វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​រ​ដ្ឋមន្រ្តី​ក្រសួ​ងព័​ត៌​មា​នរិះ​គ​ន់​អ្នកយ​ក​រ​ថយ​ន្ត​រ​ដ្ឋជិះឃោ​ស​នា​រ​កស​ម្លេង​ឆ្នោត​ឱ្យប​ក្ស​​​
បង្ហោះ​នៅ​វេលាមោ៉ង 10:30 am ថ្ងៃ Wednesday 11th July 2018អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី ​​​
រដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់កម្ពុជា លោក ខៀវ កាញ្ញារិទ្ធិ បានចេញសារមួយរិះគន់ទាំងប្រយោល ចំពោះជនណាដែលបាន
យករថយន្តរបស់រដ្ឋដើម្បីប្រើប្រាស់ជាមធ្យោបាយឃោសនារកសម្លេងឆ្នោតអោយគណបក្សនយោបាយរបស់ខ្លួន ។
 
បើតាមលោក ខៀវ កញ្ញារិទ្ធិ បានអោយដឹងថា ការយករថយន្តរបស់រដ្ឋដើម្បីទៅប្រើប្រាស់ជាមធ្យោបាយឃោសនារក
សម្លេងឆ្នោតអោយគណបក្សនយោបាយរបស់ខ្លួននេះ គឺមិនមែនជារឿងដែលល្អប្រពៃនោះឡើយ ប៉ុន្តែទង្វើនេះ គឺនាំអោយ
ប៉ះពាល់ដល់កិត្តិយសរបស់គណបក្សនយោបាយរបស់ពួកគេទៅវិញនោះទេ ។ លោកថែមទាំងរំលេចសារមួយ ដោយការ
ចាត់ទុកថា នេះគឺជាទង្វើល្ងង់ខ្លៅ ហើយនាំអោយមានការប្រមាថដល់គណបក្ស ។
 
លោកអោយដឹងបែបនេះ ៖ « មនុស្សល្ងង់ខ្លៅនាំគេប្រមាទដល់បក្ស » ។ លោករដ្ឋមន្រ្តីក្រសួងព័ត៌មានអោយដឹងយ៉ាងដូច្នេះ
ធ្វើឡើងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១១ ខែកក្កដា នេះ អមដោយរូបភាពសេរីឡានទំនើប
មួយដែលមានស្លាកលេខនគរបាល បិទលូកូគណបក្សប្រជាជន ។
 
កាលពីថ្ងៃទី១០ ម្សិលមិញនេះ ក៏មានបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជន បានចេញសារមួយនៅលើហ្វេសប៊ុក
របស់លោករិះគន់ចំពោះមន្រ្តីមានសមត្ថកិច្ចដែលបានប្រើប្រាស់រថយន្តរបស់រដ្ឋមកឃោសនារកសម្លេងឆ្នោតសម្រាប់គណ
បក្សនយោបាយ។

បើតាមបេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រៃវែងរូបនេះ បានចាត់ទុកទង្វើមួយនេះថា គឺនាំ
អោយ
ប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសរដ្ឋ ។ លោកថា លោកក៏ស្ទើរមិនជឿដែរថា មន្រ្តីមានសមត្ថកិច្ចមិនយល់ថា អ្វីទៅ
ដែលជា
ទ្រព្យសម្បត្តិរដ្ឋ និងអ្វីទៅ ដែលជាទ្រព្យសម្បត្តិឯកជន ហើយគួរប្រើប្រាស់នៅពេលណា ។
 
លោក ស សុខា បានចាត់ទុកថា ជាទង្វើមួយដែលខុសឆ្គងយ៉ាងខ្លាំង ហើយហាក់ដូចជាការប្រឆាំងនិងអនុសាសន៍ដ៏ខ្ពង់
ខ្ពស់របស់ប្រមុខមេដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រកាសក្ដែងៗចំពោះរឿងទាំងនេះ ដោយការហាម
ប្រាម ។ យ៉ាងណា សារនេះ ត្រូវបានលុបចេញពីគណនីហ្វេសប៊ុកវិញ ក្រោយបង្ហោះ និងត្រូវបានអ្នកសារព័ត៌មានដក
ស្រង់យកមកផ្សាយបន្ត ៕ 
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com