វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ហ៊ុ​ន​ សែ​ន​ ​ថា​ លោ​កគ្មាន​ពេ​ល​ទៅខ្ចី​លុ​យប​រ​ទេ​ស​មក​បើ​ក​ប្រាក់​ខែ​ទេ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:27 pm ថ្ងៃ Tuesday 13th March 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ប្រមុខដឹកនាំរបស់គណបក្សកាន់អំណាចនៅកម្ពុជា និងជានាយករដ្ឋមន្រ្តីផងនោះ លោក ហ៊ុន សែន បានធ្វើការរំលឹកឡើង
វិញពីអតីតកាលរបស់លោកដែលបានរត់ចូលព្រៃដើម្បីធ្វើការប្រយុទ្ធប្រឆាំង និងតស៊ូជាមួយនឹងការឈ្លានពានរបស់
បរទេស ។

 

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជនបរទេសនោះ គឺសហរដ្ឋអាមេរិកនេះតែ ម្ដង ដែលជាដើមហេតុ
ធ្វើអោយលោក និងខ្មែរដទៃផ្សេងៗទៀតបានសម្រេចចិត្តរត់ចូលព្រៃដើម្បីធ្វើ ការតស៊ូនោះ ។ លោកបញ្ជាក់ដោយការរំលឹក
ថា អាមេរិកបានរួមដៃគ្នាជាមួយនឹង លន់ ណល់ ធ្វើការ ជ្រៀតជ្រែកកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា ។

 

ទន្ទឹមនឹងនេះ លោកអះអាងថា ក្នុងតំណែងជានាយករដ្ឋមន្ត្រី៣៣ឆ្នាំ រួមនិងធ្វើជារដ្ឋមន្រ្តីការបរទេសសរុប៣៩ឆ្នាំមកនេះ
មិនមានពេលណាមួយខ្ចីលុយ ឬសុំលុយបរទេសមកបើកប្រាក់ខែ ឬ ឲ្យខ្ចីលុយ ឬ ជំនួយបើកប្រាក់ខែនោះឡើយ។

 

លោកកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទាំងអោយដឹងទៀតថា ចំពោះតំណែងរបស់លោកជានាយករដ្ឋមន្រ្តីមកទល់នឹង
សព្វថ្ងៃនេះ ក៏មិនមែនជាបំណងរបស់លោកឡើយ ប៉ុន្តែដោយសារតែកាលៈទេសៈជាអ្នកតម្រូវតែប៉ុណ្ណោះ ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើ
ញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រគត់គិត
ចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រលេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០
ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 

បើតាមលោកនាយករដ្ឋមន្រ្តីជាង៣ទសវត្សរ៍រូបនេះបានអះអាងថា ការដែលលោកនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី
ព្រោះតែក្រុមពួកបំផ្លាញជាតិនៅសេសសល់មិនទាន់បាត់បង់នៅឡើយនោះទេ។ ដូច្នេះដរាបណាក្រុមបំផ្លាញជាតិនៅសេ
សសល់លោកនៅបន្តដឹកនាំប្រជាពលរដ្ឋ និងការពារសុខសន្តិភាពនេះបន្តទៅទៀត៕

 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com