វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អឺ​រ៉ុ​បទា​ម​ទា​រ​អោ​យ​រដ្ឋា​ភិ​បា​ល​ក្រុង​ភ្នំពេ​ញទ​​ម្លាក់ចោ​ល​កា​រ​ចោទ​​ប្រកា​ន់​លើលោ​ក​ ​សម​ ​រ​​ង្ស៊ី និ​ងលោ​ក​ ​កឹ​ម​ ​សុខា​ ​​​​
បង្ហោះ​នៅ​វេលាមោ៉ង 2:59 pm ថ្ងៃ Friday 14th September 2018អត្ថបទ​ដោយ: ​រុង​ ​​រឿង​​​

សភាសហភាពអឺរ៉ុបរហូតមកទល់នឹងពេលនេះ នៅតែអះអាងថា ការចោទប្រកាន់ទៅលើលោក កឹម សុខា និងលោក
សម រង្ស៊ី គឺជាហេតុផលនយោបាយ ដែលរដ្ឋាភិបាលក្រុងភ្នំពេញត្រូវទម្លាក់ចោលនូវការចោទប្រកាន់លើលោកទាំង
ពីរ ។

លោក កឹម សុខា គឺជាអតីតមេដឹកនាំនៃគណបក្សសង្រ្គោះជាតិដូចគ្នានឹងលោក សម រង្ស៊ី ដែរ ។ ប៉ុន្តែលោក កឹម សុខា
ត្រូវបានរដ្ឋអំណាចចាប់ឃុំខ្លួនអស់ជាច្រើនខែក្រោមការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិ ។ ចំណែកឯលោក សម
រង្ស៊ី វិញនោះ ក៏ជាអតីតមេដឹកនាំនៃគណបក្សប្រឆាំងនៅកម្ពុជាដែរ លោកត្រូវបានរងបណ្ដឹងជាច្រើនករណីពីសំណាក់
ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនរហូតដល់មិនអាចត្រឡប់ចូលប្រទេសកម្ពុជាបាន  ។

ការទាមទាររបស់សភាសហភាពអឺរ៉ុបនេះ គឺធ្វើឡើងក្នុងសេចក្ដីសម្រេចមួយ ដែលកើតចេញពីកិច្ចប្រជុំ នៅទីក្រុងស្ត្រាស
បួរ ប្រទេសបារាំង នៅថ្ងៃទី១២ កញ្ញា ម្សិលមិញនេះ ។

នៅក្នុងកិច្ចប្រជុំនេះ សភាសហភាពអឺរ៉ុបមិនត្រឹមតែទាមទារអោយទម្លាក់ចោលរាល់ការចោទប្រកាន់ទៅលើអតីតមេដឹក
នាំនៃគណបក្សប្រឆាំងប៉ុណ្ណោះទេ គឺថែមទាំងបានប្រកាសថ្កោលទោសចំពោះលទ្ធផល និងការបោះឆ្នោតជ្រើសតាំងតំ
ណាងរាស្ដ្រនីតិកាលទី៦ ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ទៀតផង ។

ក្រៅពីនេះទៀត សហភាពអឺរ៉ុបថែមទាំងបានប្រកាសជម្រុញទៅអោយគណៈកម្មាការអឺរ៉ុបធ្វើការរៀបចំបញ្ជីឈ្មោះអ្នក
ដែលជាប់ពាក់ព័ន្ធនឹងការរំលាយអតីតបក្សសង្គ្រោះជាតិ រួមនឹងក្រុមមនុស្សដែលជាអ្នកបានចូលរួមបំផ្លាញលទ្ធិប្រជាធិ
បតេយ្យ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com