អតីតមេដឹកនាំរបស់គណបក្សប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី នៅតែចេញមុខប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅ
ទូទាំងប្រទេសថា អោយធ្វើពហិការបោះឆ្នោត ។
លោក សម រង្ស៊ី មិនត្រឹមតែអំពាវនាវតាមអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិពីចម្ងាយនោះទេ ប៉ុន្តែថែមទាំងបង្ហោះសារ
ស្ទើរជារៀងរាល់ថ្ងៃ រាប់ចាប់តាំងពីមុនយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
នីតិកាលទី៦ នេះទៅទៀត ។
លើសពីនេះទៀត លោក សម រង្ស៊ី ដែលធ្លាប់ជាដៃគូរបដិបក្ខដ៏កំពូលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះ ថែម
ទាំងបានចេញខិតប័ណនៅលើហ្វេសប៊ុករបស់លោក ដោយការអំពាវនាវដល់ពលរដ្ឋកុំអោយទៅបោះឆ្នោត និងអំពាវនាវ
ដល់អ្នកគាំទ្ររបស់ខ្លួនអោយចែកចាយអោយបានច្រើនថែមទៀតផង ។
ការអំពាវនាវរបស់លោក សម រង្ស៊ី បែបនេះ ក្រោមហេតុផលថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅកម្ពុជាដែល
នឹងប្រព្រឹត្តទៅនៅចុងខែកក្កដា នេះ គឺជាការបោះឆ្នោតក្លែងក្លាយ និងជាឆាកល្ខោនដែលរៀបចំឡើងដោយគណបក្សប្រ
ជាជនកម្ពុជា ខណៈដែលអតីតគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោលនោះ នៅតែមិនមានសង្ឃឹមរស់ឡើងវិញ
និងមិនអាចូលរួមការបោះឆ្នោតនេះបាន ។
លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅឯក្រៅប្រទេស ថែមទាំងបានលើកឡើងដោយការប្រាប់ទៅពលរដ្ឋទៀតថា
បើសិនជាគោរពស្រឡាញ់លោកបណ្ឌិត កែម ឡី នោះ មិនគួរទៅចូលរួមបោះឆ្នោតនោះទេ ។
លោក សម រង្ស៊ី អោយដឹងបែបនេះ ៖ « យុទ្ធនាការម្រាមដៃស្អាត / បើគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី សូមធ្វើ
ពហិការ កុំទៅបោះឆ្នោតថោកទាប តាមជនក្បត់ជាតិមួយក្រុម ដែលចង់តែបោកបញ្ឆោតរាស្ត្រ » ៕