វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ទី​ប្រឹក្សា​លោក​ ​ហ៊ុ​ន ​សែ​ន​ ​៖ ​កា​រ​ងារ​​ស្នូល​រ​បស់​ ​ក្រុម​ប្រឹ​ក្សា​ឃ្លាំមើ​ល​ក​ម្ពុជា​​ ​ញុះញុ​ង ​បំ​ភ្លៃ ​បំ​ភ្លើស​ បំ​ប៉ោ​ង​ ​សំអុ​យ​ ​និ​ង ​ប​ង្កហេ​តុ​​ផ្សេងៗ​តាម​រ​យ​:ហ្វេស​បុក​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:11 pm ថ្ងៃ Saturday 24th February 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ទីប្រឹក្សារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ជុំ កុសល បានចោទប្រកាន់ទៅលើក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែល
មានមូលដ្ឋាននៅក្នុងប្រទេសន័រវេស ថា ជាក្រុមដែលបានបំផ្លាញសន្តិភាពនៅ កម្ពុជា ។

 

បើតាមលោក ជុំ កុសល បានចោទប្រកាន់ក្រុមនេះថា កំពុងធ្វើការងារជាស្នូល ដោយការព្យាយាម ញុះញុង បំភ្លៃ បំភ្លើស
បំប៉ោង សំអុយ និងបានបង្កហេតុផ្សេងៗទៀតតាមរយៈហ្វេសប៊ុករបស់ពួកគេ ដើម្បីជាការបំពេញកំហឹង ។ ជាមួយគ្នានេះ
លោក ជុំ កុសល ថែមទាំងបានអំពាវនាវដល់ពលរដ្ឋថា កុំអោយជឿការឃោសនាអកុសលបែបនេះអោយសោះ ។

 

លោក ជុំ កុសល លើកឡើងបែបនេះ ៖ « បច្ចុប្បន្ន ការងារស្នូលរបស់ក្រុមនេះគឺញុះញុង បំភ្លៃ បំភ្លើស បំប៉ោង សំអុយ
និង បង្កហេតុផ្សេងៗតាមរយ:ហ្វេសបុករបស់គេ ដើម្បីបំពេញកំហឹងរបស់ពួកគេតែប៉ុណ្ណោះ ។ សូមបងប្អូនស្វែងយល់ពី
ប្រវត្តិក្រុមនេះនិងវត្ថុបំណងរបស់គេអោយច្បាស់លាស់កុំជឿការឃោសនាណាមួយរបស់គេអោយសោះ ! »។

 

លោក ជុំ កុសល អោយដឹងបែបនេះ ធ្វើឡើងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃម្សិលមិញនេះ
អមដោយការថតស្រ្គីនរូបភាពមួយរបស់សារព័ត៌មានសម្រាប់ខ្មែរ ( news for khmer ) បង្ហោះដែលមានចំណងជើងថា
«ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវដល់ពលរដ្ឋខ្មែរកុំអោយទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្រ្គោះជាតិ » ។

 

ប៉ុន្តែលោក ជុំ កុសល ចាត់ទុកថា ជាការអំពាវនាវដែលគ្មានការបាន ដែលគ្មានប្រយោជន៍ និងជាការញុះញុងដើម្បីបំពេញ
កំហឹងរបស់ពួកគេ ។

 

ឆ្លើយតបនឹងបញ្ហានេះ សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ឆាំ ឆានី លើកឡើងថា បើរបប ហ៊ុន សែន ដឹកនាំប្រទេស
ដែលធ្វើឲ្យពលរដ្ឋអាចទទួលយកបាន ទោះជាពួកលោកប្រឹងនិយាយយ៉ាងណាក៏ពលរដ្ឋមិនជឿដែរ តែការដឹកនាំរបស់របប
លោក ហ៊ុន សែន នៅពេលនេះបានធ្វើឲ្យពលរដ្ឋមើលឃើញច្បាស់នឹងភ្នែកនូវវប្បធ៌មនិទណ្ឌភាព ពុករលួយ បំផ្លាញធន
ធានធម្មជាតិ រំលោភសិទ្ធិមនុស្ស កាត់ដីឲ្យវៀតណាម និងអោយពលរដ្ឋវៀតណាមមករស់នៅកម្ពុជាដោយស្របច្បាប់
គម្រាម សម្លាប់មនុស្សក្រៅរង្វង់ច្បាប់ ជាដើម ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com