វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អ​គ្គនា​យ​ក​អ​ន្តោ​ប្រវេ​​​ស​ន៍​ថ្មី ធា​នា​គ្រប់​គ្រង​ឲ្យបា​ន​ច្បាស់​លាស់​នូ​វ​លំហូ​​រ​ចេញ​ចូ​ល​ជ​ន​អ​ន្តោ​ប្រវេ​សន៍​ ​ខ​ណៈជ​ន​ជា​តិ​ចិន​នឹ​ង​ម​ក​​ធ្វើការ​រ​ក​ស៊ី​​នៅ​ខ្មែរ​ប្រាំម៉ឺ​ននា​ក់​​ប​ន្ថែម​ទៀត​ក្នុង​ឆ្នាំ ​២​០១​៨​ ​នេះ​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:39 pm ថ្ងៃ Thursday 13th September 2018អត្ថបទ​ដោយ: ​ចាន់​ ​ចា​ក់​ក្រា​​

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានធានាដល់ការគ្រប់គ្រងឲ្យបាន
ច្បាស់លាស់ ក្នុងការចេញចូលនូវជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថាតាមព្រំដែនទឹកនិងគោកនោះ
ឡើយ ។

ថ្លែងនៅក្នុងវិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់ និងនាយនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នា
ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ បានលើកឡើងថា ដើម្បី
ឲ្យមានប្រសិទ្ធភាព និងច្បាស់លាស់បន្ថែមទៀតក្នុងការគ្រប់គ្រង់នូវជនអន្តោប្រវេសន៍នោះ ឯកឧត្តមប្តេជ្ញាពិនិត្យឲ្យបាន
ច្បាស់លាស់នូវការចេញចូលរបស់ជនអន្តោប្រវេសន៍ទំាងនោះគ្រប់ច្រកល្ហកទាំងអស់ ។ នេះបើតាមវេបសាយអគ្គស្នង
ការដ្ឋាននគរបាលជាតិ ។

នាយឧត្តមសេនីយ៍ រូបនេះបានប្តេជ្ញាចិត្តថា នឹងខិតខំស្រាវជ្រាវ ដើម្បីគិតគូរដាក់ចេញយុទ្ធសាស្រ្តការងារអន្តោប្រវេសន៍
ក៏ដូចជាគោលការណ៍និងផែនការណ៍ថ្មីៗសម្រាប់ចំណាត់ការថ្មីទៅមុខទៀតដើម្បីធានាគ្រប់គ្រង់ឲ្យបានច្បាស់លាស់នូវ
លំហូរចេញចូលតាមច្រកទ្វារព្រំដែនគោកនិងទឹក គ្រប់គ្រងវត្តមានស្នាក់នៅក្នុងផ្ទៃប្រទេស ការធ្វើពលកម្មរបស់ជនបរ
ទេសនៅព្រះរាជាណាចក្រកម្ពុជា ការដោះស្រាយកិច្ចការជនបរទេសដែលអន្តោប្រវេសន៍ដើម្បីដាក់ឲ្យស្ថិតនៅក្នុងគន្លង
ច្បាប់ និងកិច្ចការជនភៀសខ្លួនដើម្បីធ្វើយ៉ាងណាអនុវត្តន៍ឲ្យមានប្រសិទ្ធភាពបំផុតនូវទិសដៅរបស់ក្រសួងមហាផ្ទៃនិង
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ។

បើតាមការបញ្ជាក់ពីលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះមានជនអន្តោ
ប្រវេសន៍ចិន ដែលមកធ្វើការនៅប្រទេសកម្ពុជាជិតមួយសែននាក់ ប៉ុន្តែពួកគេមានប័ណ្ណការងារស្របច្បាប់ត្រឹមតែជាង
ពីរម៉ឺននាក់ប៉ុណ្ណោះ ដូច្នេះអគ្គនាយកដ្ឋានបន្តវេនត្រូវបន្តកិច្ចការនេះទៀត ដើម្បីឲ្យស្របទៅតាមច្បាប់នៅប្រទេស
កម្ពុជា ។

រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ លោក សុខ ផល បានបន្តថា  នៅពេលបច្ចុប្បន្ននេះដែលធ្វើឲ្យអាជ្ញាធរមានភាពស្មុគ្រ
ស្មាញ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់ចិន ជាពិសេសគឺនៅខេត្តព្រះសីហនុតែម្តង  ។ លោក សុខ ផល ស្នើអោយន
គរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះជនជាតិចិនដែលខុសច្បាប់ទាំងនោះហើយលួចមករស់
នៅខេត្តព្រះសីហនុ ។

លោក សុខ ផល បានប្រាប់អោយដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ជនជាតិចិននឹងមកធ្វើការរកស៊ីនៅប្រទេសកម្ពុជាចំនួន
ប្រាំម៉ឺននាក់បន្ថែមទៀត ខណៈបច្ចុប្បន្ននៅកម្ពុជាមានជនជាតិចិនរហូតដល់ជាង២០ម៉ឺននាក់ហើយនោះ ។

យ៉ាងណាក៏ដោយលោក សុខ ផល អំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវធ្វើការប្រុងប្រយ័ត្ននិងពិនិត្យឲ្យបានត្រឹមត្រូវ
ចំពោះជនជាតិចិនទាំងនោះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com