វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះអ​ង្គ ​ប៊ុ​ត​ ​ប៊ុន​តិ​ញ ​​ប្រឆាំ​ង​នឹ​ងកា​រ​ប​ង្កើត​គ​ណ​ប​ក្ស ​កែម​ ​ឡី ​
បង្ហោះ​នៅ​វេលាមោ៉ង 12:14 pm ថ្ងៃ Sunday 25th February 2018អត្ថបទ​ដោយ: ឡាត សាឡាង

ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងជាមួយនឹង
ការបង្កើតគណបក្សថ្មីមួយពីលោក កែម រិទ្ធិសិទ្ធ ប្អូនប្រុសរបស់សពលោកបណ្ឌិ ត កែម ឡី ដោយការប្រើប្រាស់ឈ្មោះ
គណបក្ស កែម ឡី។ ប៉ុន្តែគណបក្សកាន់អំណាចបានប្រកាស ស្វាគមន៍ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលជាអតីតគណកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី កំពុងមានព្រះវត្តមាននៅសហរដ្ឋអាមេរិក
នៅឡើយ បានចាត់ទុកការបង្កើតគណបក្សថ្មី ដោយយកឈ្មោះរបស់លោកបណ្ឌិត កែម ឡី មកប្រើប្រាស់នេះថា ជាការ
បំផ្លិចបំផ្លាញកិត្តិយស និងកេរ្ត៍ឈ្មោះរបស់លោក បណ្ឌិត កែម ឡី តាមការចង់បានរបស់ជនមួយចំនួនដែលជាអ្នកនៅពី
ក្រោយក្នុងរឿងនេះ ។

 

ព្រះអង្គ ប៊ុត ប៊ុនតិញ មានព្រះថេរដីការលើកឡើងបែបនេះ ៖ « គេគ្រប់គ្នា គេមិនមែនសាច់ឈាម គេមិនមែនកើតពីផ្ទៃម្ដា
មួយជាមួយគ្នានឹងលោកបណ្ឌិត កែម ឡី ទេ ក៏ប៉ុន្តែខ្វាយខ្វល់នឹងការរក្សា ការពារកិត្តិយសលោកបណ្ឌិត ប៉ុន្តែជាអកុ
សល
ដូងឃ្ឌេប មួយគ្រាប់នេះ បានតាមបំផ្លាញរហូតដល់ដំណាក់កាលចុងក្រោយ ។ ហើយធ្វើអោយកិត្យានុភាព
លោកបណ្ឌិត
កែម ឡី ក្នុងឆ្នាំ ២០១៧ រៀបដល់បាត បាត់កិត្តិយសលោកបណ្ឌិត កែម ឡី លលីង » ។

 

ប្រតិកម្មរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ បែបនេះ ក្រោយពេលដែលលិខិតមួយរបស់លោក កែម រិទ្ធិសិត បានប្រកាសជាសា
ធារណៈនៅថ្ងៃទី២៤ ខែកុម្ភៈ ដោយការប្រកាសបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះ
ឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ។

គណបក្សនយោបាយដែលបង្កើតឡើងថ្មីថ្មោងដោយប្អូនប្រុសរបស់សពលោកបណ្ឌិត កែម ឡី នេះ នឹងមានឈ្មោះថា
« គណបក្ស កែម ឡី » ។

 

នៅក្នុងសេចក្ដីជូនដំណឹងរបស់លោក កែម រិទ្ធិសិត បានអះអាងអោយដឹងថា ការសម្រេចបង្កើតគណបក្សនយោបាយថ្មី
មួយនេះឡើង ក្នុងគោលបំណងដើម្បី យកទស្សនទានល្អៗរបស់លោកបណ្ឌិ ត កែម ឡី បន្តចូលរួមចំណែកក្នុងការអភិវឌ្ឍ
សង្គមជាតិរបស់កម្ពុជា ។

 

ជាពិសេសទៀត លោក កែម រិទ្ធិសិត អះអាងថា ការសម្រេចបង្កើតគណបក្សនយោបាយឈ្មោះថា កែម ឡី នេះ គឺធ្វើឡើង
ក្នុងគោលបំណងដើម្បីទប់ស្កាត់ចំពោះក្រុមជនដែលបានយកឈ្មោះរបស់លោកបណ្ឌិត កែម ឡី ទៅប្រើប្រាស់ក្នុងគោលបំណងទាញយកផលប្រយោជន៍រៀងៗខ្លួនរបស់ពួកគេជាប្រចាំថ្ងៃ ។

 

តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ ប៊ុត ប៊ុនតិញ ដោយផ្ទាល់នៅព្រឹកថ្ងៃទី
២៥ ខែកុម្ភៈ នេះ ព្រះអង្គបានចាត់ទុកថា ការបង្កើតគណបក្សថ្មីពីលោក កែម រិទ្ធិសិត គឺជាចលនាថ្មីតាមបំផ្លាញកិត្តិយស
របស់លោកបណ្ឌិត កែម ឡី យ៉ាងច្បាស់ ។ លើសពីនេះទៀត ព្រះអង្គថា ចលនារបស់លោក កែម រិទ្ធិសិត គឺជាទង្វើដែល
មិនចង់អោយមានការគោរពលោក បណ្ឌិត កែម ឡី ផូសឡើងសាជាថ្មី ។

 

ប៉ុន្តែ អ្នកនាំពាក្យរបស់គណបក្សកាន់អំណាច លោក សុខ ឥសាន បានប្រកាសស្វាគមន៍ចំពោះការប្រកាសបង្កើតគណ
បក្សពីប្អូនប្រុសបង្កើតរបស់លោកបណ្ឌិត កែម ឡី គឺលោក កែម រិទ្ធិសិត ។

 

លោក សុខ ឥសាន បញ្ជាក់ថា ការសម្រេចបង្កើតគណបក្សថ្មីនេះ គឺជាសិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ។
លើសពីនេះទៀត លោក សុខ ឥសាន ថា ការបង្កើតបក្សថ្មីនេះថា គឺសរបញ្ជាក់ពីសិទ្ធិសេរីភាពខាងនយោបាយរបស់ប្រ
ជាពលរដ្ឋត្រូវបានបើកទូលាយ និងថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបាននិងកំពុងរឹងមាំនិងរស់រវើកថែមទៀត។

 

ទោះជាយ៉ាងណាក៏ដោយ មាត្រា ១១ថ្មី ច្បាប់ស្តីពីគណបក្សនយោបាយ មិនត្រូវបានអនុញ្ញាតឲ្យគណបក្សនយោបាយ
ណាមួយយកឈ្មោះរូបវន្តបុគ្គលមកធ្វើជាឈ្មោះគណបក្សបាននោះឡើយ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com