វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​យក​រ​ដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែ​ន ​ឌឺ​រ​ដ្ឋម​ន្រ្តី​ក្រសួ​ងសុ​ខា​ភិ​បា​ល​រឿងមិន​ហ៊ា​ន​ក្អកជា​មួ​យម​ន្រ្តី​ក្នុង​ក្រសួ​ង​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:13 pm ថ្ងៃ Tuesday 15th May 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ និងដៀមដាមពាក្យសម្ដីសម្ដៅទៅកាន់រដ្ឋ
មន្រ្តីក្រសួងសុខាភិបាលនៃកម្ពុជា លោក ម៉ម ប៊ុនហេង ថា ខ្លាចមន្រ្តីក្រោមការដឹកនាំរបស់ខ្លួន ។

 

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា មានបញ្ហាមួយចំនួននៅក្នុងក្រសួង ជាពិសេស
គឺពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តរបស់ប្រមុខដឹកនាំនៃក្រសួងដោយផ្ទាល់ ដែលដឹកនាំដោយលោក ម៉ម ប៊ុនហេង រដ្ឋ
មន្រ្តីដែលទទួលបានការរិះគន់ភ្លុកទឹកភ្លុកដីក្នុងអាណត្តិកន្លងទៅនេះ ដែលមិនហ៊ានសម្រេចចិត្តការងារដោយផ្ទាល់ និង
រងចាំការសម្រេចពីមន្រ្តីជាន់ខ្ពស់ក្នុង ក្រសួងដ៏ខាន់របស់ជាតិមួយនេះទៅវិញ ។

 

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងទៀតថា លោក ម៉ម ប៊ុនហេង មិនហ៊ានក្អកជាមួយនឹងរដ្ឋលេខា
ធិការនៃក្រសួងមួយនេះដោយផ្ទាល់នោះឡើយ ពាក់ព័ន្ធជាមួយនឹងកម្រិតនៃការសិក្សារបស់ក្រុមនិស្សិតពេទ្យដែលបាន
បញ្ចប់ការសិក្សាមកពីប្រទេសវៀតណាម ។

 

ទន្ទឹមជាមួយនឹងការថ្លែងដៀមដាមទៅកាន់លោក ម៉ម ប៊ុនហេង លោកនាយករដ្ឋមន្រ្តីជាង៣ទស្សវត្តរបស់កម្ពុជារូបនេះ
ក៏បានថ្លែងលើកឡើងដោយការស្នើអោយមានការសើរើមន្រ្តីនៅក្នុងក្រសួងនេះឡើងវិញផងដែរពាក់ព័ន្ធនឹងរឿងដែលរដ្ឋ
លេខាធិការចេះជាងរដ្ឋមន្រ្តី ។ លោកនាយករដ្ឋមន្រ្តីលើកឡើងថា ការធ្វើយ៉ាងដូច្នេះ គឺដើម្បីជាការរារាំងដល់ភាពអស
កម្មមួយចំនួនដែលអាចនឹងកើតមានឡើងព្រោះតែរដ្ឋមន្រ្តីខ្លាចរដ្ឋលេខាធិការ ។

 

លោកមានប្រសាសន៍បែបនេះ ៖ « រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មិនសូវជាមានបញ្ហានោះទេ ប៉ុន្តែរដ្ឋ
លេខាធិការនៅក្នុងក្រសួងនេះមួយចំនួនដូចជា មានបញ្ហានាំឲ្យមានភាពអសកម្ម ដែលទាមទារឲ្យមានការពិនិត្យឡើង
វិញ »។

 

ប្រសាសន៍លើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបាន
អញ្ជើញទៅចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមិត្តភាពកម្ពុជា-កូរ៉េ ដែលទើបកែលំអរថ្មី នៅក្នុងមន្ទីរពេទ្យ
កុមារជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ។

 

យ៉ាងណា លោកនាយករដ្ឋមន្រ្តីមិនបានបញ្ចេញឈ្មោះរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលដែលលោកថា ចេះដឹងជាង
រដ្ឋមន្រ្តី និងដែលត្រូវលោករដ្ឋមន្រ្តីស្ថាប័នទាំងមូលខ្លាចមិនហ៊ានក្អកជាមួយនោះឡើយ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សូម​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ជួយ​ការ​ពារ​អ្នក​ប្រ​ជា​ធិ​ប​តេយ្ គឺ​លោក​កឹម សុខា​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com