វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ក​ម្មជ​នតំ​ប​ន់​អារ៉ែ​ង​ត្រូវ​គេ​ល​ប​បាញ់​ពេល​ដើ​រទៅ​ប​​ន្ទប់ទឹ​ក​ម៉ោ​ង​១​០យ​ប់​ ​
បង្ហោះ​នៅ​វេលាមោ៉ង 1:33 pm ថ្ងៃ Tuesday 15th May 2018អត្ថបទ​ដោយ: ឡាត សាឡាង

សកម្មជនការពារនៅតំបន់អារ៉ែងម្នាក់ ដែលចូលរួមការពារព្រៃនេះកន្លងមក ត្រូវបានជនមិនស្គាល់មុខលួចលបបាញ់អស់១
គ្រាប់ ប៉ុន្តែជាសំណាងល្អគ្រាប់ដែលបាញ់នោះមិនបានត្រូវលោកឡើយ។

 

លោក វ៉ែន អែត ដែលធ្លាប់ត្រូវបានរងការគម្រាមសម្លាប់ពីជំទប់ឃុំទី១ក្នុងតំបន់នេះកន្លងមកបានថ្លែងប្រាប់អ្នកសារព័ត៌មាន
អោយដឹងថា រូបលោកត្រូវបានជនមិនស្គាល់មុខលួចលបទៅធ្វើឃាតនៅ វេលាយប់ម៉ោងប្រហែលជា១០យប់ អំឡុងពេល
ដែលរូបលោកបានដើរសម្ដៅទៅបន្ទប់ទឹក ។ ប៉ុន្តែ លោកថា មិនដឹងតម្រុយជនដែលលួចធ្វើឃាតលោកឡើយ ព្រោះយប់
ងងឹតខ្លាំងពេក ហើយជុំវិញផ្ទះនោះសុទ្ធតែព្រៃ ។

 

បើតាមលោក វ៉ែន អែត បានសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាសុខសុវត្ថិភាពរបស់លោកនៅពេលនេះ ខណៈដែល
អាជ្ញាធរនៅមូលដ្ឋានរស់នៅរបស់លោកដែលត្រូវបានគេលបបាញ់នេះក៏មិនត្រូវបានខ្វាយខ្វល់ និងសួរនាំរូបលោកលើ
ករណីនេះឡើយ ។ នេះបើតាមការដកស្រង់សម្ដីមកចេញផ្សាយដោយវិទ្យុអាស៊ីសេរីផ្សាយជាភាសារខ្មែរដែលមានមូល
ដ្ឋាននៅសហរដ្ឋអាមេរិក ។

 

លោក វ៉ែន អែត ថ្លែងបែបនេះ ៖ « ខ្ញុំមានអារម្មណ៍ថា ភ័យខ្លាច និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ខ្ញុំគិតថា លើកនេះគេបាញ់
ខុស តែបើថ្ងៃក្រោយគេបាញ់ត្រូវ នោះជីវិតរបស់ខ្ញុំនឹងត្រូវចប់ហើយ។ ការបាញ់នេះមិនមែនជារឿងល្អនោះទេ »។

 

លោក វ៉ែន អែត បានអះអាងថា នេះគឺជាករណីទីពីរហើយសម្រាប់ហេតុការណ៍ដែលបានកើតទៅលើរូបលោក ដោយលើក
ទីមួយត្រូវបានគម្រាមសម្លាប់ពីសំណាក់ជំទប់ឃុំទី១ដោយផ្ទាល់តែម្ដង ដែលបណ្ដាលអោយលោកនាំគ្រួសារភៀសខ្លួនអស់
មួយរយៈ ខណៈដែលគ្មានអាជ្ញាធរណាម្នាក់មកអើពើ និងសួរនាំរូបលោក ។ ប៉ុន្តែករណីនេះក៏ត្រូវបានបញ្ចប់ហើយដែរ
ក្រោយពេលដែលលោកបានដាក់ពាក្យប្ដឹងនៅអាជ្ញាធរស្រុកថ្មបាំង ហើយបានសម្របសម្រួលគ្នា ។

 

ក្រោយរត់ភៀសខ្លួនបាន ២សប្ដាហ៍ លោក វ៉ែន អែត បានធ្វើដំណើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង ដោយទុកឱ្យប្រពន្ធកូន
របស់លោកនៅសំងំលាក់ខ្លួនសិន។ ការត្រឡប់មកវិញនេះ គឺដើម្បីទៅឆ្លើយបំភ្លឺលើពាក្យបណ្ដឹងរបស់លោកដែលប្ដឹងលោក
ទិល ចាន់ អំពីករណីគំរាមសម្លាប់ ។

 

យ៉ាងណាក៏ដោយចុះ លោក វ៉ែន អែត បានសំណមពរដល់អាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងតំបន់របស់លោកនេះ អោយជួយ
ស្រាវជ្រាវ និងស្វែងរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com