វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​លោក​ ​ស​ម ​រ​ង្ស៊ី ស​រសេ​រ​លិខិ​ត​ថ្វា​យ​ព្រះម​ហា​ក្ស​ត្រសូ​ម​ស្នើ​ព្រះ​អង្គ​ កុំ​ធ្វើ​តាម​​អ្វី ​ដែល​រ​ដ្ឋាភិ​បាល​ ​និ​ងគ​ណ​ប​ក្ស​ប្រជា​ជ​ន​ក​ម្ពុជា​​កំ​ពុ​ង​តែ​ស្នើ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:01 pm ថ្ងៃ Friday 25th May 2018អត្ថបទ​ដោយ: ​​ច័​ន្ទ​​ ​រ​ង្សី ​​

អតីតមេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី បានអោយដឹងថា រូបលោកផ្ទាល់បានរៀបចំសរសេរលិខិតថ្វាយព្រះ
មហាក្សត្រសូមស្នើព្រះអង្គ កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍
ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ។

 

តាមលិខិតដែលលោកអះអាងថា សម្រាប់ថ្វាយអង្គព្រះមហាក្សត្រនោះ មានខ្លឹមសារថា នរណាក៏ដឹងដែរថា ការបោះឆ្នោត
នោះ មិនមែនជាការបោះឆ្នោតមែនទែនទេ ដូចអ្វីដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រីបណ្ឌិត
រ៉ូណាស្មីត (Rhona Smith) បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ របស់លោកស្រី ចុះថ្ងៃ ៣០ មេសា ២០១៨ ៖ "ការបោះ
ឆ្នោតណាមួយ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំជាងគេ គឺមិនមែនជាការបោះឆ្នោតពិតប្រាកដទេ។" ការ
បោះឆ្នោតណា ដែលមិនមែនជាការបោះឆ្នោតពិតប្រាកដ គឺជាការបោះឆ្នោតក្លែងក្លាយ។

 

លិខិតអោយដឹងថា ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ ប្រកបដោយភាពចម្រូងចម្រាស់ និងភាពគ្រោះថ្នាក់ ពី
ព្រោះវាជាការរៀបចំ បន្តពីនយោបាយបផ្តាច់ការ បង្ក្រាបប្រជាពលរដ្ឋ ដែលសហគមន៍អន្តរជាតិ បានថ្កោលទោសជា
ទូទៅ ហើយវាក៏កំពុងតែធ្វើឲ្យសង្គមជាតិប្រេះស្រាំ គួរឲ្យបារម្ភ។ ក្នុងកាលៈទេសៈបែបនេះ ព្រះមហាក្សត្រ មានតួនាទី
ប្រមូលផ្តុំ និងបង្រួបបង្រួមកូនចៅព្រះអង្គឡើងវិញ ដោយឈរលើគុណតម្លៃ និងគោលការណ៍ប្រកបដោយគតិយុត្តិធម៌
ដែលកូនចៅព្រះអង្គទាំងអស់គោរព ស្រឡាញ់ និង ចង់បាន។

 

លិខិតនេះបន្តទៀតថា ព្រះអង្គច្បាស់ជាចងចាំថា ព្រះករុណាព្រះវររាជបិតា តែងតែមានព្រះរាជហឫទ័យ បង្រួបបង្រួម
ប្រជាជាតិខ្មែរទាំងមូល ជុំវិញព្រះអង្គ។ ឧទាហរណ៍ ដូចជានៅឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គបានបដិសេធ មិនយាង
ទៅបើកសម្ពោធរដ្ឋសភាថ្មីណាមួយ ដែលមិនមានវត្តមានអ្នកតំណាងរាស្ត្រជាប់ឆ្នោត មកពីគ្រប់គណបក្សនយោបាយ
ទាំងអស់ ជាពិសេស គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី។

 

លោក សម រង្ស៊ី លើកឡើងក្នុងលិខិតថា ថ្មីៗនេះ តំណាងរាស្ត្រជាប់ឆ្នោត ៥៥ រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
ជាប់ឆ្នោត ៥០០៧ រូប មកពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេដកតំណែង ដោយរំលោភរដ្ឋធម្មនុញ្ញ ពីព្រោះគ្មាននរណា
អាចដកតំណែង របស់តំណាងជាប់ឆ្នោត របស់ប្រជារាស្ត្របានទេ ក្រៅពីប្រជារាស្ត្រខ្លួនឯង តាមរយៈការបោះឆ្នោតថ្មីតែ
ប៉ុណ្ណោះ។ ឥឡូវនេះ ប្រជាពលរដ្ឋពាក់កណ្តាលនគរ តំណាងដោយគណបក្សសង្គ្រោះជាតិ ត្រូវបានគេចងដៃចងជើង
និងបំបិទមាត់។ ក្នុងកាលៈទេសៈបែបនេះ ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ គឺគ្រាន់តែជាឆាកល្ខោនប៉ុណ្ណោះ។

 

ក្នុងស្ថានការណ៍ដ៏តានតឹងបែបនេះ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានសិទ្ធិសម្រេចដោយខ្លួនឯងថា ខ្លួនគួរទៅបោះឆ្នោត ឬមិន
គួរទៅបោះឆ្នោត ដោយអាស្រ័យថា ការបោះឆ្នោតនោះមានន័យ ឬគ្មានន័យ សម្រាប់ខ្លួនម្នាក់ៗ។ ដូច្នេះ មិនត្រូវមាន
នរណាមកគាបសង្កត់ តាមផ្លូវកាយ ឬផ្លូវចិត្ត ក្នុងការធ្វើសេចក្តីសម្រេចរបស់ប្រជាពលរដ្ឋម្នាក់ៗ ដែលត្រូវយោងតែទៅ
លើសតិសម្បជញ្ញៈ របស់ប្រជាពលរដ្ឋម្នាក់ៗ។

 

បើតាមលោក សម រង្ស៊ី បញ្ជាក់ថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមដាក់សម្ពាធកាន់តែខ្លាំងឡើង មក
លើប្រជាពលរដ្ឋ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងការបោះឆ្នោតមួយ ប្រកបដោយភាពចម្រូងចម្រាស់ ពីព្រោះការ
បោះឆ្នោតនោះ កំពុងតែធ្វើឡើងដោយជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ ដើម្បីបម្រើតែផលប្រយោជន៍គណបក្សប្រជាជន
កម្ពុជា ប៉ុណ្ណោះ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com