វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​សុខ​ ​ឥសា​ន ​ប្រតិ​ក​ម្មនឹង​កា​រ​ចោទ​ថា​ រ​ដ្ឋាភិបា​ល​ព្រ​មាន​អ្នកមិ​ន​ទៅបោះ​​ឆ្នោ​ត​​​
បង្ហោះ​នៅ​វេលាមោ៉ង 7:10 pm ថ្ងៃ Tuesday 15th May 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

មន្រ្តីរបស់រដ្ឋាភិបាលបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងក្រុមអ្នកសារព័ត៌មានមួយចំនួន និងអ្នកដែលបានរិះគន់ថា
មន្រ្តីនៃរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រើប្រាស់សារបែបគម្រាមចំពោះពលរដ្ឋម្ចាស់ឆ្នោត ។

 

លោក សុខ ឥសាន បានអះអាងថា កន្លងមក ធ្លាប់មានមន្រ្តីរដ្ឋាភិបាល  ជាពិសេសគឺថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល
កម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រាន់តែប្រើប្រាស់សារនយោបាយធម្មតា ក្នុងការអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើ
ញទៅចូលរួមបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តនៅពេលខាងមុខប៉ុណ្ណោះ មិនមែនជាការគម្រាម ឬសម្លុតនោះ
ទេ ។

 

ការថ្លែងរបស់លោក សុខ ឥសាន នេះ គឺដើម្បីជាការឆ្លើយតបចំពោះក្រុមអ្នកមាននិន្នាការមិនស្របនឹងរដ្ឋាភិបាល ដែលបាន
ថ្លែងថា ករណីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងកម្លាំងនគរបាលជាតិទៅបោះឆ្នោតអោយបានគ្រប់ៗ
គ្នា និងត្រូវរក្សាសន្តិភាពអោយបានពេលបោះឆ្នោតនោះ គឺជាការគម្រាមកំហែង ។

 

សារដែលធ្វើឡើងធ្វើឡើងតាមរយៈសារជូនពរមួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះថ្ងៃទី ១២ ឧសភា ដែលអប
អរសាទរទិវាជាប្រវត្តិសាស្ត្រនៃពិធីគម្រប់ខួបលើកទី ៧៣ នៃការបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជានៅថ្ងៃទី ១៦ ខែ
ឧសភាដែលទើបតែត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញបានអោយដឹងអំពីបំណងរបស់លោកនាយករដ្ឋមន្រ្តីដែលចង់
អោយកងកម្លាំងរក្សាសន្តិភាពអោយ បានល្អក្នុងពេលបោះឆ្នោត ។

 

ទន្ទឹមជាមួយនឹងការអំពាវនាវដល់កម្លាំងនគរបាលនោះ លោកនាយករដ្ឋមន្រ្តីក៏បានថ្លែងលើកឡើងអំពីចលនានៃការប៉ន់
ប៉ងផ្ដួលរំលំរដ្ឋាភិបាលពីសំណាក់ក្រុមប្រឆាងផងដែរ ។ លោកថា នេះគឺជាជោគជ័យយ៉ាងធំសម្បើមណាស់ ។

 

សារនេះបញ្ជាក់បែបនេះបញ្ជាក់បែបនេះ ៖  «ចលនាឧទ្ទាមរបស់ជនក្បត់ជាតិនៅតែមិនបោះបង់នូវមហិច្ឆតា ប៉ុនប៉ងបង្ក
អស្ថិរភាពដល់ប្រទេសជាតិ ពិសេសប៉ុនប៉ងបំផ្លាញកិច្ចដំណើរការ និងលទ្ធផលបោះឆ្នោតសកល នាពេលខាងមុខ
នេះ »។

 

នៅខណៈដែលមានការនិន្ទា និងចោទថា នេះគឺជាសារគម្រាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ លោក
សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចបានចេញមុខច្រានចោលតាមរយៈកាសែតភ្នំពេញប៉ុស្តិ៍។ លោកថា
នេះគឺជាការដាស់ទឿន មិនមែនជាការគម្រាមឡើយ ។

 

លោក សុខ ឥសាន ថ្លែងយ៉ាងដូច្នេះ ៖ « ការសម្លុតគំរាមកំហែងលុះត្រាណាតែថា ពួកហែងត្រូវតែទៅបោះឆ្នោតឲ្យអញ
បើ មិនបោះឲ្យអញដោះស័ក្តិដូចនេះបានគេហៅថា គំរាមកំហែង។ នេះគ្រាន់តែជាការរំឭកអំពាវនាវវាមិនមែនចូលទៅ
ក្នុងលក្ខណៈសម្លុតគំរាមកំហែងទេ »។

 

ទោះជាយ៉ាងណា លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជាម្ដងហើយម្ដងតៀតបានអំពាវនាវដល់ប្រជា
ពលរដ្ឋខ្មែរពហិការបោះឆ្នោត ។ លោក សម រង្ស៊ី លើកឡើងថា បើពលរដ្ឋទៅបោះឆ្នោត ហាក់ដូចជាកំពុងចូលរួមលេង
ល្ខោននយោបាយដែលរៀបចំឡើងដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

 

ជាងនេះទៀត លោក សម រង្ស៊ី ថែមទាំងបានប្រកាសអោយអ្នកគាំទ្ររបស់ខ្លួនបោះពុម្ភខិតប័ណ្ណដែលនិយាយពីការពហិ
ការបោះឆ្នោតទៀតផង ។ ប៉ុន្តែករណីនេះ ត្រូវរងការព្រមានផ្លូវច្បាប់ និងប្រតិកម្មភ្លាមៗពីមន្រ្តីរដ្ឋាភិបាលថា នឹងចាត់ការ
លើសមាជិក ឬអ្នកគាំទ្រនៃអតីតបក្សនេះដែលហ៊ានចេញមុខ ធ្វើតាមការអំពាវនាវរបស់លោក សម រង្ស៊ី ដោយការបោះ
ពុម្ភផ្សាយខិតប័ណ្ណទាំងនោះ ។

 

ចំណែកឯលោក សុខ ឥសាន វិញ បានហៅទង្វើដែលអំពាវនាវអោយពលរដ្ឋពហិការបោះឆ្នោត ដោយលោក សម រង្ស៊ី នេះ
ថា គឺជាទង្វើខុសច្បាប់  ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សូម​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ជួយ​ការ​ពារ​អ្នក​ប្រ​ជា​ធិ​ប​តេយ្ គឺ​លោក​កឹម សុខា​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com