វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​នា​យក​រ​ដ្ឋម​ន្រ្តី ហ៊ុ​ន​ សែ​ន​ ប្រាប់​ប​ក្សលោក​ ​យ៉​ង​ សាំ​ង​កុ​មា​រ ​ថា​ ​កុំអួត​ជ្រុល​ហួសមា​ឌពេ​ក​ ​​ ​
បង្ហោះ​នៅ​វេលាមោ៉ង 2:48 pm ថ្ងៃ Saturday 23rd June 2018អត្ថបទ​ដោយ: ​រុង​ ​រឿង​​​

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឌឺដង និងប្រតិកម្មវាយបកទៅលើគណបក្សប្រជា
ធិបតេយ្យមូលដ្ឋាន ដែលបានដាក់ការប្រៀបធៀបរវាងលោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្រ្តី ជាមួយនឹងលោក
ដែលជាបេក្ខជននាយករដ្ឋមន្រ្តីមកពីគណបក្សប្រជាជន ។

 

ទន្ទឹមជាមួយនឹងការថ្លែងឌឺដងដៀមដាមពាក្យសម្ដីដាក់ទៅកាន់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននេះ លោកនាយករដ្ឋ
មន្រ្តី ហ៊ុន សែន ថែមទាំងថ្លែងទៅកាន់ថ្នាក់ដឹកនាំរបស់គណបក្សមួយនេះថា កុំអោយពូកែប្រៀបធៀប និងអួតហួសលើស
មាឌរបស់ខ្លួនឯងពេក ដរាបណាការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្តនៅមិនទាន់ឈានចូលមកដល់ទេនោះ ។

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ៖ « គួរឲ្យមានការខ្មាស់អៀនខ្លះផង។ ចំាមើលកៅអីក្រោយថ្ងៃ ២៩ សន្លឹក
ឆ្នោតថ្ងៃ២៩ទៅ ក្រែងលោ អួតជ្រុលទៅវាលើស » ។

 

លោកថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងឱកាសដែលបានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅ
ភ្នំពេញ កាលពីថ្ងៃសុក្រ ទី២២ ខែមិថុនា ម្សិលមិញនេះ  ។

 

សារនយោបាយថ្លែងឌឺដងរបស់លោកនេះ ក្រោយពេលដែលទំព័រហ្វេសប៊ុកផ្លូវការរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
បានបង្ហោះរូបភាពផ្គុំជាប់គ្នាចំនួនពីរសន្លឹក មួយគឺរូបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមួយទៀតរូបរបស់លោក
យ៉ង សាំងកុមារ ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។

 

ហ្វេសប៊ុកនេះ បានប្រៀបធៀប ដោយការលើកសរសេរពីគុណសម្បត្តិរបស់លោក យ៉ង សាំងកុមារយ៉ាងខ្លាំង ជាពិសេសគឺ
រៀបរាប់ពីចំណេះ និងជំនាញពិតប្រាកដរបស់លោក យ៉ង សាំងកុមារ ហើយ បានលើកបង្ហាញពីគុណវិបត្តិរបស់លោកនា
យករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញដល់អ្នកគាំទ្រខ្លួន ។

 

ហ្វេសប៊ុកនេះសរសេរប្រៀបធៀបបែបនេះ ៖ « លក្ខណសម្បត្តិខុសគ្នា ៧ប្រការរវាងបេក្ខភាពនាយករដ្ឋមន្រ្តី CPP និង
GDP:  CPP (20) vs. GDP (7) ១) ងាកឆេះ vs. ងាកផ្តល់ចំណេះ  ២) ចូលចិត្តប្រើកម្លាំង vs. ចូលចិត្តប្រើគំនិត  ៣) បទ
ពិសោធន៍សង្រ្គាម vs. បទពិសោធន៍អភិវឌ្ឍន៍   ៤) ប្រើប្រព័ន្ធបញ្ជាពីលើទៅក្រោម vs. ប្រើប្រព័ន្ធប្រជាធិបតេយ្យពីក្រោម
មកលើ ៥) ចង់បញ្ជាសមាជិករដ្ឋសភា vs. ចង់ស្តាប់សមាជិករដ្ឋសភា  ៦) រក្សារចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ
vs. លុបបំបាត់រចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្រ្តីរាជការ  ៧) អភិវឌ្ឍជាតិពឹងលើជំនួយ vs. អភិវឌ្ឍជាតិពឹងលើខ្លួនឯង។
--បើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកឆេះ សូមបោះឲ្យលេខ ២០!  --បើអ្នកចង់បាននាយករដ្ឋមន្រ្តីងាកផ្តល់ចំណេះសូម
បោះឲ្យលេខ ៧!  #GDP #គបម #គណបក្សប្រជាធិបតេយ្យមូលដ្ឋាន » ។

 

ទោះជាយ៉ាងណា បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា បណ្ឌិតដែលគេកំពុងប្រៀបធៀបជាមួយ
នឹងរូបលោកនេះ តាមពិតទៅ គឺលោកជាអ្នកដែលបានបណ្ដុះបណ្ដាលរហូតទទួល បានសញ្ញាប័ត្របណ្ឌិតតែប៉ុណ្ណោះ ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com