វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​កែ​ម​ ​រិ​ទ្ធិសិត​ ​ប្រកា​សប​ង្កើត​គ​ណប​​ក្សថ្មី «​គ​ណ​ប​ក្ស ​កែ​ម​ ​ឡី »​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:38 pm ថ្ងៃ Saturday 24th February 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ប្អូនប្រុសបង្កើតរបស់សពលោកបណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត បានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយទៀត
ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។

 

គណបក្សនយោបាយដែលបង្កើតឡើងថ្មីថ្មោងដោយប្អូនប្រុសរបស់សពលោកបណ្ឌិត កែម ឡី នេះ មានឈ្មោះថា
« គណបក្ស កែម ឡី » ។  

 

នៅក្នុងសេចក្ដីជូនដំណឹងរបស់លោក កែម រិទ្ធិសិត ដែលត្រូវបានប្រកាសផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ នេះ បានអះ
អាងអោយដឹងថា ការសម្រេចបង្កើតគណបក្សនយោបាយថ្មីមួយនេះឡើង ក្នុងគោលបំណងដើម្បី យកទស្សនទានល្អៗ
របស់លោកបណ្ឌិត កែម ឡី បន្តចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិរបស់កម្ពុជា ។

 

ជាពិសេសទៀត លោក កែម រិទ្ធិសិត អះអាងថា ការសម្រេចបង្កើតគណបក្សនយោបាយឈ្មោះថា កែម ឡី នេះ គឺធ្វើឡើង
ក្នុងគោលបំណងដើម្បីទប់ស្កាត់ចំពោះក្រុមជនដែលបានយកឈ្មោះរបស់លោកបណ្ឌិត កែម ឡី ទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍រៀងៗខ្លួនរបស់ពួកគេជាប្រចាំថ្ងៃ ។

 

ការប្រកាសបង្កើតគណបក្សនយោបាយឈ្មោះ កែម ឡី ពីលោក កែម រិទ្ធិសិត នេះ ធ្វើឡើងស្របពេលដែល ភរិយា និង
កូនៗរបស់លោកបណ្ឌិត កែម ឡី ទាំង៥នាក់ បានទៅដល់ប្រទេសអូស្រ្តាលី ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ ២០១៨
ក្រោយពេលដែលសំងំរស់នៅក្នុងទីក្រុងបាំងកក នៃប្រទេសថៃអស់រយៈ ពេលជិត២ឆ្នាំ ។

 

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករមិនស្គាល់មុខច្បាស់បាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា
ឆ្នាំ ២០១៦ ទាំងថ្ងៃ នៅកណ្ដាលទីក្រុងភ្នំពេញ ក្នុងការ៉ាស់សាំងកាលតិច ស្តុបបូកគោ ជាទីកន្លែងដែលរូបលោកតែងតែ
អញ្ជើញទៅពិសារកាហ្វេ និងជួបជាមួយនឹងក្រុមការងារជាប្រចាំ ។

 

អាជ្ញាធរកម្ពុជា បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់» ដោយថា ជា ឃាតកនៅក្នុងសំណុំ
រឿងនេះ ហើយតុលាការបានកាត់ទោសបុរសរូបនេះ ឲ្យជាប់គុកអស់មួយជីវិត។

ប៉ុន្តែសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ដោយការមិនទាន់អស់ចិត្តនឹងការកាត់
ក្ដី និងការស៊ើបអង្កេតលើរឿងក្ដីនេះ ខណៈក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី ទាំងមូលក៏មិនទាន់ជឿជាក់ដូចគ្នា
លើការស៊ើប និងការកាត់ក្ដីនេះ ។

សូមរងចាំអានព័ត៌មានបន្ត

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com