វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ទោះបី​ជា​បុព្វកា​ល​ជា​ប្រទេ​ស​អ​ច្ឆ​រិយៈ​ ​បើ​​​​ជ​​​នជំ​នា​ន់​ក្រោយ​មិន​​ស្គាល់​ខ្លួនឯង​ ​យើ​ងក៏​មិ​ន​អាច​ថែ​រ​​ក្សា​ប្រទេ​ស​បាន​ដែ​រ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:32 am ថ្ងៃ Monday 25th June 2018អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី ​​​

ប្រទេសជាតិមួយដែលឋិតថេរទៅបាននោះ លុះត្រាតែប្រជាពលរដ្ឋនៃប្រទេសនោះស្គាល់ខ្លួនឯងសិន    និងមានការស្គាល់
នូវអត្តសញ្ញាណជាតិ ប្រលឹងជាតិឱ្យបានច្បាស់ ហើយចូលរួមគោរពស្រឡាញ់ថែរក្សាការពារទាំងអស់គ្នា។ប្រទេសជាតិ
មួយដូចគ្នាទៅនឹងខ្លួនមនុស្សយើងដែរ ដែលមានធាតុផ្សំផ្សេងៗរួមមានដីទឹកភ្លើងខ្យល់ ដែលហៅថា នាម និងរូប បានទៅ
ជាជីវិតមនុស្សមួយ។

 

តាមទិដ្ឋភាពនៃប្រទេសជាតិនីមួយៗនៅលើសកលលោកនេះ ដែលអាចឋិតថេរចេរកាល ប្រទេសដទៃមិនអាចមកបំបែក
បំបាក និងឈ្លានពាន់បាននោះ ដោយសារតែគេមានអ្នកដឹកនាំក៏ល្អ អ្នកដើរតាមក៏ល្អ និងប្រជាពលរដ្ឋនៃប្រទេសនោះក៏
ល្អ ហើយគេមានការអនុវត្តច្បាស់លាស់ក្នុងការពង្រឹងធនធានមនុស្សក្នុងសង្គមនោះ។ប្រជាពលរដ្ឋក្នុងសង្គមនោះមាន
សមត្ថភាពគ្រប់គ្រាន មានចំណេះដឹងល្អ មានការអភិវឌ្ឍផ្នែកខាងផ្លូវចិត្ត គំនិតស្មារតី ស្គាល់ពីខ្លួនឯងច្បាស់។

 

បើនិយាយអំពីជាតិមួយដែលមានការឋិតថេរនោះ គឺជាដំបូងយើងងាកមកមើលត្រឹមគ្រួសារមួយដែលអាចទៅជាគ្រួសារ
ខ្ពង់ខ្ពស់មានតម្លៃថ្លៃថ្នូរបាននោះ ជាការចាំបាច់ណាស់ត្រូវមានការអប់រំល្អ។ឧទាហរណ៍ ឪពុកធ្វើជាអ្នកជំនួញចង់ផ្ទេរមុខ
ជំនួញនោះទៅឱ្យកូន ហើយកូនដែលអាចថែរក្សាមុខជំនួញឪពុកបាន គឺចាំបាច់ណាស់កូនត្រូវចេះធ្វើជំនួញដែរ ប្រសិន
បើកូននោះមិនយល់ និងមិនមានការស្គាល់អតិថិជន មិនយល់អំពីវិធីសាស្ត្រនៃការធ្វើជំនួញនោះ គឺមិនអាចបន្កការងារ
ជំនួសឪពុកបានទេ។

 

អ្វីដែលបានពោលមកនេះសម្រាប់គ្រួសារមួយ    ប្រសិននិយាយទៅដល់ប្រទេសជាតិមួយវិញទោះបីជាបុព្វកាលជាប្រទេស
អច្ឆរិយយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើបច្ឆាជន គឺជនជំនាន់ក្រោយមិនយល់ប្រវត្តិសាស្ត្រខ្លួនឯង មិនស្គាល់ទឹកដីខ្លួនឯង
យើងមិនអាចថែរក្សា ប្រទេសបានទេ។សំខាន់នោះយើងត្រូវស្គាល់ខ្លួនឯងជាអ្វី ប្រសិនបើខ្លួនឯងមិនស្គាល់ខ្លួនឯង មាន
ន័យថាវង្វែងជាតិហើយ។

 

មកដល់ចំណុចនេះធ្វើឱ្យខ្ញុំព្រះករុណាខ្ញុំបាទនឹងឃើញទៅដល់សម័យព្រះបាទជ័យវរ្ម័នទី៧     គឺជាសម័យកាលមួយដែល
ប្រវត្តិសាស្ត្របានប្រាប់យើងថាជាសម័យកាលដ៌អច្ឆរិយ ប្រទេសជាតិមានការរីកចំរើនខ្លាំង។សម័យនោះមានធនធាន
មនុស្សគ្រប់គ្រាន និងប្រទេសជាតិធំទូលាយ មានអំណាចខ្លាំងខ្លា នរណាៗក៏កោដសរសើរ។ថ្វីត្បិតតែសម័យនោះជា
ប្រទេសអច្ឆរិយ និងមានអំណាចខ្លាំងពិតមែន ក៏ប៉ុន្តែក្រោយពីព្រះបាទជ័យវរ្ម័នទី៧ទ្រង់បានសោយទីវង្គត់ទៅ ប្រទេស
ជាតិត្រូវបានចាប់ផ្តើមអន់ថយ។

