វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សុ​ខ ​ឥ​សា​ន ​ស្វាគ​ម​ន៍​ប​ក្ស​ឈ្មោះ កែ​ម​ ​ឡី ដែ​ល​ប្រ​កាស​ប​ង្កើត​ដោ​យ ​កែ​ម ​រិ​ទ្ធិសិ​ត ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:52 pm ថ្ងៃ Saturday 24th February 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន បានប្រកាសស្វាគមន៍ចំពោះការប្រកាសបង្កើតគណបក្សពីប្អូន
ប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ។

 

ការប្រកាសស្វាគមន៍ពីលោក សុខ ឥសាន បែបនេះ ក្រោយពេលដែលលិខិតមួយរបស់លោក កែម រិទ្ធិសិត បានប្រកាស
ជាសាធារណៈនៅថ្ងៃទី២៤ ខែកុម្ភៈ នេះ ដោយការប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយទៀតដើម្បីចូលរួមប្រកួត
ប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។

 

គណបក្សនយោបាយដែលបង្កើតឡើងថ្មីថ្មោងដោយប្អូនប្រុសរបស់សពលោកបណ្ឌិត កែម ឡី នេះ នឹងមានឈ្មោះថា
« គណបក្ស កែម ឡី » ។ 

 

នៅក្នុងសេចក្ដីជូនដំណឹងរបស់លោក កែម រិទ្ធិសិត បានអះអាងអោយដឹងថា ការសម្រេចបង្កើតគណបក្សនយោបាយថ្មី
មួយនេះឡើង ក្នុងគោលបំណងដើម្បី យកទស្សនទានល្អៗរបស់លោកបណ្ឌិ ត កែម ឡី បន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ
សង្គមជាតិរបស់កម្ពុជា ។

 

ជាពិសេសទៀត លោក កែម រិទ្ធិសិត អះអាងថា ការសម្រេចបង្កើតគណបក្សនយោបាយឈ្មោះថា កែម ឡី នេះ គឺធ្វើ
ឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់ចំពោះក្រុមជនដែលបានយកឈ្មោះរបស់លោកបណ្ឌិត កែម ឡី ទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍រៀងៗខ្លួនរបស់ពួកគេជាប្រចាំថ្ងៃ ។

 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនបានបញ្ជាក់ថា ការសម្រេចបង្កើតគណបក្សថ្មីនេះ គឺជាសិទ្ធិសេរីភាព
ក្នុងនាមជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ។ លើសពីនេះទៀត លោក សុខ ឥសាន ថា ការបង្កើតបក្សថ្មីនេះថា គឺសរបញ្ជាក់ពីសិទ្ធិ
សេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋត្រូវបានបើកទូលាយ និងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងរឹងមាំ
និងរស់រវើកថែមទៀត។

 

ទោះជាយ៉ាងណាក៏ដោយ មាត្រា ១១ថ្មី ច្បាប់ស្តីពីគណបក្សនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យគណបក្សនយោបាយ
ណាមួយយកឈ្មោះរូបវន្តបុគ្គលមកធ្វើជាឈ្មោះគណបក្សបាននោះឡើយ៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com