វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ ​ខេង​ ​ថា ​ទើ​ប​ទទួ​ល​បា​ន​ព័ត៌​មា​ន​បឋ​ម​ ​ស្ដី​ពី​ការ​ប​ង្រ្កា​ប​ប​ង្ហូរ​ឈាម​​រឿងត​វ៉ា​​ដី​ធ្លី​នៅខេ​​ត្ត​ក្រ​ចេះ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:03 pm ថ្ងៃ Tuesday 13th March 2018អត្ថបទ​ដោយ: ឡាត សាឡាង

ក្រោយសំនួរចំៗពីសំណាក់មន្រ្តីរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត លោក ស ខេង បានអោយដឹងថា លោក
បានទទួលរបាយការណ៍ព័ត៌មានបឋមហើយពីសំណាក់មន្រ្តីក្រោមឱវាទរបស់លោកទាក់ទងនឹងជម្លោះដីធ្លីឈានដល់ការ
បង្រ្កាបហិង្សានៅខេត្តក្រចេះកាលពីប៉ុន្មានថ្ងៃមុននេះ ។

 

លោក ស ខេង បានបញ្ជាក់អោយដឹងទៀតថា ក្រោយពេលទទួលបានព័ត៌មាននេះហើយ លោកបាន បញ្ជាមន្រ្តីក្រោម
ឱវាទ ដែលក្នុងនោះមានទាំង ក្រុមពីក្រសួងមហាផ្ទៃមានទាំងខាងនគរបាល មានទាំងអធិការកិច្ច ទៅធ្វើការស្រាវជ្រាវ
បន្ថែម ទៅលើករណីដែលកើតឡើងនៅក្រចេះនេះ ។ ប៉ុន្តែលោ កថា នៅពុំទាន់ទទួលបានព័ត៌មានអ្វីបន្ថែមឡើយ ហើយ
បើមាន លោកនឹងជម្រាបជូនមហាជនអោយ បានដឹងនៅពេលក្រោយ ។ នេះបើយោងតាមប្រធាននាយកដ្ឋានទំនាក់ទំនង
អន្តរជាតិរបស់ក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានប្រាប់អ្នកសារព័ត៌មានអោយដឹង ក្រោយជំនួបរវាងលោក ស ខេង
ជាមួយនឹងអ្នកស្រី រ៉ូណា ស្មីត ។

 

លោក ផាត សុផានិត អោយដឹងបែបនេះ ៖ « សម្តេចថា នៅពេលនេះសម្តេច បានទទួលព័ត៌មានបឋមមួយចំនួនដែរ។ តែ
សម្តេច បានចាត់ក្រុមពីក្រសួងមហាផ្ទៃមានទាំងខាងនគរបាល មានទាំងអធិការកិច្ច ទៅធ្វើការស្រាវជ្រាវបន្ថែម ទៅលើក
រណីដែលកើតឡើងនៅក្រចេះនេះ។ ហើយរហួតមកទល់ពេលនេះ សម្តេច ក៏ពុំទាន់បានរបាយការណ៍អ្វីបន្ថែម ពីក្រុមការ
ងារនេះដែរ។ ពេលដែលបានទទួលយ៉ាងណាៗ នោះសម្តេចនឹងធ្វើការបន្តទៀតនៅពេលដែលទទួលបានលទ្ធផល » ។

 

កាលពីថ្ងៃទី៨ មីនា មានជម្លោះរហូតផ្ទុះហិង្សាដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ។
ជម្លោះនេះ បានឈានរហូតដល់ការនាំគ្នាបិទផ្លូវជាតិលេខ៧៦ ចំនួន៣កន្លែង បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ខំចិត្តបាញ់ឡើង
លើជាច្រើនគ្រាប់ បំបែកការតវ៉ានិងការប្រមូលផ្ដុំបិទផ្លូវជាតិ ដើម្បីរក្សាសណ្តាប់ធ្នាប់សារធារណៈ ។

 

ក្រោយផ្ទុះជម្លោះនេះ កាសែតក្នុងស្រុកបានធ្វើការចុះផ្សាយថា មានមនុស្សស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្នុង
ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នា រវាងកម្លាំងសមត្ថកិច្ច និងពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែកឯវិទ្យុអាស៊ី
សេរីវិញផ្សាយដោយស្រង់សម្ដីពលរដ្ឋថា មានអ្នកស្លាប់កើន ដល់៨នាក់ឯណោះ  ។

 

ប៉ុន្តែការចុះផ្សាយនេះ ត្រូវបានបដិសេធដោយ លោក គង់ គឹមនី ដែលជាអភិបាលស្រុក ។ លោកថា ករណីនេះ គឺ មិនពិត
ទាល់សោះ កុំថា ដល់ស្លាប់៦នាក់ សូម្បីតែស្លាប់ម្នាក់ ក៏គ្មានដែរ ហើយរបួសជាង៤០នាក់ ក៏មិនពិតដែរ ។  លើសពីនេះ
លោក គង់ គឹមនី បញ្ជាក់ថា នៅក្នុងហេតុការណ៍ប៉ះទង្កិះគ្នាមួយប្រាវនេះ បណ្ដាលឲ្យកម្លាំងសមត្ថកិច្ចចំនួន៧នាក់រងរបួស
ភាគីពលរដ្ឋ២នាក់រងរបួស និងពលរដ្ឋ៧នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្នយកមកសួរនាំបន្ដ ។

