វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ប​ក្ស​ប្រជា​ធិ​ប​តេ​យ្យ​មូល​ដ្ឋា​នមិ​ន​យល់​​ស្រ​បនឹ​ង​គំ​និត​លោ​ក​ ស​ម​ ​រ​ង្ស៊ី ដែ​ល​អំ​ពាវ​នា​វ​ឱ្យព​ល​រ​ដ្ឋពហិ​កា​រ​បោះ​ឆ្នោ​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 1:32 pm ថ្ងៃ Tuesday 10th April 2018អត្ថបទ​ដោយ: ឡាត សាឡាង

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្ហាញការមិនយល់ស្របជាមួយនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលបាន
ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរអោយពហិការចូលរួមបោះឆ្នោតនៅខែកក្កដា នាពេលខាងមុខនេះ ។

 

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានលើកឡើងថា អ្វីដែលលោក សម រង្ស៊ី បានប្រកាស
អំពាវនាវនោះ មិនមែនត្រឹមតែមិនបានផ្ដល់ផលប្រយោជន៍ដល់ជាតិខ្មែរនោះ ទេ ប៉ុន្តែទង្វើនេះ នឹងនាំអោយប្រទេសកម្ពុជា
បន្តជួបបញ្ហាកាន់តែយ៉ាប់ជាងនេះទៅទៀត ។

 

កាលពីប៉ុន្មានថ្ងៃមុននេះ អតីតប្រធានគណបក្សសង្រ្កោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេ
ស បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរថា កុំអោយទៅបោះឆ្នោតអោយសោះ ប្រសិនណាបើគ្មានវត្តមានរបស់គ
ណបក្សសង្រ្គោះជាតិចូលរួមប្រកួតនៅក្នុងការបោះឆ្នោតទេនោះ  ។

 

លោក សម រង្ស៊ី លើកឡើងបញ្ជាក់បែបនេះ ៖ « សូមបងប្អូនជនរួមជាតិ និងក្មួយៗ ដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ
កុំទៅបោះឆ្នោតឲ្យសោះ នៅថ្ងៃ ២៩ កក្កដា ២០១៨ នេះ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិ លើសន្លឹកឆ្នោតទេ។
ខ្ញុំក៏សូមអំពាវនាវផងដែរ កុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ទៅចូលរួមឃ្លាំមើលការបោះឆ្នោតបែបនេះឲ្យ
សោះ » ។

 

ក្រោយការប្រកាសអំពាវនាវរបស់លោក សមរង្ស៊ី បែបនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប
បានធ្វើការព្រមានថា នឹងប្រើប្រាស់ផ្លូវច្បាប់ទៅលើក្រុមសកម្មជន ឬក៏បុគ្គលទាំងឡាយណាដែលបន្តសកម្មភាពញុះញុង
មិនអោយប្រជាពលរដ្ឋអញ្ជើញទៅចូលរួមបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានខែខាងមុខនេះ ។

 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាត់ទុកការអំពាវនាវខាងលើនេះថា គឺជាទង្វើដែលខុសច្បាប់ ដែលត្រូវទទួល
ការពិន័យជាប្រាក់ច្រើនលានរៀល និងថែមទាំងមានទោស ព្រហ្មទណ្ឌផ្សេងទៀតផងដែរ។ លើសពីនេះទៀត ស្ថាប័នរៀប
ចំការបោះឆ្នោតមួយនេះបានអំពាវនាវឲ្យបុគ្គល ដែលខ្លួនសម្ដៅដល់ទាំងនោះត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលខុស
ពីគន្លងច្បាប់។

 

 

ប៉ុន្តែបើតាមលោក សម រង្ស៊ី ដែលជាមេដឹកនាំចលនាសង្រ្គោះជាតិហុំព័ទ្ធដោយបណ្ដឹងរបស់រដ្ឋាភិបាលបានលើកឡើងថា
ការអំពាវនាវដល់ពលរដ្ឋកុំអោយទៅបោះឆ្នោតនេះ ពីព្រោះវាជាការបោះឆ្នោតក្លែងក្លាយ រៀបចំឡើងគ្រាន់តែដើម្បីឲ្យគណ
បក្សកាន់អំណាចសព្វថ្ងៃ ឈ្នះយ៉ាងងាយ ដោយបំបាត់គូប្រកួតពិតប្រាកដតែមួយគត់ គឺគណបក្សសង្គ្រោះជាតិ ។

 

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានលើកឡើងថា ការអំពាវនាវរបស់លោក សម រង្ស៊ី
ចំពោះរឿងនេះ នឹងនាំអោយផ្តល់ផលវិបាកធំ២ សម្រាប់អនាគតលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា៖

 

១) ការនេះនឹងជួយគណបក្សប្រជាជនដោយប្រយោល ពីព្រោះអ្នកដែលចង់បានការផ្លាស់ប្តូរមិនទៅបោះឆ្នោត នឹងផ្តល់
លទ្ធផល គណបក្សប្រជាជននឹងគ្រប់គ្រងកៅអីសភាលើសពី ២ភាគ៣ ឬទាំងស្រុង ក្នុងការបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា
ខាងមុននេះ។ ពេលនោះដំណើរការស្តារលទ្ធិប្រជាធិបតេយ្យនឹងកាន់តែលំបាក ពីព្រោះនិន្នាការទៅរកគ្រប់គ្រងអំណាច
បែបឯកបក្សទាំងស្រុងកាន់តែខ្ពស់។

 

២) លោក សម រង្ស៊ី ជាមនុស្សគិតខ្លី ដែលយល់ថា មានតែរូបគាត់ និងក្រុមគាត់អាចប្រឈមនឹងបក្សប្រជាជនបាន ដែល
ការនេះជាការផ្ញើរសារធ្វើឲ្យយុវជនខ្មែរ និងពលរដ្ឋខ្មែរអស់សង្ឃឹម និងបាត់បង់ភាពជឿជាក់លើខ្លួនឯង។ ក៏ប៉ុន្តែ លោក
សាម អ៊ីនក៏មិនជឿថា ប្រជាពលរដ្ឋភាគច្រើននឹងស្តាប់ការអំពាវនាវដែលគិតខ្លីនេះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com