទឹកចិត្តក្រុមកកម្មករកម្មការិនី និងពលរដ្ឋយ៉ាងសម្បើម
ម្ល៉េះ បើរបបនេះ រំលាយបក្សប្រឆាំងរួចហើយ? តើចាំបាច់ខំប្រឹងធ្វើអ្វីទៀត បើលោក ហ៊ុន សែន គង់តែធ្វើឡប់ឡែឈ្នះឆ្នោត
ដដែល?

 

បើតាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតជាស្ថារពរ នៅខែ
កក្កដា ខាងមុខ ដោយគ្មានការប្រកួតប្រជែងធំដុំ បើសិនណាបងប្អូនពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតច្រើនលើសលប់
លើសពី ៥០% ឡើងទៅ ទោះបីជាគ្មានវត្តមាន គណបក្សសង្គ្រោះជាតិ ក៏ដោយ។

 

លិខិតលើកឡើងថា លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោត ច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅ
សហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោត គូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេរាប់បញ្ចូលទៅក្នុង
ចំនួនអ្នកទៅបោះឆ្នោត។

 

ប៉ុន្តែបើចំនួនអ្នកទៅបោះឆ្នោតថយចុះ ទាបជាង ៥០% មានន័យថា ពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន
សែន ហើយសហគមន៍អន្តរជាតិ ក៏មិនទទួលស្គាល់ការបោះឆ្នោតនោះ ជាបានការអីដែរ - នេះបើតាមប្រូតូកូលអន្តរជាតិ
(International protocols)។ នោះហើយគឺជាសេចក្តីបារម្ភធំបំផុតរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់
លោក ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com