វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោក​ ​សម ​រ​ង្ស៊ី ៖ ​ក​ម្លាំង ​និ​ង​ភាព​រឹ​ង​មាំ​រប​ស់​គ​ណ​ប​ក្សស​ង្គ្រោះជាតិ ​ស្ថិត​លើ​ឯ​ក​ភាព​ ​រ​វា​ង​លោ​ក ​កឹ​ម​ ​សុ​ខា​ ​និ​ងលោ​ក​ ​សម​ រ​​ង្ស៊ី​​​
បង្ហោះ​នៅ​វេលាមោ៉ង 12:46 pm ថ្ងៃ Saturday 22nd September 2018អត្ថបទ​ដោយ: ​ក្រៃថោ​ង​​​​

អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានអោយដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រហូតមកទល់នឹង
ពេលនេះ នៅតែបន្តតាមធ្វើការបំបែកបាក់រូបលោក និងលោក កឹម សុខា អោយបែកចេញពីគ្នា ។

បើតាមលោក សម រង្ស៊ី បានលើកឡើងអោយដឹងថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែប្រើប្រាស់វិធីសាស្រ្ត
ទាំងនេះ ដោយសារហេតុផលថា ភាពរឹងមាំនៃអតីតគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលនៅកម្ពុជាប្រកាស
រំលាយនោះ គឺស្ថិតនៅលើរូបលោក និងលោក កឹម សុខា ដែលជាថ្នាក់ដឹកនាំកំពូលរបស់អតីតគណបក្សមួយនេះ ។

លោក សម រង្ស៊ី អោយដឹងលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២០ កញ្ញា បែបនេះ ៖ « កម្លាំង និងភាពរឹងមាំរបស់គណ
បក្សសង្គ្រោះជាតិ ស្ថិតលើឯកភាព រវាងលោក កឹម សុខា និងលោក សម រង្ស៊ី។ ដូច្នេះហើយ បានជាលោក ហ៊ុន សែន
ប៉ុនប៉ង ឥតឈប់ឈរ បំបែកឯកភាព រវាងលោក កឹម សុខា និងលោក សម រង្ស៊ី នេះ តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ » ។

បើតាមលោក សម រង្ស៊ី បានបញ្ជាក់ថា មូលហេតុដោយសារតែការបំបែកបាក់រូបលោកចេញពីលោក កឹម សុខា ដែលជា
មេដឹកនាំរបស់អតីតគណបក្សសង្រ្គោះជាតិយ៉ាងដូច្នេះហើយ ទើបបានជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញបទបញ្ជា
អោយចាប់ឃុំខ្លួនលោក កឹម សុខា រហូតមកទល់នឹងពេលនេះ គឺក្នុង បំណងដើម្បីកំអោយចំណងទាក់ទងគ្នារវាងលោក
សម រង្ស៊ី និងលោក កឹម សុខា នៅបន្តស្អិតរមួតទៀត ។

លោក សម រង្ស៊ី បញ្ជាក់បែបនេះ ៖ « ដោយសារតែគាត់ មិនអាចបំបែកលោក កឹម សុខា ពីលោក សម រង្ស៊ី បានទេ ទើប
លោក ហ៊ុន សែន ប្រើល្បិចថោកទាបមួយទៀត គឺចាប់ឃុំឃាំងលោក កឹម សុខា តែម្តង ក្នុងខែកញ្ញា ២០១៧ ក្រោមលេស
"ក្បត់ជាតិ" ដែលគ្មាននរណាជឿទាល់តែសោះ » ។

ទោះយ៉ាងណា លោក សម រង្ស៊ី បានអះអាងថា លោក កឹម សុខា បានក្លាយទៅជាចំណាប់ខ្មាំងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ កំពុងតែប្រើមធ្យោបាយយ៉ាងព្រៃផ្សៃបំផុត ក្រោមរបបផ្តាច់ការ
របស់គាត់ ដើម្បីធ្វើបាបរាងកាយ និងបំបាក់ទឹកចិត្តលោក កឹម សុខា ហើយបង្ខំឲ្យលោក កឹម សុខា  បែកពីលោក សម
រង្ស៊ី ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
សារ​សំខាន់​ៗ​របស់​ក្រុម​ព្រះ​សង្ឃ​សុឆន្ទៈ​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក​
អំ​ពើ​អយុត្តិ​ធម៌​កំពុង​តែ​កើត​ឡើង​ចំ​ពោះ​កូន​ខ្មែរ​គ្រប់​រូប​សព្វ​ថ្ងៃ​នេះ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    +1267 356 2976
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com