 

សំណួរសួរថា ហេតុអ្វីបានជាចាប់ផ្តើមអន់ថយ?ត្រង់នេះមានអ្នកខ្លះយល់ថា  ដោយសារតែសម័យនោះព្រះបាទជ័យវរ្ម័ន
ទី៧ រវល់តែយកព្រទ័យទុកដាក់ខ្លាំងទៅនឹងការកសាងវត្ថុខាងក្រៅច្រើនពេក  មានដូចជាប្រាង្គប្រាសាទនានាជាច្រើនក៏
ប៉ុន្តែហាក់ដូចជាភ្លេចគិតការកសាងធនធានមនុស្សឱ្យបានល្អទុកសម្រាប់ជំនាន់ក្រោយ   ពេលទ្រង់សោយទីវង្គត់ទៅនឹង
មានអ្នកដឹកនាំអាណាចក្រឱ្យឋិតថេរគង់វង់បាន។ទោះយល់យ៉ាងណាក៏ដោយចុះ  តែឡូវសូមងាកមកមើលសង្គមខ្មែរ
សព្វថ្ងៃនេះវិញក៏ហាក់ដូចជាមិនសូវគិតយកចិត្តទុកដាក់បណ្តុះធនធានមនុស្សប៉ុន្មានដែរ។

 

ទាក់ទិននឹងករណីនេះ សង្គមខ្មែរយើងគឺចូលចិត្តរឿងការកសាងវត្ថុខាងក្រៅ មានអាគារកុដិ សាលា ព្រះវិហារ ហេដ្ឋា
រចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម តែការកសាងទាំងនេះ តាមទិដ្ឋភាពជាក់ស្តែងមិនសូវមានគុណភាព។យើងនាំគ្នាខំតែសាងវត្ត
តែមិនខំសាងធនធានព្រះសង្ឃទេ។រីឯវត្តមួយ ចំនួនមានកុដិសាលានិងព្រះវិហារធំស្កឹមស្កៃ   ក៏ប៉ុន្តែមិនមានព្រះសង្ឃគង់
នៅប៉ុន្មានទេ នេះខាងពុទ្ធចក្រ ចំណែកខាងអាណាចក្រវិញក៏មិនសូវជាខុសគ្នាប៉ុន្មានដែរ ។តើជាតិយើងទៅថ្ងៃអនាគត
នឹងទៅ

ជាយ៉ាងណា?

 

រឿងនេះទុកមួយអន្លើសិនចុះ ឥឡូវសូមត្រឡប់ទៅខាងដើមវិញថា ប្រទេសជាតិមួយដែលគង់    វង់ឋិតថេរចេរកាលយូរ
អង្វែងទៅបាននោះ សំខាន់ស្គាល់ខ្លួនឯងជាអ្វី មានអត្តសញ្ញាណជាអ្វី តែបើមិនស្គាល់ខ្លួនឯង មិនដឹងថានឹងឱ្យរក្សាអ្វីទេ ។
តែបើតាមមើលទៅខ្មែរយើងលែងស្រឡាញ់ខ្លួនឯងទៅហើយ    ឱ្យតែរៀបការជាមួយនឹងជនបរទេស គឺដាក់ឈ្មោះតាម
គេអស់ហើយ ដូចនេះរក្សាអ្វីទៅសូម្បីតែឈ្មោះយើងគិតរក្សាមិនបាននោះ។

 

ប្រទេសជាតិដែលមានការរីកចំរើនឋិតថេរគឺពលរដ្ឋនៃជាតិនោះមានការយល់ដឹងពីជាតិខ្លួនឯងបានច្បាស់ និងមានមន
សិការឧត្តគតិគោរពស្រឡាញ់ ថែមទាំងចូលរួមផ្សព្វផ្សាយឱ្យបានទូលាយផងដែរ។ការបណ្តុះទឹកចិត្តប្រជាជនឱ្យមានធន
ធានមានការយល់ដឹងពីជាតិរបស់ខ្លួន   និងចូលរួមថែរក្សាពារទាំងអស់គ្នា។ហើយប្រសិនបើមិនបានជួយអ្វីដល់ជាតិក៏ថ្វី
ទៅចុះតែសូមកុំឱ្យតែបំផ្លាញជាតិនោះពិតជារឿងមួយប្រសើរហើយ។អ្នកដឹកនាំល្អ អ្នកដើរតាមល្អ ប្រជាពលរដ្ឋល្អ
ប្រទេសជាតិល្អឋិតថេរចេរកាល៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com