 

បើតាមលោកស្រី មួរ សុខហួរ អះអាងតាមរយៈលិខិតដែលបានសរសេរទៅតំណាងប្រទេសអូស្រ្តាលីប្រចាំការនៅអង្គការ
សហប្រជាជាតិថា អាជ្ញាធរបានបង្ខំឲ្យអ្នកភូមិជិត ២០០នាក់ នៅស្រុកស្នួល ខេត្តក្រចេះ ចេញពីដីធ្លី និងលំនៅឋាន ដែល
ពួកគេធ្លាប់បានកាន់កាប់ ដោយសារតែរបបលោក ហ៊ុន សែន បានផ្ដល់ដីនៅតំបន់នោះធ្វើជាដីសម្បទានសេដ្ឋកិច្ច សម្រាប់
ការអភិវឌ្ឍចម្ការកៅស៊ូ ដែលអ្នកស្រីថា មានជាប់ពាក់ព័ន្ធនឹងកូនស្រី របស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា។

 

លោកស្រី មួរ សុខហួរ ក្រោយពេលដែលមានការបង្រ្កាបហិង្សាបង្ហូរឈាមពលរដ្ឋកាលពីថ្ងៃទី៨ មីនា នោះ ក៏ធ្លាប់បានផ្ញើ
លិខិតមួយទៅកាន់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបើកការស៊ើបអង្កេតលើរឿង
នេះដែរ ។  ចំណែកឯលោកស្រី រ៉ូណា ស្មីត ក៏បាន ក៏បានស្នើឲ្យមានកាស៊ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីនេះ ហើយ
អ្នកស្រីក្រើន រម្លឹករបបលោក ហ៊ុន សែន ឲ្យគោរពសិទ្ធិមនុស្ស ព្រោះសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍសង្គមប្រកបដោយ
ចីរភាព អាចកើតឡើងទៅបាន ដោយមិនអាចខ្វះការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាននេះបានឡើយ ។

 

ប៉ុន្តែក្រោយមក នៅលើបណ្តាញសង្គម Twitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញ បានសេរសេរ
អះអាងថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា
មិនអាចចូលទៅបាន ៖ «យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យា
យាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ »។

 

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ អាមេរិកកាំង លោក ទូច វិបុល បានអះអាងថា លោកកបានដាក់បញ្ជូលចំពោះករណីនៃការ
បង្រ្កាបប្រជាពលរដ្ឋនៅខេត្តក្រចេះពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាលលោក ហ៊ុន សែន អោយទៅមេធាវីរួចរាល់អស់ហើ
យដើម្បីដាក់បញ្ចូលក្នុងបណ្ដឹងទៅ ICC ។

 

ការប្រកាសរបស់លោក ទូច វិបុល អោយដឹងយ៉ាងដូច្នេះ គឺធ្វើឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីតបទៅនឹងវីដេ
អូបង្ហោះផ្ទាល់មួយ របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលមានសង្ឃដីកាទាក់ទងនឹងហេតុការណ៍បាញ់ប្រហារខាងលើ
៖« ខ្ញុំករុណាបានបញ្ជូនឧប្បត្តិហេតុនេះ ទៅឲ្យមេធាវីការពារសិទ្ធិមនុស្ស លោក "Richard Rogers" ដើម្បីបញ្ជូន[ឡើង]
ទៅ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា "ICC"» ។

 

ប៉ុន្តែករណីនេះ ត្រូវបានរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទា បាញ់ ចាត់ទុកថា នេះគឺជារឿងដែលតូចតាចតែប៉ុណ្ណោះ ។

 

នៅក្នុងពិធីបញ្ចុះប្ញសសីមាឆ្លងព្រះវិហារនិងសម្ពោធសមិទ្ឋផលនានានៅក្នុងវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមាន
ជ័យ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ
ជាតិ បានអះអាងថា រឿងតូចតាចនេះ ត្រូវបានក្រុមដែលស្អប់គណបក្សប្រជាជនកម្ពុជាបានព្យាយាមពង្រីករឿងនេះ អោយ
កាន់តែធំ ក្នុងបំណងដើម្បីដណ្ដើម យកផលប្រយោជន៍តែប៉ុណ្ណោះ ។

 

លោក ទា បាញ់ បានបញ្ជាក់អោយដឹងយ៉ាងដូច្នេះ ៖ « រឿងតូចគេយកធ្វើជារឿងធំ ហើយវ៉ៃប្រហារមកលើគណបក្សប្រជា
ជនកម្ពុជា ជាមុខសញ្ញាសំខាន់របស់ពួកគេ ដើម្បីស្វែងរកការគាំទ្រ ។ ធម្មតាដើម្បីស្វែងរកការគាំទ្រខ្លួនឯង គឺត្រូវតែវាយ
ប្រហារនិងបន្ទាបអ្នកដទៃ ទើបលើកខ្លួនឯងបាន »៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com