វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ប្រធា​ន​ម​ន្ទីរ​បបួល​​ក្មេ​ង​ធ្វើកា​រ​នៅ​ខា​រ៉ាអូ​ខេ​ទៅដេ​ក​ជា​មួ​យមិ​ន​បា​ន ​​គម្រា​មបា​ញ់​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:39 pm ថ្ងៃ Wednesday 16th May 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

នេះគឺជារឿងថ្មីមួយប្លែក និងគួរអោយចាប់អារម្មណ៍ចំពោះបុគ្គលមានអំណាចមួយចំនួនដែលប្រើប្រាស់ទួនាទី និងអំណាច
របស់ខ្លួនដើម្បីធ្វើការគម្រាមកំហែងទៅលើប្រជាពលរដ្ឋស្លូតត្រង់ ។

 

អ្នកប្រើប្រាស់ហ្វេសប៊ុកបានធ្វើការចែកចាយវីដេអូរបស់ប្រធានមន្ទីរមួយរួបដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល
នៃគណបក្សប្រជាជនកម្ពុជា ដែលបានគម្រាមបាញ់មនុស្សធ្វើការនៅក្នុងខារ៉ាអូខេមួយកន្លែងសម្លាប់ចោលតែម្ដង ។

 

បើតាមម្ចាស់ហ្វេសប៊ុកដែលជាអ្នកបង្ហោះវីដេអូនេះមុនគេមានឈ្មោះថា បេះដួង ខ្មែរ បានអោយដឹងថា ការសម្លុងគម្រាម
រហូតដល់ឈានដល់ការគម្រាមបាញ់ មនុស្សសម្លាប់ចោលយ៉ាងសេរីដោយប្រធានមន្ទីររូបនេះ គឺធ្វើឡើងក្រោយពេលដែល
លោកប្រធានមន្ទីរមួយរូបនេះបបួលក្មេងស្រីដែលធ្វើការងារនៅខារ៉ាអូខេ ឬហៅថា KTV ទៅដេកជាមួយមិនបាន ។

 

អ្នកប្រើប្រាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះថា បេះដូងខ្មែរ រូបនេះ បង្ហោះលើហ្វេសប៊ុករបស់ខ្លួនចំពោះវីដេអូចំនួនពីរ
ឃ្លីបដែលថតមើលមុខលោកប្រធានមន្ទីររូបនេះយ៉ាងច្បាស់ កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៨ ។

 

យ៉ាងណា ម្ចាស់ហ្វេសប៊ុករូបនេះមិនបានបញ្ជាក់ថា តើលោកប្រធានមន្ទីររូបនេះគ្រប់គ្រងនៅក្នុងតំបន់ណានោះ ទេ VIM
បានផ្ញើសារទៅសួររឿងនេះ តែមិនទាន់ទទួលបានការឆ្លើយតបនោះទេ រហូតមកទល់នឹងរសៀលថ្ងៃទី១៦ ខែឧសភា
នេះ  ប៉ុន្តែ VIM នឹងរងចាំចម្លើយបញ្ជាក់បន្ថែមដើម្បីផ្សាយជូនប្រិយមិត្តអ្នកនិយមអាន។ 

ម្ចាស់ហ្វេសប៊ុកដែលមានគណនីឈ្មោះ បេះដូងខ្មែរ សរសេរបែបនេះ ៖ « បបួលគេទៅដេកមិនបានកើតជារឿងចង់
បាញ់បោះ តួនាទីសុទ្ទតែប្រធានមន្ទី » ។

 

ក្រោយការបង្ហោះដោយម្ចាស់ហ្វេសប៊ុកខាងលើនេះត្រឹមរយៈពេល១៩ ម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែក ( Share )
រហូតដល់ទៅជាង១ពាន់នាក់ឯណោះ ។ បើតាមវីដេអូឃ្លីបដែលថតបានហើយ ត្រូវបង្ហោះនោះ បង្ហាញអោយឃើញថា
បុរសដែលត្រូវបានគេដឹងថា ជាប្រធានមន្ទីរ ( មិនដឹងតំបន់ណា ) មិនមែនត្រឹមតែគម្រាមបាញ់គេបាញ់ឯងនោះទេ ថែម
ទាំងបានស្រែកជេរក្មេងៗនៅក្នុងកន្លែង ការងារដោយប្រើប្រាស់ពាក្យយ៉ាងគ្រោធគ្រាធបំផុត ។

 

លោកស្រែកជេរបែបនេះ ៖ « កន្ដួយម៉ាអាត្រឹមមនុស្សស្រីនឹងមក ហ្ហាស់ ត្រឹមតែពួកអាមនុស្សស្រី មកធ្វើចរិតដាក់ជាមួយ
អញមកស៊ីផឹក កុំ កុំពួកមីមនុស្សស្រីអស់នឹងកុំមកធ្វើចរិកជាមួយអញ… អញបាញ់ងាប់ចុយហ្មាយលូវហើយហ្អា» ។

 

ក្នុងវីដេអូនោះ គេបានស្ដាប់លឺសម្លេងបុរសខាងលើជេរផង និងកាយវិការផង ជក់បារីផង និងបានថ្លែងដល់រឿងដែល
គណបក្សកំពុងមានបញ្ហាថែមទៀត ។ លើសពីនេះទៀត បុរសរូបនេះក៏បានប្រកាសខ្លួនឯងនៅនឹងមុខកន្លែងផឹកស៊ីនោះ
ផងដែរថា ខ្លួនគឺជាមន្រ្តីរបស់រដ្ឋាភិបាល ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សូម​ជន​រួម​ជាតិ​គ្រប់​មជ្ឈដ្ឋាន​មេត្តា​ជួយ​ការ​ពារ​អ្នក​ប្រ​ជា​ធិ​ប​តេយ្ គឺ​លោក​កឹម សុខា​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com