VIM Radio ​លោ​ក ​សុ​ខ​ ​ឥសា​ន​ ​ប្រា​ប់លោ​ក​ ស​ម​ រ​ង្ស៊ី ៖​ ​ជប៉ុ​ន​ ​និ​ង​ឥ​ណ្ឌូនេ​ស៊ី​ ​មិន​​ជ្រៀត​ជ្រែ​កផ្ទៃ​ក្នុង​ក​ម្ពុ​ជា​ឡើយ​​
វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក ​សុ​ខ​ ​ឥសា​ន​ ​ប្រា​ប់លោ​ក​ ស​ម​ រ​ង្ស៊ី ៖​ ​ជប៉ុ​ន​ ​និ​ង​ឥ​ណ្ឌូនេ​ស៊ី​ ​មិន​​ជ្រៀត​ជ្រែ​កផ្ទៃ​ក្នុង​ក​ម្ពុ​ជា​ឡើយ​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:34 pm ថ្ងៃ Saturday 21st April 2018អត្ថបទ​ដោយ: ឡាត សាឡាង

មន្រ្តីជាន់ខ្ពស់របស់គណបក្សកាន់អំណាច លោក សុខ ឥសាន បានចេញមុខឆ្លើយតបដោយការប្រតិកម្មជាមួយនឹងលោក
សម រង្ស៊ី ដែលបានអះអាងថា រដ្ឋាភិបាលនៃប្រទេសជប៉ុន និងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីយល់ព្រមជួយខ្លួនតាមការ
ស្នើសុំ ។

 

បើតាមលោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចបានបញ្ជាក់អោយដឹងថា រដ្ឋាភិបាលរបស់ប្រទេសទាំង
ពីរនេះ ជានិច្ចជាកាល តែងតែបង្ហាញពីការរឹតចំណងសាមគ្គីភាព និងការបង្កើននៅកិច្ចសហប្រតិបត្តិការល្អជាមួយនឹងរដ្ឋា
ភិបាលនៃប្រទេសកម្ពុជា ដូច្នេះលោកជឿជាក់ថា ប្រទេសទាំងពីរនេះ មិនបានគិតអ្វីដូចដែលលោក សម រង្ស៊ី បានប្រកាស
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកន្លងមកនោះឡើយ ។

 

លោក សុខ ឥសាន លើកឡើងបែបនេះ ៖ « ដូច្នេះប្រទេសជប៉ុន និងឥណ្ឌូណេស៊ី បានយកចិត្តទុកដាក់គាំទ្រកម្ពុជាក្នុង
ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ លើមូលដ្ឋានគោរពឯករាជ្យអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចផ្ទៃក្នុងផង
គ្នា »។

 

ប្រតិកម្មរបស់លោក សុខ ឥសាន នេះ ក្រោយពេលដែលលោក សម រង្ស៊ី បានប្រកាសអោយដឹងថា រដ្ឋាភិបាលនៃប្រទេស
ធំៗចំនួនពីរនៅអាស៊ីបានប្រកាសជំហរចំពោះការជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ។

 

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេសបានអោយដឹងថា ក្រោយពេលដំណើរទស្សនៈកិច្ចរបស់
លោកមកកាន់អាស៊ីជាថ្មីម្ដងទៀត លោកបានចូលទៅកាន់ប្រទេសចំនួនពីរ មាន ប្រទេសជប៉ុន និងប្រទេសឥណ្ឌូនេស៊ី
ដែលជាប្រទេសធំៗនៅក្នុងទ្វីបអាស៊ីនេះ ។

 

លោកបានលើកឡើងថា នៅក្នុងជំនួបក្រុមការងាររបស់លោកមកពីអតីតគណបក្សសង្រ្គោះជាតិ ជាមួយនឹងថ្នាក់ដឹកនាំ
របស់ប្រទេសទាំងពីរនេះ ពួកគេបានប្រកាសជំហរថា នឹងមិនបោះបង់ប្រទេសកម្ពុជានោះទេ ជាពិសេសពាក់ព័ន្ធជាមួយ
នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាដែលនឹងមកដល់នាពេលខាងមុខនេះ ។

 

លោក សម រង្ស៊ី ថ្លែងបែបនេះ ៖ « ខ្ញុំបានទៅប្រទេសទាំងពីរនេះ ដើម្បីស្នើសុំអោយប្រទេសនេះជួយស្ដារលទ្ធិប្រជាធិបតេ
យ្យនៅប្រទេសកម្ពុជា។ សរុបទៅខ្ញុំមានសេចក្ដីត្រេកអរណាស់ ពីព្រោះឃើញថា គេមិនបោះបង់ប្រទេសកម្ពុជាចោលទេ
គេឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា គឺធ្លាក់ចុះ ស្ទើរតែរំលាយក្រោយពេលដែលគេរំលាយ
គណបក្សសង្រ្គោះជាតិ » ។

 

ប៉ុន្តែផ្ទុយពីលោក សម រង្ស៊ី លោក សុខ ឥសាន អះអាងថា នេះគឺមិនមែនជាការពិតនោះឡើយ ។ បើតាមលោក សុខ
ឥសាន បានបញ្ជាក់តាមរយៈណ្តាញសង្គម Telegram ថ្ងៃនេះថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់
មកឱ្យកម្ពុជា ទោះបីមានការអូសទាញពីខាងក្រៅ និងពីអតីតមេបក្សប្រឆាំងទៅលន់តួយ៉ាងណា ក៏ជប៉ុននៅតែបន្តផ្តល់
ជំនួយឲ្យ គជប ដើម្បីដំណើរការបោះឆ្នោត នាពេលខាងមុខឆាប់ៗនេះដែរ។

 

ចំណែកឯប្រទេសឥណ្ឌូណេស៊ីវិញនោះ លោកថា ក៏បានប្រកាន់ជំហររឹងមាំ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ច
សហប្រតិបត្តិការជាមួយប្រទេសកម្ពុជាដដែល។ លោកសង្កត់ធ្ងន់ថា បញ្ហាសំខាន់រដ្ឋាភិបាលឥណ្ឌូណេស៊ី គោរពគោល
ការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com