វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​យក​រ​ដ្ឋម​ន្រ្តី ​ហ៊ុន​ ​សែ​ន​ ​ចំអ​ក​លោ​ក​ ​សម​​​ រ​ង្ស៊ី ដែ​ល​ហៅប​ក្សចូល​រួ​ម​កា​រ​បោះ​ឆ្នោត​ខា​ង​មុខ​ថា​ ​ជា​ប​ក្ស​ច្រមិ​ក​ច្រម៉​ក់​ ​កំ​ដ​រ​បក្ស​ប្រជា​ជ​ន​លេង​សើ​ច​បំ​ផ្លាញប្រជា​ធិ​ប​តេ​យ្យ​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:44 am ថ្ងៃ Friday 22nd June 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងសារនយោបាយចំអកដាក់ទៅកាន់
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំងនៅកម្ពុជា ដែលបានហៅបណ្ដាគណបក្សនយោបាយចូលរួមប្រកួតជាមួយនឹងបក្ស
ប្រជាជនថា ជាបក្សកំដរការលេងសើចតែប៉ុណ្ណោះ ។

 

កាលពីថ្ងៃទី២០ មិថុនា លោក សម រង្ស៊ី បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់លោកយ៉ាងវែងអណ្លាយរៀបរាប់ចំពោះ
បណ្ដាបក្សនយោបាយដែលនឹងចូលរួមការបោះឆ្នោតខាងមុខ ។ សារនោះ លោក សម រង្ស៊ី បានលើកឡើងថា គណបក្ស
ប្រមាណជាជិត២០ ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខនេះថា ជាគណបក្សច្រមិក
ច្រម៉ក់ ដែលគ្រាន់តែធ្វើឡើងដើម្បីកំដរការលែងសើច។

 

លើសពីនេះទៀត លោកលើកឡើងថា គណបក្សទាំង ១៩ នោះ មិនអាចមានលទ្ធភាព តែងតាំងភ្នាក់ងារ និងអ្នកសង្កេត
ការណ៍រាប់ម៉ឺននាក់បានទេ ហើយក៏មិនអាចទប់ស្កាត់អំពើទុច្ចរិតរបស់គណបក្សកាន់អំណាចបានទេ។

 

លោក សម រង្ស៊ី អោយដឹងបែបនេះ ៖ « គណបក្សច្រមិកច្រម៉ក់ ទាំង ១៩ ដែលចូលរួមលេងសើចក្នុងការបោះឆ្នោតក្លែង
ក្លាយ ថ្ងៃ ២៩ កក្កដាខាងមុខ ហើយដែលភាគច្រើន ទើបតែបានបង្កើតប៉ុន្មានខែប៉ុណ្ណោះចុងក្រោយនេះ (គណបក្សអំពិល
អំពែក) គណបក្សទាំង ១៩ នោះ មិនអាចមានលទ្ធភាព តែងតាំងភ្នាក់ងារ និងអ្នកសង្កេតការណ៍រាប់ម៉ឺននាក់បានទេ » ។

 

លោក សម រង្ស៊ី បានបញ្ជាក់អោយដឹងថា ការបោះឆ្នោតខាងមុខនេះ នឹងមិនអាចមានការបោះឆ្នោតគួរឲ្យជឿជាក់បានទេ
ប្រសិនណាបើគ្មានការចូលរួមពីគណបក្សប្រឆាំងតែមួយគត់ដែលអាចជឿជាក់បាន គឺគណបក្សសង្គ្រោះជាតិ ។ លោកថា
បក្សដែលចូលរួមប្រកួតនោះ គឺជាបក្សដែលបំផ្លាញប្រជា ធិបតេយ្យតែប៉ុណ្ណោះ ។

 

ប៉ុន្តែ បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នេះ គឺជារឿងដែលអស់សំណើចខ្លាំងណាស់ ដែលលោក
សម រង្ស៊ី ហ៊ានថ្លែងចោទប្រកាន់យ៉ាងដូច្នេះ ជាពិសេសរឿងចោទថា ការចូលរួមប្រកួតរបស់គណបក្សនយោបាយ១៩
នោះ គឺសុទ្ធតែជាអ្នកដែលចូលរួមបំផ្លាញប្រជាធិបតេយ្យនៅប្រទេស កម្ពុជា ។  លោកបានចោទសួរថា តើអ្នកចូលរួម
ប្រកួតប្រជែង និងអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបំផ្លាញការបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រ
ជាធិបតេយ្យ ?

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com