វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​ស​ម​ រ​​ង្ស៊ី ថា​ ​ប្រ​ទេស​ជ​ប៉ុ​ន​ និ​ង​ឥ​ណ្ឌូ​នេ​ស៊ី​ស​ន្យាមិ​ន​បោះ​ប​ង់​កម្ពុ​ជា​ ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:41 pm ថ្ងៃ Friday 20th April 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

មេដឹកនាំចលនាសង្រ្គោះជាតិ និងជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសអោយដឹងថា
រដ្ឋាភិបាលនៃប្រទេសធំៗចំនួនពីរនៅអាស៊ីបានប្រកាសជំហរចំពោះការជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ។

 

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសបានអោយដឹងថា ក្រោយពេលដំណើរទស្សនៈកិច្ចរបស់
លោកមកកាន់អាស៊ីជាថ្មីម្ដងទៀត លោកបានចូលទៅកាន់ប្រទេសចំនួនពីរ មាន ប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី
ដែលជាប្រទេសធំៗនៅក្នុងទ្វីបអាស៊ីនេះ ។

 

លោកបានលើកឡើងថា នៅក្នុងជំនួបក្រុមការងាររបស់លោកមកពីអតីតគណបក្សសង្រ្គោះជាតិ ជាមួយនឹងថ្នាក់ដឹកនាំ
របស់ប្រទេសទាំងពីរនេះ ពួកគេបានប្រកាសជំហរថា នឹងមិនបោះបង់ប្រទេសកម្ពុជានោះទេ ជាពិសេសពាក់ព័ន្ធជាមួយ
នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាដែលនឹងមកដល់នាពេលខាងមុខនេះ ។

 

លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « ខ្ញុំបានទៅប្រទេសទាំងពីរនេះ ដើម្បីស្នើសុំអោយប្រទេសនេះជួយស្ដារលទ្ធិប្រជាធិប
តេយ្យនៅប្រទេសកម្ពុជា។ សរុបទៅខ្ញុំមានសេចក្ដីត្រេកអរណាស់ ពីព្រោះឃើញថា គេមិនបោះបង់ប្រទេសកម្ពុជាចោល
ទេ គេឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា គឺធ្លាក់ចុះ ស្ទើរតែរំលាយក្រោយពេលដែលគេរំលាយ
គណបក្សសង្រ្គោះជាតិ » ។

 

លោក សម រង្ស៊ី ថ្លែងបញ្ជាក់អោយដឹងជាថ្មីបែបនេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានរបស់វិទ្យុ
សម្លេងសហរដ្ឋអាមេរិក ដែលបានកាត់យកទៅបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីយប់មិញនេះ ។

 

បើតាមលោក សម រង្ស៊ី ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននោះអោយដឹងថា ដំណើរទស្សនៈកិច្ចដែលទទួលបានលទ្ធ
ផលល្អមកកាន់អាស៊ីនេះ គឺមានរយៈពេលជិត១០ថ្ងៃ ដោយក្នុងនោះលោក និងសហការីបានចូលទៅធ្វើការងារនៅប្រទេស
ជប៉ុនអស់រយៈពេល៥ថ្ងៃ និងបានចូលទៅធ្វើការងារនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល៣ថ្ងៃ ។

 

លោក សម រង្ស៊ី បានបង្ហាញក្ដីរំភើបតាមរយៈបទសម្ភាសន៍នេះថា លោកពិតជាសប្បាយចិត្ត ។ ការ សប្បាយចិត្តរបស់
លោកនេះ ដោយសារតែបានលទ្ធផលល្អ ក្រោយពេលដែលបញ្ចប់ជំនួបជាមួយនឹងថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជប៉ុន
និងប្រទេសឥណ្ឌូនេស៊ី ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សូម​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ជួយ​ការ​ពារ​អ្នក​ប្រ​ជា​ធិ​ប​តេយ្ គឺ​លោក​កឹម សុខា​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com